Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាក់តែង​ច្បាប់​ការប្រឆាំង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​រីក​សាយភាយ​អាវុធ​ប្រល័យ​លោក​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​រីក​សាយភាយ​អាវុធ​ប្រល័យ​លោក​។​

​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​អង្គារ ទី​១៤ ខែមករា ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការប្រឆាំង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​រីក​សាយភាយ​អាវុធ​ប្រល័យ​លោក (​អាវុធ​មហា​ប្រល័យ​) ក្រោម​អធិបតីភាព លោក​ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង ស្ថាប័ន​នានា អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នានា ប្រធាន អនុប្រធាននាយកដ្ឋាន​នានា អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ព្រមទាំង​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​ងី ច័​ន្ទ្រ​ផល បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នា​រសៀល​នេះ គឺ​ដើម្បី​ពិនិត្យ កែសម្រួល និង​ស្រង​មតិយោបល់​ពាក់ព័ន្ធ​នានា​ពី​បណ្តា​ក្រុមការងារ និង​អង្គប្រជុំ​ទាំងមូល​សម្រាប់​ជា​ធាតុ​ចូលក្នុង​ការរៀបចំ​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​រីក​សាយភាយ​អាវុធ​ប្រល័យ​លោក (​អាវុធ​មហា​ប្រល័យ​)​នេះ ហើយក៏​និង​រៀបចំ​ការងារ​មួយចំនួន​ដើម្បី​ដាក់ជូន​ក្រុមការងារ​ធ្វើការ​សិក្សា​រៀបចំ​ធ្វើយ៉ាងណា​ឲ្យ​ច្បាប់​មួយ​នេះ​សមស្រប​លើ​ការអនុវត្ត​។ ជាងនេះទៀត លោក បាន​ជម្រុញ​ឲ្យ​ក្រុមការងារ​ទាំងអស់​ខិតខំ​ព​ន្លឿ​ន​ការរៀបចំ​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​បាន​ចប់​យ៉ាង​ឆាប់​បំផុត​នាពេលខាងមុខ​។​

​សូមជម្រាបថា​៖ ច្បាប់​នេះ​មាន​គោលបំណង​ដាក់ចេញ​វិធានការ​ប្រឆាំង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​ប្រល័យ​លោក (​អាវុធ​មហា​ប្រល័យ​) ព្រមទាំង​រៀបចំ និង​អនុវត្ត​វិធានការ​ទាំងនោះ​។ លើសពីនេះ​ទៀត ច្បាប់​នេះ និង​អនុក្រឹត្យ​ទាំងឡាយ​សម្រាប់​អនុវត្ត​ច្បាប់​នេះ ត្រូវ​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាព​អាវុធ​ប្រល័យ​លោក (​អាវុធ​មហា​ប្រល័យ​)៕ ដោយ​៖​កូ​ឡាប​

spot_img
×