Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ជួប​សមាជិក​រដ្ឋសភា និង​ជា​អតីត​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន ព្រមទាំង​ប្រតិភូ សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

spot_img

​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ៥​រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បានអនុញ្ញាត​ឲ្យ​លោក KAZUYUKI NAKANE សមាជិក​រដ្ឋសភា និង​ជា​អតីត​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន ព្រមទាំង​ប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​នៃ​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សមបាន​សម្ដែង​ការស្វាគមន៍​ចំពោះ​លោក​KAZUYUKI NAKANE ដោយ​សម្ដេច​បាន​គូសបញ្ជាក់ថា លោក​គឺជា​ឥស្សរជន​ជប៉ុន​មួយរូប​ដែល​សម្ដេច​ធ្លាប់បាន​ជួប​ប្រាស្រ័យ​ទាក់ទង និង​ធ្វើការ​ជាមួយ​ជាច្រើនលើក​រួចមកហើយ​។​

​តាមរយៈ​លោក​KAZUYUKI NAKANE សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​ជប៉ុន ពិសេស​ការចូលរួមចំណែក​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​ការផ្ដល់​ជំនួយឥតសំណង និង​ជំនួយ​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​កម្ពុជា​មកដល់​បច្ចុប្បន្ន​នេះ​។​

​ជាការ​ឆ្លើយតប​លោក​KAZUYUKI NAKANE សមាជិក​រដ្ឋសភា និង​ជា​អតីត​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន បាន​ថ្លែងអំណរគុណ​សម្ដេច និង​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​ជួប​សម្ដេច​ជាថ្មី​ម្ដងទៀត​នាឱកាស​នេះ ដែល​នេះ​គឺជា​លើក​ទី​៥ ហើយ​ដែល​លោក​បាន​ជួប​សម្ដេច​ទាំង​នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ជប៉ុន ហើយ​ថា​លោក​ពិត​ជាមាន​ក្ដី​រីករាយ​ក្នុងការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោក​ក៏បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ដែរ​ថា​លោក​អាច​ចាត់ទុកជា​សមាជិកសភា​មួយរូប​របស់​ជប៉ុន ដែល​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ច្រើនជាងគេ ក្ក្នុងនោះ​លោក ក៏មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រាជការ និង​ថ្នាក់ដឹកនាំ​មួយចំនួន​របស់​ខេត្តសៀមរាប​ផងដែរ ដោយ​ជារ​ដោយ​ជា​រៀងរាល់​លើក​នៃ​ដំណើរ​ទស្សនកិច្ច​លោក បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ថា​តែងតែបាន​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប​។​

​ដោយឡែក​តាមរយៈ​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជានា​ពេលនេះ លោក ពិតជា​មើលឃើញ​នូវ​វឌ្ឍនភាព​របស់​កម្ពុជា ដែល​កាលពី​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨ និង​ទស្សនកិច្ច​លើក​នេះ លោក ពិតជា​បាន​មើលឃើញ​នូវ​វឌ្ឍនភាព​ជាច្រើន​របស់​កម្ពុជា និង​បាន​សង្កេតឃើញថា​យុវជន​កម្ពុជា​កាន់តែ​មាន​ភាពរស់រវើក​ក្នុងកា​រចល​រួម​ដល់​ការអភិវឌ្ឍ​ប្រទេស​របស់ខ្លួន​ប្រកបដោយ​ក្ដីសង្ឃឹម​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ​របស់​ឯក​ឧ​ត្ត​ម​ទៅលើ​វឌ្ឍនភាព​របស់​កម្ពុជា និង​ស្ថានភាព​ទូទៅ​របស់​កម្ពុជា​។ សម្ដេច​ក៏បាន​ជម្រាបជូន​ដែរ​ថា​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​គោលនយោបាយ​លើកកម្ពស់​យុវជន​កម្ពុជា ចូលរួម​សកម្មភាព​នយោបាយ សកម្មភាព​កសាង និង​អភិវឌ្ឍន៍​សង្គម ជាពិសេស​លើកកម្ពស់​តួនាទី​របស់​ស្ត្រី​ក្នុងសង្គម​។​

​សម្ដេច​បាន​បន្តថា​នៅក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុងការ​ជំរុញ​យុវជន​វ័យក្មេង​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​កំពុង​ខិតខំ​ប្រើប្រាស់​សក្ដានុពល​ធនធាន​មនុស្ស​វ័យក្មេង​នេះ ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ព្រោះ​តាម​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​បាត់បង់​ធនធានមនុស្ស​យ៉ាងច្រើន​នៅក្នុង​សម័យ​របប​ប្រល័យពូជសាសន៍​៕ ដោយ​៖​កូ​ឡាប​

spot_img
×