Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មក​បំភ្លឺ តប​តាម​សំណើ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​

spot_img

​ភ្នំពេញ​៖ តប​តាម​ការស្នើសុំ​របស់​សមា​ជិ​ក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពី​គណបក្ស​ខ្មែរ​ក្រោក សម្ដេច​តេ​ជោ បានអនុញ្ញាត​ឲ្យ​ក្រសួងយុត្តិធម៌ មក​ប្រជុំ​បំភ្លឺ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ លើ​ភាពមិនប្រក្រតី នៃ​ការអនុវត្តន៍​នី​តី​វិធី​ប្រឡង​ផ្ទៃក្នុង​ជ្រើសរើស​ចៅក្រម​ព្រះរាជអាជ្ញា និង​ភាពមិនប្រក្រតី​នៃ​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម ជាពិសេស​បញ្ហា​មួយចំនួន ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​ក្រសួងយុត្តិធម៌ ។​

​សជណ ពី​ទីស្ដីការគណៈរដ្ឋមន្ត្រី តប​តាម​ការលើកឡើង របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ​វង្សវឌ្ឍានា ដឹកនាំ​ប្រតិភូ​ក្រសួង ដើម្បី​ធ្វើ​បទ​បង្ហាញ និង​ពិគ្រោះ​ពិភាក្សា ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ស្ដីពី​ភាពមិនប្រក្រតី នៃ​ការអនុវត្ត​និតិ​វិធី​ប្រឡង​ផ្ទៃក្នុង ជ្រើសរើស​ចៅក្រម ព្រះរាជអាជ្ញា និង​ភាពមិនប្រក្រតី​ប្រឡងប្រជែង​សិស្ស​ចៅក្រម រួមទាំង​បញ្ហា ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធិភាព ការអនុវត្ត​ច្បាប់​ក្នុង​ក្របខ័ណ្ឌ​សមត្ថកិច្ច ក្រសួងយុត្តិធម៌ ពេលវេលា​សមស្រប​ចន្លោះ​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០៕​ដោយ​៖​កូ​ឡាប​

spot_img
×