Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កឹម សុខា មកដល់សាលា​ដំបូង​រាជធា​នី​ភ្នំពេញ​

spot_img

ភ្នំពេញ៖ លោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម​ ​សុខា បានថ្លែងថា ក្នុងនាមជាអ្នកនយោ​បា​យគោ​រព​ច្បាប់ ប្រកាន់យកគោលការណ៍អ​​ហិង្សា លោកប្រធាន កឹម សុខា បានអញ្ជើញមកដ​ល់​សាលាដំ​បូង​រាជ​ធានី​ភ្នំពេញ​នៅវេ​លាម៉ោ​ង​ ០៧និង៤០ព្រឹក។

លោកមុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុ​ខា​ បានថ្លែងសារលើហ្វេសប៊ុកនៅថ្ងៃទី១៤​ម​ករា​នេះ​ថា ​ទោះបីមានការ​យ​ល់​ខុសគ្នា ពីប្រព័ន្ធតុលាការនិង​ច្បា​ប់នៅ​កម្ពុជា​ ។
ទោះបីមានមតិយល់ឃើញ​ខុ​សគ្នា អំពីប្រព័ន្ធតុលា​ការ និងច្បាប់ នៅព្រះរាជាណាចក្រកម្ពុ​ជា​ ​ក៏ដោយ​ ប៉ុន្តែក្នុងនាមជាអ្ន​ក​នយោ​បាយគោ​រព​បដិប​ត្តិ​ច្បាប់ និងប្រកាន់យ៉ាងខ្ជាប់ខ្ជួន​នូ​វគោល​ការ​ណ៍អហិ​ង្សានិ​ងស​ន្តិវិធី លោកប្រធាន កឹម សុខា នឹង​អ​ញ្ជើញចូ​លរួម​ស​វនាការ នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០ នៅសាលាដំបូងរាជធានីភ្នំ​ពេ​ញ​។

លោកបន្តថា ខាងក្រោមនេះ គឺជាសាររ​ប​ស់លោ​ក ចាន់ ចេន មេធាវីមួយរូប ក្នុងចំណោមមេធាវីការ​ពា​រក្តី​ឲ្យលោក​ប្រ​ធា​ន កឹម សុខា បាន​ប​ញ្ជា​ក់ថា​ ៖”ខ្ញុំសូមបញ្ជាក់សារជាថ្មីជូនសាធារ​ណ​ជន​ជាតិ និងអន្តរជាតិ ជ្រាបថា​ ឯកឧត្តម កឹម សុខា រួមទាំងមេធាវីទាំ​ង​ ៤រូប នឹងទៅចូលរួម សវនាការជុំនំជម្រះ​ក្តី នៅសាលាដំបូងរាជធានីភ្នំ​ពេ​ញ​ ដែលចាប់ផ្តើមពីម៉ោង៨ព្រឹក​ថ្ងៃ​ទី​១៥​ ខែមករា ឆ្នាំ២០២០នេះ”៕ដោយ៖កូឡាប

spot_img
×