Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់​គណនី​ហ្វេ​ស​ប៊ុ​ក SK Skincare Boutique កំពុង​ផ្សព្វផ្សាយ លក់​ផលិតផល ​គ្រឿងសម្អាង គ្មាន​ការទទួលស្គាល់ពី​ក្រសួងសុខាភិបាល​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការហាមឃាត់​គណនី បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ SK Skincare Boutique កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល ​គ្រឿងសម្អាង គ្មាន​ចុះ​ប្រវេទន៍ និង​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់ ឲ្យ​បាន​ជ្រាបថា​៖
​យោងតាម​ការ​ពិនិត្យឃើញ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook) រៀងរាល់ថ្ងៃ​មាន​គណនី ​ឈ្មោះ​SK, Skincare Boutique កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល គ្រឿងសម្អាង​មួយចំនួន ដោយ​គ្មាន​ចុះ​ប្រវេទន៍​គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ និង​គ្មាន​ច្បាប់ ។​

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈានដល់​បាត់បង់ អាយុជីវិត​របស់​អ្នក​ប្រើ​​ប្រាស់​ទៀត​នោះ​។ ក្រសួងសុខាភិបាល​សូម​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​គ្រឿង​​សម្អាង​ទាំងនេះ​បន្តទៀត​។ ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើនេះ ត្រូវ​បញ្ឈប់​ការនាំ​ចូល លក់​​ចែកចាយ និង​ផ្សព្វផ្សាយ​គ្រឿងសម្អាង​ទាំងអស់នេះ ជាបន្ទាន់ និង​ប្រមូល​ផលិតផល ​ខាងលើនេះ មក​កម្ទេចចោល ។​

​ក្រសួងសុខាភិបាល​នឹងមាន វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ​ឈ្មោះ SK Skincare Boutique ដែល​នាំចូល លក់ ចែកចាយ និង​ផ្សព្វផ្សាយ​គ្រឿងសម្អាង​ខាងលើនេះ ទៅតាម ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​និង​​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។​

​ក្នុងករណី​បងប្អូន​បាន​ជួប​ប្រទះឃើញ ជន​ណា​កំពុង​លក់ និង​ចែកចាយ​នូវ​ផលិតផល ​គ្រឿងសម្អាង​ខាងលើនេះ សូម​បង​​ប្អូន​ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ​បរិក្ខារ ​ពេទ្យ និង​គ្រឿងសម្អាង​នៃ​ក្រសួង​សុ​​ខា​ភិ​បាល ៕​ដោយ​៖​កូ​ឡាប​

spot_img
×