Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន លើកឡើង​ពី​ការរើសអើង របស់​អ្នកនាំពាក្យ​របស់​ក្រសួង ស្ថាប័ន​មួយចំនួន ជាមួយ​ស្ថាប័ន​ព័ត៌មាន ធំ ឬ​តូច

spot_img

​ភ្នំពេញ​៖ លោក រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា ទោះបី​គ្មាន​សាលា​ដើម្បី​បង្រៀន​អ្នក​នាំ​ពាក្យ ប៉ុន្តែ​អ្នកនាំពាក្យ​ត្រូវបាន​ជ្រើសរើស​ចេញពី​សាលា​បណ្ដុះបណ្ដាល​សារព័ត៌មាន (DMC) ។ ជាមួយគ្នា​នោះ​ដែរ អ្នកសារព័ត៌មាន បានលើកឡើង អំពី​ការរើសអើង របស់​អ្នកនាំពាក្យ​របស់​ក្រសួង ស្ថាប័ន​មួយចំនួន ជាមួយ​ស្ថាប័ន​ព័ត៌មាន ធំ ឬ​តូច និង​មិន​សហការ​ផ្តល់​ព័ត៌មាន​។

​ក្នុង​ពិធី​បិទ វេទិកា​អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បានស្នើ​អ្នកសារព័ត៌មាន​កុំ​ផ្ចាញ់ផ្ចាល​អ្នកនាំពាក្យ ហើយ​ត្រូវ​យល់​ថា អ្នកសារព័ត៌មាន និង​អ្នកនាំពាក្យ​ប្រៀប​ដូច​ផ្នែក​សំខាន់​នៅក្នុង​រាងកាយ​តែមួយ មិន​អាច​បាត់​មួយ​បាន​នោះ​ទេ​។​

​បើតាម​លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន អ្នកនាំពាក្យ​ត្រូវ​ក្ដោប​ព្រឹត្តិការណ៍ឲ្យ​ជុំ ដើម្បី​បេសកម្ម​ក្នុងនាម​ជា​មន្ត្រី​ផ្តល់ព័ត៌មាន ដល់​សារ​ធាណ​ជន តាមរយៈ​សារព័ត៌មាន​ឲ្យបាន​ច្បាស់​។ “​អ្នកនាំពាក្យ​ដឹង​មិន​ច្បាស់ សូម​កុំ​ជម្នះ​ឆ្លើយតប ជាមួយ​អ្នកសារព័ត៌មាន​” លោក​ខៀវ កាញារិទ្ធ បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​ថ្លែងថា កន្លង​មក​អ្នកនាំពាក្យ និង​អ្នកយកព័ត៌មាន​ខ្លះ​យល់​ច្រឡំ​ថា មានការ​កេងចំណេញ​គ្នា​ក្នុង​ការផ្សព្វផ្សាយ អ្នកនាំពាក្យ​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ ហើយ​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​។ លោក​បញ្ជាក់ថា នៅ​ក្នុង​កិច្ចពិភាក្សា​នេះ អ្នកសារព័ត៌មាន បាន​លើកឡើង​អំពី​ការរើសអើង​របស់​អ្នកនាំពាក្យ​ខ្លះ ជាមួយ​ស្ថាប័ន​ព័ត៌មាន ធំ​ឬ​តូច ។​អ្នកនាំពាក្យ​មួយចំនួន មិនសូវ​សហការ​ផ្តល់​ព័ត៌មាន និង​ត្រូវ​ដឹង​ពី​អ្វី​ដែល​អ្នកព័ត៌មាន​ចង់បាន​។​

​លោក​បាន​បញ្ជាក់ថា ក្រសួង ស្ថាប័ន​មួយចំនួន នៅ​ខ្វះ​អ្នកនាំពាក្យ និង​សូម​ឲ្យ​អ្នកនាំពាក្យ​យោគយល់ ដល់​អ្នកព័ត៌មាន ចំពោះ​ការ​ផ្តល់​បទសម្ភាសន៍ និង​ពេលវេលា​ផ្សាយ​របស់​ស្ថាប័ន​ព័ត៌មាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×