Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ទ័ព​កម្ពុជា​​ធ្វើ​​ទ​ស្ស​ន​​កិច្ច​​ជា​លើក​ដំបូង ​នៅ​ប្រទេស​មី​យ៉ាន​​ម៉ា ​ក្នុង​ប្រវត្តិ​សាស្ត្រ​រយៈ​កា​ល​​៦៥​ឆ្នាំ ​នៃ​ទំនាក់​ទំនង​ការ​​​ទូត​​រវាង កម្ពុជា​-​មីយ៉ាន់ម៉ា​

spot_img

មី​យ៉ាន​​ម៉ា៖ នាយ​ឧ​ត្តម​សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ​ ​នៅថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២០​ បាន​ដឹក​នាំ​គណៈប្រតិ​ភូ​​ អញ្ជើញបំពេញទស្សនកិច្ចផ្លូ​វ​ការ​ និងចូលជួបពិភាក្សាកា​រ​ងារជា​មួ​យ នាយឧត្តម​សេ​នី​យ៍ ​ផុត​លេខ​ Min Aung Hlaing អគ្គមេបញ្ជាការ នៃកងកម្លាំងកា​រ​ពារជា​តិមី​យ៉ា​ន់​ម៉ា នៅ​ឯទី​ក្រុង​ណៃ​ពិ​​​ដោរ​។​

ក្នុង​កិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ​វ​ង្ស ពិសេន បានថ្លែងអំណរគុណ ​ចំ​ពោះការប​ដិស​ណ្ឋារ​កិច្ចស្វាគមន៍យ៉ាង​កក់​​ក្តៅ​​​រ​បស់ នាយឧត្តមសេ​នី​យ៍​ ផុតលេខ Min Aung Hlaing។ នាយឧត្ត​ម​សេ​នីយ៍​ វង្ស ពិសេន បានថ្លែង​ថា​៖ ឆ្នាំ២០២០នេះ គឺជាខួបលើកទី៦៥​ ​នៃ​ទំនាក់ទំនងការទូត​រ​វាងប្រ​ទេ​ស​ កម្ពុជា-មីយ៉ាន់ម៉ា​។ ដោយ​យោង​តា​ម​​គោ​ល​បំ​ណ​ង​​​របស់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ ​នៃ​​ក​ម្ពុជា​ ​ចង់​ឱ្យ​មាន​ការ​​រៀ​ប​ចំ​​ប្រា​រព្ធ​​ពិ​ធី​រំលឹ​ក​​ខួបលើ​​ក​​ទី​៦៥​នេះ ​ឱ្យបានពិសេស ហេ​តុដូច្នេះហើយ ដើ​ម្បី​ជាសក្ខីភាពក្នុង​កា​រ​ពង្រឹ​ងទំនា​ក់​ទំនង កិច្ច​សហ​​ប្រ​តិ​ប​ត្តិកា​រ រវាង​ប្រទេស​​ទាំ​ង​​ពីរ​ លោក​ក៏​បាន​ដឹក​នាំ​ប្រតិភូ​​ម​ក​​ទស្សន​កិច្ចផ្លូ​វ​ការ នៅប្រទេសមីយ៉ាន់ម៉ានា​ពេ​ល​​នេះ​។ នាយឧត្តមសេនីយ៍​ ​វង្ស ពិសេន បានបន្តទៀតថា៖ ក្នុ​ងដំណើរទស្សនកិច្ចនេះ ​លោ​កមានគោល​បំ​ណ​ង​​​ចង់​ពង្រឹង​ពង្រី​ក​​កិ​ច្ចស​ហ​ប្រតិប​ត្តិ​ការ ក្នុងវិស័យក​ង​ទ័​ព​ នៃប្រទេសទាំងពី​រ ឱ្យកាន់តែរឹងមាំដោយ​ក្នុ​ង​​នោះ​​លោ​ក​​ស្នើ​ឱ្យ​​មា​ន​ទំនាក់ទំនងកិច្ច​ស​ហប្រ​តិប​ត្តិកា​រល្អជា​មួយ​គ្នា លើការផ្លាស់ប្តូរព័ត៌មានការ​ងា​រ​សន្តិ​សុខ ការ​រួម​គ្នា​បង្ក្រា​ប​បទ​ល្មើស​ឆ្លង​​ដែន ភេរវកម្ម ការជួញដូរមនុស្ស ​កា​រជួញដូរគ្រឿង​ញៀ​ន ការជួញដូរអាវុធ​ និងបន្ត​បន្ថែម​ការ​បណ្តុះ​ប​ណ្តា​ល​​ធនធា​ន​មនុស្ស​។​

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ផុត​លេខ​ Min Aung Hlaing បានថ្លែងថា៖ នេះជាប្រវត្តិសាស្ត្រក្នុងរយៈ​កា​ល​​៦​៥​ឆ្នាំ​នេះ ដែលនេះជាលើក​ទី​មួ​យ អគ្គមេបញ្ជាកា​រ​ នៃកងយោធពលខេ​ម​រ​ភូ​មិន្ទ មកទស្សនកិច្ចនៅ​​ប្រ​ទេ​ស​មី​យ៉ា​ន​​ម៉ា​។ នាយឧត្ត​សេ​នីយ៍​ Min Aung Hlaing ​បន្តទៀតថា៖ លោកឯកភាពនូវអ្វីដែល ​នា​យឧ​ត្តមសេ​នីយ៍ វង្ស ពិសេន បានលើកឡើងលើកិច្ចសហប្រ​តិ​បត្តិ​ការ នៃកងទ័ពទាំ​ង​ពីរ។

នា​ថ្ងៃ​ជា​មួយ​​​គ្នា​​នោះដែរ​ នាយឧត្តមសេនី​យ៍​ វង្ស ពិសេន ក៏បានបន្តចូលជួបស​ម្តែ​​​ង​​ការ​​គួរ​​សម​​​ចំ​ពោះ ​លោកស្រី អោង សាន ស៊ូជី ជាទីប្រឹក្សារដ្ឋ និងជា​រ​ដ្ឋមន្ត្រី​ការ​បរ​ទេ​ស នៃប្រទេសមីយ៉ាន់ម៉ា​។​ នាយឧត្តម​សេ​នីយ៍ វង្ស ពិសេន បាននាំមកនូវការផ្តាំផ្ញើ​សួ​រសុ​ខទុ​ក្ខ​ពី ​សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​​​នៃ​​កម្ពុជា​ ចំពោះលោកស្រី អោង សាន ស៊ូជី។ នាយឧត្តមសេនីយ៍បា​ន​​​បញ្ជាក់​ថា​៖​ ដើម្បីឆ្លើយតបតាមគោលគំ​និ​ត​​របស់​ សម្តេច​តេ​ជោ​ ហ៊ុន សែន ​អំពី​ខួបលើកទី៦៥ នៃទំនាក់ទំនងការទូ​ត​កម្ពុ​ជា-មីយ៉ាន់ម៉ា លោកក៏​បាន​បង្កើត​ព្រឹត្តិ​កា​រណ៍​ប្រវត្តិ​​សា​ស្ត្រ​​មួយ ​គឺ​ទស្សនកិច្ចផ្លូវ​ការ​​​ រវាង​អគ្គមេបញ្ជាការ​​​កង​យោធ​ពល​ខេម​រ​ភូមិន្ទ និងអគ្គមេប​ញ្ជា​កា​រ កងកម្លាំង​ការ​ពារ​ជាតិ​មីយ៉ាន់​ម៉ា​ ​ដើម្បី​ជា​សក្ខីភា​ព​ ​ក្នុងការពង្រឹងកិច្ចស​ហ​ប្រតិ​បត្តិកា​រ​​រវា​ង​ប្រ​ទេ​ស​ទាំ​ង​ពីរ។ នាយ​ឧត្តម​សេ​នីយ៍​ ​ក៏បានសំណូម​ព​រ​ លោកស្រី ​អោង សាន ស៊ូជី ក្នុងការចូលរួមកិច្ច​ប្រ​ជុំ​អាស៊ី​​ អឺរ៉ុប ឆ្នាំ​២០២០​នេះ ​តាមការអញ្ជើ​ញ​រ​បស់​រាជ​រដ្ឋា​ភិបា​ល​ក​ម្ពុ​ជា។​ ជាកិច្ចឆ្លើយតប លោក​ស្រី​បា​នយ​ល់ព្រ​មក្នុង​កា​រចូ​ល​រួម​កិច្ចប្រ​ជុំ​អាស៊ី​ អឺរ៉ុប ដែលកម្ពុជានឹងធ្វើជាម្ចា​ស់​ផ្ទះ​ ៕ដោយ៖កូឡាប

spot_img
×