Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបញ្ជូនឃាតករម្នាក់ សម្លាប់ស្រ្តីរកស៊ីចងការ​ប្រា​ក់​ម្នាក់ ទៅតុលាការ

spot_img

ភ្នំពេញ៖ លោកអធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ករណីឃាតកម្មសម្លាប់ស្រ្តីរកស៊ីចងការប្រាក់ម្នាក់ ដែលជាមនុស្សស្រីស្រឡាញ់ភេទដូចគ្នា គឺម្តាយតារាចម្រៀង ពេជ្រ សូលីកា ជាឃាតករ ត្រូវបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ​ខែ​មក​រា ​នេះ ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងថា ការស៊ើបអង្កេតសំណុំរឿងម្តាយតារាចម្រៀង ពេជ្រ សូលីកា សម្លាប់គូស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នា បានបិទបញ្ចប់ហើយ នៅដំណា​ក់ការអធិការដ្ឋាននគ​រ​បាលខ​ណ្ឌមា​ន​ជ័យ ។
ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ បានសារភាពថា ​ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ​ ​ងិន សុខលី អាយុ៥០ឆ្នាំ ពិតប្រាកដមែន ដោយសារតែភ្លើងប្រច័ណ្ឌ​ ។

អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង​២​២ យប់ថ្ងៃទី១​១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ L42​A ក្នុង​បុរី​វីឡា​ថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ​ខណ្ឌមាន​ជ័យ​ ។

នគរបាល បានបញ្ជាក់ពីដំណើរឿង គឺ ជនរងគ្រោះឈ្មោះ ងិន សុខលី ​បានជិះម៉ូ​តូតែម្នា​ក់ឯង មកលេងផ្ទះរបស់ជនសង្ស័យ​​ឈ្មោះ ​ស៊ិន ស្រីនាង ដោយមានទំនាក់ទំនងស្រឡាញ់ស្រីដូ​ច​គ្នា ។ ពេ​លនោះ​ជនសង្ស័យ បានឃើញជនរងគ្រោះពុំមា​ន​ពាក់​ចិញ្ចៀ​នពេ​ជ្រទាំង​២វង់ដូ​ច​ធម្មតា បានខឹងប្រ​ច័ណ្ឌ ដោយដឹងថាជនរ​ង​គ្រោះមា​នទំនាក់ទំនងជាមួយស្រីផ្សេងទៀ​ត​ ទើបជនសង្ស័យបាន​ទា​រលុ​យចំ​នួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីច​ង​កា​រ ពីជនរងគ្រោះម​ក​វិ​ញ ។ តែជនរងគ្រោះមិនព្រមឲ្យក៏មា​ន​ទំនា​ស់វា​យប្រវាយប្រតប់គ្នា ខណៈនោះជនរងគ្រោះ​មា​នអាការៈទ​ន់ដៃ ទន់ជើង ដូចមនុស្សស្រ​វឹ​ងស្រា​ជោកជាំ​ ទើ​បជនសង្ស័យបានយ​ក​ខ្សែអា​វធ្វើពីក្រ​ណាត់ចំនួន១ខ្សែ​មក​ចង​ដៃជ​នរងគ្រោះ​ទៅក្រោ​យ ហើយចាប់ក្បាលសង្កត់មុខផ្ទ​ប់​ជាមួ​យខ្នើ​យកើយ​រហូ​តថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែ​ដៃ​ជន​រង​គ្រោះ រួចរៀបចំដាក់សពឲ្យដេ​ក​ដូច​មនុស្ស​ធ​ម្មតា៕ដោយ៖ កូឡាប

spot_img
×