Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡានកាមរីហាយប្រ៊ីតបើកលឿនដូចហោះ ពន្លះរបាំងថ្មពុះចែក​ទ្រូង​ផ្លូវ ​ក្រឡាប់ផ្ងាជើងទ្រមេឃ

spot_img

ភ្នំពេញ៖ឡានកាមរីហាយប្រ៊ីត១គ្រឿង ដោយម្ចាស់​ឡានបើកបរលឿនដូចហោះ មិនប្រយ័ត្នជ្រុលចង្កូតបុក​​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​ បណ្ដាល​ឲ្យ​ខ្ទាតចេញពីជួរមួយកង់ ចំណែក២កង់ទៀត រងការខូចខាត។ ហើយឡានក្រឡាប់អូសរាប់សិបម៉ែត្រ តែមិនមានមនុស្សរងរបួស។


​ ករណីនេះ​បាន​កើត​ឡើង​កាលពីម៉ោងទៀបភ្លឺ​ ថ្ងៃ​ទី​១៥​ ខែ​មករា ឆ្នាំ​២០២០ ​នៅលើកំណាត់មហាវិថីម៉ៅសេទុង​ កែង​និង​ផ្លូវ​១៩៣​​​ សង្កា​ត់​ទួលស្វាយព្រៃទី១​ ខណ្ឌ​បឹង​កេង​​ក​ង​ រាជ​ធានី​ភ្នំពេញ​ ។
​ សាក្សីនៅកន្លែង​កើត​ហេ​តុ​​និ​យាយថា មុន​ពេល​កើតហេតុ​ខាងលើនោះ គេបាន​ឃើញ​បុរស​ម្នាក់​បើក​ឡាន កាមរីហាយប្រ៊ីត ពណ៌ស​ ​ពា​ក់ផ្លាកលេខភ្នំពេញ2BE 7632 និងមានបុរស២នាក់ទៀតរួមដំ​ណើរជាមួយ​ ធ្វើ​ដំណើរ​តាម​មហាវិថីម៉ៅសេទុង​​​ ក្នុង​ទិសដៅ​ ពី​ត្បូងទៅជើង​ ក្នុង​ល្បឿន​ល្បឿន​ ដូ​ច​ហោះ។​ លុះ​មក​ដល់​ចំណុច​​កើតហេតុ​​ ក៏​ជ្រុល​ចង្កូតទៅ​បុក​និង​ក្បាល​​នា​គ​​ពុះ​ចែក​ផ្លូវ​ពេញ​ទំហឹង​ បណ្តាល​​ឲ្យ​ខ្ទាតចេញពីជួរមួយកង់ចំណែក​២កង់​ទៀត រងការខូចខាតហើយឡា​ន​បង្ក​បាន​ក្រឡាប់​ផ្ងាជើង ទ្រមេឃ​ ខ្ទាតអូសរាបសិបម៉ែត្រ​ តែមិនមានមនុស្សរងរ​បួស។
ក្រោយ​ពេល​កើតហេតុ​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​​​មូ​លដ្ឋា​ន​ និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​​បានចុះ​ទៅ​កន្លែង​កើត​​ហេតុ​ រួច​ហើយ​ក៏​ហៅ​រថយន្ត​​​មក​​ស្ទួច​យក​រថយន្ត​មក​ទៅ​ រក្សា​ទុក​នៅ​កា​រិ​យាល័យ​​នគរបាល​ចរាចរណ៍​ជើង​គោក​​រា​ជ​ធា​នី​​ភ្នំពេញ ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះ​ស្រាយ​ ​៕​ដោយ៖កូឡាប

spot_img
×