Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋបាត់បង់ទំ​នុក​ចិត្ត ចំពោះអាជ្ញាធរក្រោយឃើ​ញ​លិ​ខិត​បំ​ភ្លឺថា ការចុះផ្សាយរបស់សា​រ​ព័ត៌​មាន ជារឿងមិនពិត​ទាំ​ង ដែលមានរូបភាព​ប​​ញ្ជាក់ និងការសម្ភាស​ផ្ទា​ល់រប​ស់អ​ភិបាល​ស្រុកអ​ង្គ​របូ​រី

spot_img

តាកែវ ៖ បើទោះបីជាមានការសម្ភាសន៍៍​ផ្ទាល់ជាមួយអភិបាលស្រុក​អ​ង្គរបូរី និងរូ​បភា​ពស​កម្មភាព នៃជនជាតិវៀតណាមចូ​ល​មក​ធ្វើស្រែប្រាំ​ង នៅក្នុងភូមិសាស្ត្រឃុំ​គោ​កធ្ល​ក ស្រុកអង្គរបូរី យ៉ាងណាក៏​ដោ​យ ​ក៏រដ្ឋបាលស្រុកចេញលិ​ខិ​ត​បំភ្លឺថា មិនមែនជាការពិតដែ​រ​ ដោ​យ​ថា – រដ្ឋបាលស្រុកបានប្រជុំផ្សព្វផ្សាយ​ដ​ល់សម​ត្ថកិច្ចពាក់ព័ន្ធ មេឃុំគ្រប់ឃុំ ប្រជាជន និងបានចុះផ្សព្វផ្សា​យ​និង​វិធាន​ការ ទប់ស្កាត់នៅពេលទឹក​ស្រ​ក មុនការបង្កបង្កើនផលមក​ដ​ល់​ជារៀ​ងរាល់ឆ្នាំ និងជាប​ន្ត​បន្ទា​ប់។

បានបង្កើតក្រុមចម្រុះមួយក្រុម ​ចុះ​តាមដាន ត្រួតពិនិត្យនិងទប់ស្កាត់នូវ​ក​រ​ណីជួលដីនេះនិងបទល្មើសនា​នា​។ បានសហការជាមួយសមត្ថកិ​ច្ច​សាធា​រណរ​ដ្ឋសង្គមនិយ​ម​វៀតណាម ទាំងនៅព្រំដែនរហូតដល់ស្រុកអា​ន​ភូ​ ក្នុងការចូលរួមផ្សព្វផ្សា​យ​និង​ទប់ស្កាត់ករណីជួល​ដី​នេះ​។ ហើយអាជ្ញាធរស្រុកមិ​ន​បណ្តែ​តប​ណ្តោយ ឲ្យមានការជួលដី​ស្រែ​ប្រាំ​ង នៅតាមបណ្តោយព្រំដែ​ន​ និងមិនមានការ​ជួ​លដី​ឲ្យទៅ​ជន​ជាតិវៀ​តណាម​ នៅឃុំគោកធ្លកដូចការ​ចុះ​ផ្សាយនោះ​ទេ។​
មតិប្រជាពលរដ្ឋជាច្រើនក្នុងខេ​ត្ត​តាកែ​វ សម្តែងការខកបំណង​ចំ​ពោះលិ​ខិត​បំភ្លឺ​នេះ​ ក្រោយមានរូបភាពចុះផ្សាយ​អំ​ពីស​កម្ម​ភាព ជនជាតិវៀ​តណាម ចូលធ្វើស្រែប្រាំងនៅក្នុងភូ​មិ​សាស្ត្រ​ឃុំគោក​ធ្ល​ក ស្រុកអង្គរបូរីហើយ ​ក៏​នៅតែអាជ្ញាធរបដិសេធរួច​មិ​នមា​នវិធានការទ​ប់​ស្កា​ត់​ ចំណុចនេះបានធ្វើឲ្យប្រជាពល​រ​ដ្ឋ​បាត់​បង់ទំ​នុកចិត្ត ចំពោះអាជ្ញាធរជាខ្លាំ​ង​ ខណៈដែលអាជ្ញាធរមានសម​ត្ថ​កិ​ច្ច អាជ្ញាធរស្រុក អាជ្ញា​ធ​រខេ​ត្ត មិនគោរពតាមសារាចរ​ណែ​រនាំ​រប​ស់រាជ​រដ្ឋា​ភិ​បាល​។​
គួរំលឹកផងដែរថា ទាក់ទងបញ្ហាជួល​ដី​ស្រែក្បែ​រព្រំដែនឲ្យជនជា​តិវៀត​ណាមនេះ​ផង​ដែរ ប្រមុខរាជ​រ​ដ្ឋា​ភិ​បា​ល បានលើកទ្បើង​ពី​ហេ​តុផ​លថា ការជួលដីជាប់ព្រំដែនឲ្យទៅ​ប្រ​ទេសជិ​ត​ខាងនេះ វាបង្កភា​ព​ស្មុគស្មាញ​ ដល់ការអនុវត្ត​ការ​ងា​រ របស់គណៈកម្មា​ធិ​ការ​ចម្រុះលើ​កិច្ចកា​រ​ព្រំ​ដែន និង មានការលំបាក​ក្នុ​ង​ការ​គ្រប់​គ្រង​ ។
ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ​កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ បានចេញសារាចរណែ​នាំទៅ​ដ​ល់គ្រប់​ក្រសួ​ង ស្ថាប័ន និង អាជ្ញាធរ ដែនដីពាក់​ព័​ន្ធ ទាំងអស់ហាម​ជួល ឬ លក់ដីស្រែ ចម្ការ ឬ លំនៅឋាន នៅតាមព្រំដែន ទៅឲ្យប្រជាព​ល​រដ្ឋ នៃប្រទេសជិតខាង រួ​ម​ទាំងតំ​ប​ន់មិនទាន់បានកំណត់ខណ្ឌសីមា​ និ​ង​បោះបង្គោល​ព្រំ​ដែន ផ្លូវការរួច៕ដោយ៖ តាកែវ

spot_img
×