Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ងចាប់​ខ្លួន​អ្នកដែ​លថត​វី​ដេអូ នៃការបាញ់យន្តហោះ​អ៊ុ​យក្រែ​នធ្លា​ក់

spot_img

ប្រទេសអ៊ីរ៉ងបាននិយាយថា​ ​ខ្លួនបានធ្វើការចាប់ខ្លួនម​នុ​ស្ស​ម្នាក់ដែល​បាន​ថ​តវីដេអូ បង្ហាញពីយន្តហោះ​អ៊ុ​យក្រែន​ ត្រូវបាញ់ទម្លាក់ដោ​យ​មីស៊ី​ល​។

ជនដែលត្រូវចាប់ខ្លួននោះនឹងប្រឈមនឹ​ង​ការ​ចោទប្រ​កាន់ ពាក់ព័ទ្ធទៅនឹងសន្តិសុ​ខ​ជា​តិ។​

ជើងយន្តហោះ Flight PS7​52 ត្រូវបានបាញ់ទម្លាក់កា​ល​ពីថ្ងៃ​ពុធស​ប្តាហ៍​មុន​ ភ្លាមៗក្រោយពេលវាបាន​ហោះ​ចេញពី​ទីក្រុង​តេ​អេរ៉ង បណ្តាលឲ្យស្លាប់មនុស្សចំ​នួ​ន ​១៧៦​នាក់។

ក្រោយពេលមានសោកនាដកម្ម​នេះ​កើត​ឡើង មេដឹកនាំអ៊ីរ៉ងបានប្រ​កា​សសុំ​ទោស ដោយលើកឡើង​ថា​ ​យន្តហោះនោះត្រូវបានបា​ញ់​ទម្លា​ក់ដោយ​អចេតនា និងបានប្រកាសចាប់​ខ្លួ​ន​មនុស្ស​ជាច្រើ​ននា​ក់ ពាក់ព័ន្ធនឹង​ហេ​តុ​ការណ៍នោះ​។​

ប្រធានាធិបតី​អ៊ីរ៉ង លោក Hassan Rouhani បានថ្លែងថា ការស៊ើបអង្កេតនឹងត្រូ​វ​គ្រប់​គ្រង​ដោយតុលា​ការពិសេ​ស។

លោកថ្លែងថា “នេះនឹងមិន​មែ​នជាក​រណី​ធម្មតា​ដូចមុ​ន​ៗ​ឡើយ។ ពិភពលោកទាំងមូលនឹងតាមដាន​តុ​លាការ​នេះ​”។

មេដឹកនាំអ៊ីរ៉ងរូបនោះ​ក៏​បាន​សង្ក​ត់​ធ្ងន់ថា សោកនាដកម្មនោះកើតឡើងមិន​មែ​នដោ​យ​សារ​តែមនុ​ស្ស​ម្នា​ក់នោះ​ទេ​ ប៉ុន្តែវាកើតឡើងដោយសារតែ​មា​ន​ភាគីខ្លះ​ទៀត ដែលក្នុងន័យនេះគឺចង់សំដៅទៅ​ដ​ល់អា​មេ​រិ​ច។

សូមបញ្ជាក់ថា ការធ្លាក់យន្តហោះអ៊ុ​យ​ក្រែ​ន កើតឡើងនៅពេលដែលអ៊ីរ៉ង​បា​នធ្វើ​ការ​បាញ់មី​ស៊ីល​ទៅលើ​មូល​ដ្ឋាន​ទ័​ពអា​មេ​រិច នៅក្នុងប្រទេសអ៊ីរ៉ង ដើ​ម្បី​ជាការសងសឹកចំពោះការ​ស​ម្លាប់មេ​បញ្ជា​ការ​របស់​ខ្លួ​នឈ្មោះ Soleimani៕

អត្ថបទប្រែសម្រួលដោយ​៖ សុភ័ក្រ
ប្រភព៖​ BBC

spot_img
×