ប្រធានាធិបតីតៃវ៉ាន់ ដែលទើបនឹងជាប់ឆ្នោតអាណត្តិថ្មី អ្នកស្រី Tsai Ing-wen បានថ្លែងប្រាប់ BBCថា “ចិនត្រូវតែប្រឈមនឹងការពិត និងបង្ហាញការគោរពដល់តៃវ៉ាន់”។
អ្នកស្រីទើបតែជាប់ឆ្នោតសម្រាប់អាណត្តិថ្មីកាលពីថ្ងៃសៅរិ៍ ដោយសារតែយុទ្ធធានាការអ្នកស្រី គឺផ្តោតសំខាន់ខ្លាំងទៅលើការគំរាមកំហែងរបស់ចិន។
បក្សកុម្មុនិស្តិចិនប្រកាសជាយូរមកហើយថា តៃវ៉ាន់គឺជាខេត្តមួយរបស់ចិន ហើយនឹងអាចរួបរួមគ្នានៅពេលណាមួយ និងគំរាមប្រើប្រាស់កម្លាំងទ័ព ប្រសិនជាតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។
អ្នកស្រី Tsai Ing-wen បានសង្កត់ធ្ងន់ថា អធិបតេយ្យភាពរបស់តៃវ៉ាន់ មិនមែនសម្រាប់ដាក់ចរចានោះឡើយ។
“ពួកយើងមិនចាំបាច់ត្រូវប្រកាសខ្លួនជារដ្ឋឯករាជ្យនោះឡើយ។ ពួកយើងគឺជាប្រទេសឯករាជ្យស្រាប់ទៅហើយ ហើយពួកយើងហៅខ្លួនឯងថា សាធារណរដ្ឋតៃវ៉ាន់”។ នេះបើតាមការថ្លែងរបស់អ្នកស្រី៕
សូមបញ្ជាក់ថា តៃវ៉ាន់តែងចាត់ទុកខ្លួនជារដ្ឋឯករាជ្យ ប៉ុន្តែគ្រាន់តែមិនហ៊ានប្រកាសឯករាជ្យប៉ុណ្ណោះ ព្រោះចិនតែគំរាមវាយយកតៃវ៉ាន់វិញដោយប្រើកម្លាំងទ័ព ប្រសិនជាចាំបាច់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC