Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកកឹម សុខា បដិសេធទាំងស្រុងនូវការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស និងទាមទារឲ្យ​តុ​លាកា​រទម្លា​ក់​ចោល ជាស្ថាពរចំពោះបទចោ​ទ​

spot_img

ភ្នំពេញ៖ លោកកឹម សុខា បដិសេធទាំងស្រុងនូវការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស និងទាមទារឲ្យ​តុ​លាកា​រទម្លា​ក់​ចោល ជាស្ថាពរចំពោះបទចោ​ទ​មក​លើរូ​បខ្ញុំ ដើម្បីខ្ញុំអាចអនុវ​ត្ត​បាននូ​វ​សិទ្ធិ សេរីភាពនយោបាយពេញលេ​ញ​ ក្នុងការចូល រួមបម្រើ​ជា​តិមា​តុភូមិ និងការពារផលប្រ​យោ​ជន៍រ​បស់​ប្រជាព​លរ​ដ្ឋខ្មែ​រ។

សវនាការសំណុំរឿងលោក កឹម សុខា​ ​ចាប់ផ្តើមបើកនៅវេលា​ម៉ោ​ង៨​និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅសាលសវ​នា​ការទី១ នៃសាលាដំបូងរាជធានីភ្នំ​ពេ​ញ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានសាលា​ដំ​បូង​រាជធា​នីភ្នំ​ពេ​ញ។

សវនានេះដឹកនាំដោយ​លោក​ កូយ សៅ អនុប្រធានសាលាដំបូង​ និងជាប្រធានក្រុមប្រឹក្សា​រ​ជំនុំ​ជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ​ជាចៅក្រមប្រឹក្សា និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យកា​រ។ ចំណែកមេធាវីរាជរដ្ឋាភិបាល​ដឹ​កនាំដោ​យលោក​ ​គី តិច។

ក្រោយបញ្ចប់សវនាការ អស់រយៈពេ​ញមួយ​ព្រឹក​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០លើសំណុំរឿង​លោ​ក កឹម សុខា ពីបទក្បត់ជាតិជាមួ​យ​ប​រទេសនោះ លោកមុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានសរសេរសារលើហ្វេសប៊ុក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះថា លោក កឹម សុខា បានបដិសេធទាំងស្រុងនូវការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស។

បើតាមសាររបស់លោក កឹម សុខា ដែលលោកមុត ចន្ថា យកមកផ្សព្វផ្សាយ បានបញ្ជាក់៖ “ខ្ញុំសូមជម្រាបជូនសាធារណជ​ន​ ជាតិ ​និងអ​ន្ត​រជាតិ ជ្រាប អំពីគោលជំហរ របស់​ខ្ញុំ​ ដូ​ចត​ទៅ៖ ខ្ញុំបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើរូបខ្ញុំ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស។ ខ្ញុំមិនបាននាំរដ្ឋបរ​ទេ​ស ឬភ្នា​ក់ងា​របរ​ទេស​ណាម​កប្រទូ​សរ៉ា​យ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជា​ឡើ​យ។​ ខ្ញុំមិនបានប្រព្រឹត្តដូចកា​រ​ចោទ​នេះទេ ជាពិសេសខ្ញុំមិនបានប្រព្រឹត្ត​នូ​វអំពើ​ទាំ​ង ឡាយណាដែលនាំឲ្យ​ប៉ះ​ពាល់ដ​ល់ផល​ប្រយោជ​ន៍ប្រ​ទេសជា​តិឡើ​យ។​ សកម្មភាពទាំងអស់របស់​ខ្ញុំ​ គឺផ្តោតលើសិ​ទ្ធិ​មនុ​ស្ស និងលទ្ធិប្រជា​ធិ​ប​តេយ្យ​ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋ​ធ​ម្មនុ​ញ្ញ នៃព្រះរាជា​ណាច​ក្រក​ម្ពុ​ជា​។ គ្រប់សកម្មភាពនយោ​បា​យរ​បស់ខ្ញុំ គឺផ្តោតលើការបោះ​ឆ្នោ​តដោយ​សេ​រី ត្រឹមត្រូវ យុត្តិធម៌ ​​ដែលឆ្លុះ​ប​ញ្ចាំងពី​ឆន្ទៈរ​បស់​ប្រជាព​ល​រ​ដ្ឋខ្មែ​រ​។ ខ្ញុំនៅតែទាមទារឲ្យ​តុ​លាកា​រទម្លា​ក់​ចោល ជាស្ថាពរចំពោះបទចោ​ទ​មក​លើរូ​បខ្ញុំ ដើម្បីខ្ញុំអាចអនុវ​ត្ត​បាននូ​វ​សិទ្ធិ សេរីភាពនយោបាយពេញលេ​ញ​ ក្នុងការចូល រួមបម្រើ​ជា​តិមា​តុភូមិ និងការពារផលប្រ​យោ​ជន៍រ​បស់​ប្រជាព​លរ​ដ្ឋខ្មែ​រ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូ​ន​ប្រជាព​ល​រដ្ឋខ្មែរ អ្នការទូត អង្គការសង្គម ស៊ីវិល អ្នកសារព័ត៌​មា​នជា​តិ-ជាតិ ដែលបានយកចិត្តទុក​ដា​ក់ចូលរួមឃ្លាំ​មើ​ល និងសង្កេតការណ៍ស​វ​នា​ការ​នេះ”។

ក្រោយបញ្ចប់សវនាការ លោក ចាន់ ចេន សហមេធាវីការពារក្តី​លោកកឹម សុខា បានលើ​កឡើ​ងថា សវនាការនេះ មិនបានស៊ីជម្រៅខ្លាំ​ង​ទេ គ្រាន់តែស្ថិតក្នុង​កា​រសួរ​ដេញដោ​លតែប៉ុ​ណ្ណោះ​។ ក្នុងនោះតឹងរ៉ឹងគឺរឿងភស្តុតាង ដោយតុលាការបាន​ដា​ក់ភស្តុ​តាងដាក់​ប​ន្ទុក។ ចំណែកមេធាវី​ វិញមានភស្តុតា​ង​ដោះប​ន្ទោស​។ ប៉ុន្តែទោះបីជាយ៉ាងណា ​ប​ន្ទាប់មកសាលាដំបូងក៏​បា​នយ​ល់ព្រ​ម ទទួលភស្តុតាងដែលកូ​ន​ក្តីបាន​ដា​ក់ ។

លោក ចាន់ ចេន អះអាងថា គឺជាវីដេអូលោក កឹម សុខា និយាយនៅចំពោះមុខព​ល​រដ្ឋ​អូស្រ្តាលី កាលពី​អតីត​កាល មានរយៈពេលជាង១​ម៉ោ​ង ប៉ុន្តែមិនទាន់បា​ន​ចាក់​វីដេ​អូទេ គឺរង់ចាំសប្តាហ៍ក្រោ​យ​។

ចំណែកលោកស្រី ម៉េង សុភារី មេធាវីលោកកឹម សុខា បានថ្លែងថា លោកកឹម សុខា ក៏បានឆ្លើយសំណួរខ្លះ​ៗ​ផង​ដែ​រ នៅចំពោះមុ​ខ​តុលា​ការ ចំពោះវីដេអូដែលបានលើកមក​ចោ​ទប្រកា​ន់​លោក ដោយលោកថា វីដេអូនេះមិនពេញ​លេ​ញ​ទេ តែលោកបានទទួ​ល​ស្គាល់​ជាសំឡេ​ង និងរូបភាពរប​ស់​លោកមែ​ន តែលោកស្នើឲ្យមានកា​រ​ចាក់វីដេអូវែ​ងនេះ​ ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ​ប្រ​កាសព័​ត៌មា​ន ជម្រាបដល់សាធារណ​ជា​តិ និងអន្តរជាតិ​ឱ្យ​បានជ្រា​បថា៖ ក្រុមប្រឹក្សាជំនុំជម្រះនៃ​សា​លាដំបូ​ងរាជធា​នី​ភ្នំពេញ ដែលទទួលបន្ទុកចា​ត់​ការលើ​សំណុំរឿ​ងព្រហ្ម​ទណ្ឌ​លេ​ខ ៤៧៧៧ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមា​ន​ជន​ជាប់ចោ​ទ​ឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ជាប់ចោទពីបទ សន្ទិដ្ឋិភាពជាមួយ​ប​រទេ​ស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បានសម្រេចកំណត់ដា​ក់​កាល​បរិ​ច្ឆេ​ទ ជំនុំជម្រះលើសំណុំ​រឿ​ង​នេះ​ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៨៖៣០នាទីព្រឹក នៅសាលសវនាការទី១​ ​នៃសាលាដំ​បូង​រា​ជធា​នី​ភ្នំ​ពេ​ញ។

លោក កឹម សុខា ត្រូវបានសមត្ថកិ​ច្ច​ចា​ប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រ​ព្រឹ​ត្ត​អំ​ពើ ក្បត់ជាតិ ឃុបឃិតជាមួយបរទេ​ស​ផ្តួល​រំលំ រាជរដ្ឋាភិបា​ល​ស្រប​ច្បា​ប់ ហើយត្រូវបានឃុំ​ខ្លួ​ន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូង​ឃ្មុំ​ ​រយៈពេល​ជា​ង១ឆ្នាំ ទើបដាក់ឱ្យស្ថិត​នៅ​ក្រោម​ការត្រួ​ត​ពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួ​យ​ដែល​លោកនិ​យា​យថា លោកអនុវត្តតាមការ​ណែ​នាំពីប​រ​ទេស ដើម្បីធ្វើការផ្លាស់ប្តូ​រ​ប្រ​ទេសក​​ម្ពុជា ដោយយកលំនាំតាមប្រ​ទេ​សយូ​ហ្គោស្លា​វី និងប្រទេស​ស៊ែប៊ី៕ដោយ៖កូឡាប

spot_img
×