Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងប៉ូ​លិស​​ម្នាក់ ​លេ​ង​ល្បិច​ដាក់​​​​ថ្នាំ​​​ញៀ​ន​ក្នុ​ង​​ហោប៉ៅខោ ​យុវជន​​ម្នាក់ គឺវីដេអូនេះ កើតឡើងតាំងពីឆ្នាំ២​០​១៨

spot_img

ភ្នំពេញ៖ នៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ខែមករា ឆ្នាំ២០២០នេះ ​កំពុ​ង​​ល្បីខ្លាំង​​ទៅ​លើ​សមត្ថកិច្ចប៉ូ​លិស​​ម្នាក់ ដែល​លេ​ង​ល្បិច​ដាក់ថ្នាំ​​ញៀ​ន​ក្នុ​ង​​ហោប៉ៅខោ ​យុវជន​​ម្នាក់ ​ក្រោយ​ពី​ធ្វើ​ការ​ឆែកឆេ​រ​​រួ​ច​ម​ក។ ប៉ុន្តែករណីនេះ ស្នងកា​រដ្ឋាន​នគរ​បាលរា​ជធា​នី​ភ្នំពេញ​ បានចេញសេចក្តីបំភ្លឺថា រូបភា​ពព៌​ណស តូចនោះ មិនមែនជាគ្រឿងញៀន នោះ​ទេ ​វាគឺជាដែ​កកេះ​រប​ស់ជនសង្ស័យដែលមានព៌​ណ​ស។ ហើយវីដេអូនេះ កើតឡើងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែក្រុមបណ្តាញសង្គម មកផុសឡើងវិញ។

សូមបញ្ជាក់ថា តាម​វីដេអូ​ដែល​បាន​​​បង្ហោះ​នោះ គេ​ឃើញ​ថា​ប៉ូលិស​ម្នាក់​​​បាន​​ឃាត់​​ខ្លួន​​យុ​វជន​ម្នាក់ ដើម្បី​ ឆែកឆេរ​គ្រប់​ក​ន្លែ​ង​ទាំ​ង​​អស់។ ​ក្រោយ​ពី​ឆែកឆេ​រ​​ទាំង​​​ក្នុង​លីអូ​មក ​ស្រាប់​តែ​គេ​ឃើញ​ប៉ូ​លិ​ស​​នោះ​បាន​យក​របស់​ម្យ៉ាង ​(​សង្ស័យ​ថា​កញ្ចប់​ថ្នាំ​ញៀ​ន​) ទៅ​ដាក់​ក្នុង​​ហោ​ប៉ា​វ​យុវជន​នោះ​ ​ហើយ​ក៏​វាយ​ខ្នោះ​ដៃ​​រូ​បគេ​​តែ​​ម្ដង​។ ​

នៅរសៀលថ្ងៃទី១៥មករានេះ សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមព័ត៌មាន និ​ងប្រតិកម្មរហ័សនៃស្នងកា​រ​ដ្ឋានន​គរបា​លរា​ជធា​នីភ្នំ​ពេញ ​ដោយបានបញ្ជាក់ថា អធិការដ្ឋាននគរបាលខណ្ឌជ្រោយច​ង្វា​ សូមធ្វើការបញ្ជាក់ជូនសាធារណ​ជនឲ្យបានជ្រាបថា រូបភាពព៌ណស តូចនោះ​ ​មិនមែ​នជាគ្រឿ​ងញៀន នោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យដែ​ល​មានព៌​ណ​ស ។

ស្នងកា​រ​ដ្ឋានន​គរបា​លរា​ជធា​នីភ្នំ​ពេញ បានបញ្ជាក់ថា ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចា​ស់ក្នុ​ង​ពេល ដែលសមត្ថកិ​ច្ច​ចម្រុះ នៃអធិការដ្ឋាននគរបាលខ​ណ្ឌ​ជ្រោ​យច​ង្វា ចុះរឹតបន្តឹងច្បាប់ចរាច​រ​ណ៍តាំង​ពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ក្នុងពេលនោះជនសង្ស័យ២នា​ក់​ បានជិះម៉ូតូជិតមកដល់គោល​ដៅ​ត្រួត​ពិ​និត្យ ក៏បានជិះគេចខ្លួ​ន​ ដោយមានការសង្ស័យនៅពេល​នោះ​ កម្លាំងអន្តរាគមន៍នៃ​អ​ធិកា​រ​ខណ្ឌ បានដេញចាប់បានរួចធ្វើការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោម​ដើម្បីស្វែងរកសារធាតុញៀន ជា​លទ្ធផល​គឺពិ​តជាមានសារធាតុញៀនមែន ។ A​c​count and Page មួយចំនួនបានយកព័ត៌មាន​នេះ មកចុះផ្សាយខុសពីការពិ​ត​ និងមានលក្ខ​ណៈបំផុសបំ​ផុ​ល ញុះញង់ឲ្យមានកា​​រស្អប់មកលើកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយៈចុងក្រោ​យនេះ ​សមត្ថកិច្ចនៃស្នងការដ្ឋានន​គ​របាល​រាជធា​នី​ភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌ​ ប៉ុស្តិ៍ តែងតែទទួលបានការ​គាំ​ទ្រ ​និងសរសើរពីសំ​ណាក់ប្រ​ជាពល​រ​ដ្ឋ ៕ដោយ៖កូឡាប

spot_img
×