Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​០៦​គ្រួសារ​ព្រួយ​បារ​ម្មណ៍​បាក់​ដីស្រែ​ចូល​រណ្តៅ​ដី​គេ​ជីក​ជ្រៅ​នៅ​ស្រុក​កំពង់រោ​ទ៌​ខេត្តស្វាយរៀង​

spot_img

​ខេត្តស្វាយរៀង​៖​ប្រជាពលរដ្ឋ​ចំនួន​០៦​គ្រួសារ​នៅ​ភូមិ​ព្រៃ​ស្ទៀង និង​ភូមិ​បុស្ស​ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោ​ទ៌​មានការ​ព្រួយ​បារ​ម្មណ៍​ខ្លាច​បាក់​ដីស្រែ​របស់​ពួកគាត់ ចូលទៅក្នុង​រណ្តៅ​ដី​ដែល​ក្រុម​អាជីវកម្ម​ជីក​យក​អាចម៍ដី​លក់​គឺ​ជីរ​ណ្តៅ​ជ្រៅ ហើយ​ចោទ​គ្មាន​ជើងទេ និង​ទុក​ច្រាំង​រណ្តៅ​តូច​ត្រឹមតែ​២,៥០​ម៉ែត្រ​ទៅ​៣​ម៉ែត្រ ខុស​កិច្ចសន្យា​ក្នុង​អាជីវកម្ម គឺ​ទុក​ច្រាំង​៥​ម៉ែត្រ ទើប​ប្រជាពលរដ្ឋ​ដែលមាន​ដីស្រែ​ជាប់មាត់​រណ្តៅ​មានការ​ព្រួយ​បារ​ម្មណ៍​ខ្លាច​បាក់​ដីស្រែ​របស់​ពួកគាត់ ចូលទៅក្នុង​រណ្តៅ​ដី​នោះ​។ ករណី​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្មណ៍​នេះ​កើតឡើង កាលពី​រសៀល​ថ្ងៃទី​១៤​មករា​២០២០​។​

​បើតាម​ស្ត្រី​ឈ្មោះ​ពៅ​ធីតា អាយុ​៤៥​ឆ្នាំ​ជា ជនពិការ​ជើង​ទាំងពីរ រស់នៅ​ភូមិ​បុស្ស ឃុំ​ស្វាយ​តា​យាន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គាត់​ជា​ជនពិការ​រស់នៅ​ម្នាក់ឯង មាន​ដីស្រែ​កន្លះ​ហិកតា ធ្វើស្រែ​និង​ចិញ្ចឹម​មាន់​ទា​គ្រាន់ និង​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​

​ហើយ​ក្នុង​ខែមករា​២០២០​នេះ គាត់​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ដេក​មិន​លក់​ដោយមាន​ក្រុមហ៊ុន​ជីក​អាចម៍ដី​លក់​មក​ជីករណ្តៅ​ជាប់​ដីស្រែ របស់គាត់ គឺ​ជីក​ជ្រៅ ហើយ​ទុក​ច្រាំង​តូច និង​ជីក​ចោទ​ចុះក្រោម​អត់​ជីក​ជើងទេ ទើប​ភ័យខ្លាច​បាក់​ដីស្រែ​ចូលក្នុង​រណ្តៅ​ដី​។ ស្ត្រី​ពិការ​រូបនេះ ក៏បាន​សុំ​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ចុះ​ពិនិត្យ និង​ដោះស្រាយ​ឲ្យ​ពួកគាត់​ដោយ​អនុគ្រោះ​។​

​ដោយឡែក​ស្ត្រី​ឈ្មោះ​ពៅ យ៉ង់ អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​បុស្ស​នោះដែរ ក៏បាន​និយាយ​ទាំង​អួលដើមក ថា ម្ចាស់​អជីវ​កម្ម​ជីក​យក​អាចម៍ដី​លក់​នេះ ជីក​ជ្រៅៗ​ណាស់ គាត់​ព្រួយ​បារ​ម្មណ៍​ខ្លាច​បាក់​ដីស្រែ ចូលក្នុង​រណ្តៅ​នោះ ដោយ​ដីស្រែ​ពួកគាត់​មាន​បន្តិចបន្តួច​គ្រាន់​ធ្វើស្រែ​ផ្គត់ផ្គង់​ជីវភាព ហើយ​បើ​បាក់​ដីស្រែ​ចូលក្នុង​រណ្តៅ​ដី​មែន គឺ​គ្មាន​សង្ឃឹម​អ្វី​ទេ​។​

​ចំណែក​ឈ្មោះ​ព្រំ សា​វី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់រោ​ទ៌ បាន​មានប្រសាសន៍ថា នៅ​ភូមិ​ព្រៃ​ស្ទៀង គឺ​ប៉ះពាល់​ដីស្រែ​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ ទី​១,​រូបគាត់​ព្រំ សា​វី ប៉ះពាល់​ដី​ខាងកើត​រណ្តៅ​ចំនួន​៦០​ម៉ែត្រ ទី​២​ឈ្មោះ​មាស រ៉ុ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ប៉ះពាល់​ក្បាលដី​២០​ម៉ែត្រ ទី​៣​ឈ្មោះ​ភ័​គ្រ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ប៉ះពាល់​ក្បាលដី​៣០​ម៉ែត្រ ទី​៤ ឈ្មោះ តា ប៉ាន់ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ប៉ះពាល់​ក្បាលដី​៥០​ម៉ែត្រ និង​ទី​៥​ឈ្មោះ​តា ឡ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ប៉ះពាល់​ក្បាលដី​៤០​ម៉ែត្រ​។​

​ប្រភព​ដដែល​បន្តទៀត​ថា ដោយ​ដី​ពួកគាត់​នៅ​ឆ្ងាយ​ពី​ផ្ទះ ជាប់​ព្រំប្រទល់​ភូមិ​បុស្ស​ពួ​គាត់ ធ្លាប់បាន​ប្តឹងទៅ​លោក​មេភូមិ​ព្រៃ​ស្ទៀង ឲ្យ​ចុះទៅ​ពិនិត្យមើល និង​ដោះស្រាយ​មុន​មិនទាន់ មានការ​បាក់​ដីស្រែ​រប​ស់​ពួកគាត់​ក៏ប៉ុន្តែ​ពុំ​ឃើញ​មាន​កោះហៅ​ទៅ​ដោះស្រាយ ទើប​ពួកគាត់​សុំ​ឲ្យ​អ្នកសារព័ត៌មាន ចុះផ្សាយ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​និង​ថ្នាក់ជាតិ បានដឹង​និង​ដោះស្រាយ​។​

​ទាក់ទិន​ករណី​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្មណ៍​នេះដែរ លោក​ពៅ រាក់ ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​យក​អាចម៍ដី​លក់បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា លោក​មានច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម ពី​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្តស្វាយរៀង​គឺ រណ្តៅ​មាន​ទំហំ​៧០​ម៉ែត្រ ជីក​ជម្រៅ​៥​ម៉ែត្រ​និង​ទុក​មាត់ច្រាំង​៥​ម៉ែត្រ ហើយ​មកដល់​ថ្ងៃទី​១៤​មករា​នេះ ទើបតែ​ជីក​បាន​ជម្រៅ​៣​ម៉ែត្រ​ទៅ​៤​ម៉ែត្រ​ទេ មិនទាន់​គ្រប់​ចំនួន​ក្នុង​ច្បាប់​អនុញ្ញាត​ទេ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែលមាន​ដី​ក្បែរ​រណ្តៅ​ដី​ចេះ តែ​ព្រួយ​បារ​ម្មណ៍​។ ហើយ​ប្រសិនបើ​ខែវស្សា​មាន​បាក់​ដីស្រែ​របស់​ប្រជាពលរដ្ឋ ចូលក្នុង​រណ្តៅ​ដី​នោះ ក្រុមហ៊ុន​និង​ធ្វើ​កិច្ចសន្យា​សង​សំណង​កា​ខូចខាត​ទាំងអស់​។​

​លោក​ប៉ុក តក ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្វាយរៀង មានប្រសាសន៍ថា បើ​ប្រជាពលរដ្ឋ​ព្រួយ​បារ​ម្មណ៍ ឬ​កើតទុក្ខ​មិន​សុខចិត្ត សូម​ឲ្យ​ដាក់ពាក្យ​បណ្តឹង​មក​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្វាយរៀង លោក​និង​ទទួល​ពិនិត្យ និង​ចាត់​មន្ត្រី​ឲ្យ​ចុះទៅពិនិត្យ ដោះស្រាយ​ដល់ទី​តាំង​កើតហេតុ​។​

​មហាជន​បាន​លើកឡើងថា នៅ​ចុងឆ្នាំ​២០១៩ និង​ដើមខែ​មករា​២០២០​នេះ មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​នេះ ច្រើន​កន្លែង​ហើយ​បង្ក​ឲ្យ​ហុយ​ដី​ប៉ះពាល់ ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​ដោយ​រថយន្ត​ដឹក​ដី​ដាក់​លើស​ទ្រុង អត់​គ្រប​ធ្វើ​ឲ្យ​ហុយធូលី​ដី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ និង​ជ្រុះ​ដី​តាមផ្លូវ​និង​ខូច​ផ្លូវលំ​ជនបទ​ផងដែរ សូម​ឲ្យ​អាជ្ញាធរ​ពិនិត្យមើល​ផង​ទាន​៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×