Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ទទួល​ជួប​សវនាការ​ជាមួយ​អនុប្រធានរដ្ឋសភា​វៀតណាម នៅក្នុង​ប្រទេស​អូស្ត្រាលី​

spot_img

​អូស្ត្រាលី​៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឆ្លៀតពេល​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​(APPF) លើក​ទី​២៨ នៅ​ប្រទេស​អូស្ត្រាលី បានទទួល​ជួប​សវនាការ​ជាមួយ​លោកជំទាវ តុង ធី​ហ្វុ​ង អនុប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​អូស្ត្រាលី​។

​ក្នុងជំនួប​នេះ លោកស្រី​អនុប្រធានរដ្ឋសភា​វៀតណាម បាន​គោរព​អញ្ជើញ សម្តេច​ប្រធាន ទៅ​បំពេញ​ទស្សនកិច្ច​និង​ចូលរួម​កិច្ចប្រជុំ​មួយចំនួន​ដែល​សភា​វៀតណាម រៀបចំ​ធ្វើ​នៅក្នុង​ឆ្នាំ​២០២០​នេះ មាន​កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី​វៀតណាម​និង​កម្ពុជា មហាសន្និបាត​អន្តរ​សភា​អាស៊ាន លើក​ទី​៤១ និង​កិច្ចប្រជុំ​ទល់មុខ​អាស៊ាន​អាយ​ប៉ា​។

​តាមរយៈ សម្តេច​ប្រធាន លោកស្រី តុង ធី​ហ្វុ​ង ក៏បាន​អញ្ជើញ​សមា​ជិ​សភា​កម្ពុជា ចូលរួម​កិច្ចប្រជុំ​មួយចំនួនទៀត នៅក្នុង​ឆ្នាំ​២០២០ នោះដែរ មាន​កិច្ចប្រជុំ​ស្តីពី វប្បធម៌ និង​អប់រំ សេដ្ឋកិច្ច​ជាដើម​។ លោកជំទាវ អនុប្រធានរដ្ឋសភា​វៀតណាម បានកើត​សរសើរ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​(APPF) របស់​សភា​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៩ មាន​លក្ខណៈ​ល្អ​ណាស់ គឺ​ល្អ​ទាំង​ខ្លឹមសារ​និង​ការរៀបចំ​កិច្ចប្រជុំ​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ទទួលយក​សំណើរ​របស់​ភាគី​វៀតណាម ដោយបាន​ប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ភាគី​វៀតណាម​បន្ត​។

​សម្តេច​បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ជា​លំដាប់ ដែល​មកដល់ពេលនេះ ឈាន​ជិត​ដល់​ទំហំ​ទឹកប្រាក់ ៥​ពាន់​លាន​ដុល្លារ​នោះ​ហើយ​។ ចំពោះ​កិច្ចសហប្រតិបត្តិការ​ស​ភា​ប្រទេស​ទាំងពីរ​វិញ មាន​លក្ខណៈ​ល្អប្រសើរ​ណាស់​។ សភា​កម្ពុជា​និង​វៀតណាម បាន​គាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​ឆាក​អន្តរជាតិ ដូចជា​ការចូលរួម​កិច្ចប្រជុំ​APPF ក្នុងប្រទេស​អូស្ត្រាលី​នេះ​ជាដើម​៕​ដោយ​៖​កូ​ឡាប​

spot_img
×