Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ចុះហត្ថលេខា​លើ​លទ្ធផល​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ក្នុងប្រទេស​អូស្ត្រាលី​

spot_img

​កង់​បេ​រ៉ា​÷ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨ របស់​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់ (APPF) ដែល​សភា​ប្រទេស​អូស្ត្រាលី​ធ្វើជា​ម្ចាស់ផ្ទះ បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​បាន​ដំណើរការ​កិច្ចប្រជុំ​អស់​រយៈពេល​៣​ថ្ងៃ មក​នោះ​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ប្រធាន​ប្រតិភូ​សមាជិក APPF បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​លទ្ធផល​កិច្ចប្រជុំ​រយៈពេល បី​ថ្ងៃ​មកនេះ​។ កិច្ចប្រជុំ​APPF លើក​ទី​២៨ ក្រោម​មូលបទ «​ភាពជា​ដៃគូ​សភា​សម្រាប់​ឆ្នាំ​២០២០​និង​ឆ្នាំ​បន្តបន្ទាប់​» បានសម្រេច​សេចក្តីសម្រេច​ចំនួន​១៧ ក្នុង​ការជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ស​ភា ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​រួម​របស់​ប្រជាពលរដ្ឋនៅក្នុង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច សង្គម បរិស្ថាន និង​សមភាព​យេនឌ័រ ក្នុងការ​ធានា​ឲ្យ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​និង​សកលលោក​។

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៩ របស់ APPF នៅក្នុង​ឆ្នាំ​២០២១ សភា​សាធារណរដ្ឋ​កូរ៉េ នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។ មុន​ប្រកា​សបិទ​កិច្ចប្រជុំ លោក តូ​នី ស្មី​ត ប្រធានរដ្ឋសភា​អូស្ត្រាលី បានប្រគល់​ទង់ APPF ដល់​ប្រធាន​គណៈប្រតិភូ​សភា​សាធារណ​រដ្ឋ​កូរ៉េ ជា​និមិត្តរូប​នៃ​ការ​បន្តវេន​ជា​អ្នករៀបចំ​កិច្ចប្រជុំ​បន្ត​។

​សូមជម្រាបថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើម​បង្កើតឡើង​ដោយ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ មាន​គោលបំណង​ប្រមូលផ្តុំ​សភា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជួបប្រជុំ​ប្រចាំឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​រួម ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​និង​សកលលោក​។ អង្គការ​សភា​មួយ​នេះ មាន​សមាជិក​២៧​ប្រទេស មាន​ប្រទេស​អូ​ស្រា្ត​លី ព្រះរាជាណាចក្រ​កម្ពុជា ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ម៉ុ​ហ្គោ​លី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ វៀតណាម ហ្វី​ជី ម៉េ​ក្រុ​នេ​ស៊ី ណូ​វែ​ល​ហ្ស​ឡង់ ប៉ា​ពូ​ញូ​ហ្គី​នៀ ប្រជុំ​កោះ​ម៉ារ​សល កាណាដា ឈី​លី កូ​ឡំ​ប៊ី ម៉ិ​ក​ស៊ិ​ក ប៉េ​រ៉ូ សហរដ្ឋអាមេរិក អេ​ក្វា​ឌ័​រ និង​កូ​ស្កា​រី​ការ​៕​ដោយ​៖​កូ​ឡាប​


spot_img
×