Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​និង​កម្ពុជា​ស្វែងយល់​អំពី​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន

spot_img

​ភ្នំពេញ​៖ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជប៉ុន​ជាមួយនឹង រដ្ឋមន្ត្រីក្រសួង​សាធារណការ ពិភាក្សា​ពី​គោលបំណង​ស្វែងយល់​អំពី​បច្ចុប្បន្នភាព​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ការរីកចម្រើន​ទាក់ទង​នឹង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​របស់​កម្ពុជា​។​

​នៅ​ថ្ងៃ​ពុធ​ទី​១៥ ខែមករា ឆ្នាំ​២០២០​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈ ប្រតិភូ​ជប៉ុន ដឹកនាំ​ដោយ​លោក NAKANE Kazuyuki សមាជិកសភា​ជប៉ុន ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភាគី ជប៉ុន និង​ប្រជាជន​ជប៉ុន​ដែល​បានផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​រួមចំណែក​ដល់​ការស្តារ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ភាគី​ជប៉ុន​អំពី​បច្ចុប្បន្នភាព​នៃ​គម្រោង​សាងសង់​ពង្រីក​ផ្លូវជាតិ លេខ​៥ ពី​ព្រែក​ក្តាម​ទៅ​ប៉ោយប៉ែត​ពី​ពីរ​គន្លង​ទៅ​បួន​គន្លង ដែលជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​យ៉ាងសំខាន់​ដើម្បី​ដឹកជញ្ជូន ទំនិញ​ទៅកាន់​ប្រទេសជិតខាង​។​

​លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​អំពី​៖ គម្រោង​ពង្រីក​កំពង់ផែ​ស្វយ័ត​ក្រុង ព្រះសីហនុ គម្រោង​ប្រើ ប្រាស់​ប្រព័ន្ធ​Port EDI​នៅ​កំពង់ផែ ផែនការមេ​ភស្តុភា​រកម្ម ប្រព័ន្ធគ្រប់គ្រង​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ ប្រព័ន្ធ​ចុះបញ្ជី​រថយន្ត​តាម​អន​ឡាញ ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ គម្រោង​សិក្សា​លើ​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ប្រព័ន្ធ​ប្រតិបត្តិការ​រថភ្លើង​ស្វ័យប្រវត្តិ​(AGT) និង​គម្រោង​មេគង្គ​-​ជប៉ុន​ដើម្បី​ជំរុញ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​។​

​ជាមួយគ្នា​នោះ​ផងដែរ​លោក NAKANE បាន​ថ្លែង​ការកោតសរសើរ​ដល់​គំនិត​ផ្តួចផ្តើម​កំណែទម្រង់ ស៊ីជម្រៅ​របស់​ក្រសួង​ទាក់ទង​នឹង​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ផងដែរ​ថា​៖ ក្រសួង​កំពុងធ្វើការ​ជាមួយ​ទីភ្នាក់ងារ JICA ដើម្បី​សម្រប សម្រួល​រវាង​កម្ពុជា​និង​ភាគី​ថៃ​ទាក់ទង​នឹង​ការបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ (​ស្ពាន​ស្ទឹង​បត់​)​ជា បណ្ដោះអាសន្ន​ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​ពី​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ ខណៈ​កំពុង រង់ចាំ​ការបញ្ចប់​ការសាងសង់​អគារ​រដ្ឋបាល​។​

​លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ភាគី​ជប៉ុន​ពិនិត្យ​ពិចារណា​បញ្ជូន​ក្រុម​ជំនាញការ​របស់ខ្លួន​ដើម្បី​ជួយ បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស្វកម្ម​សំណង់ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​មន្ត្រី​ក្រសួង​លើ​ការ កសាង​ស្ពាន​ថ្នល់​ប្រកបដោយ​គុណភាព និង​បាន​កត់សម្គាល់ថា​៖ សព្វថ្ងៃនេះ​មាន​និស្សិត​កម្ពុជា​ត្រឹមតែ ៣,៤ ភាគរយ​ប៉ុណ្ណោះ ដែល​សិក្សា​ជំនាញ​នេះ​នៅតាម​សាកលវិទ្យាល័យ​នានា​។​

​ជាការ​ឆ្លើយតប​លោក NAKANE បានកត់សម្គាល់ និង​ទទួលយក​លើ​សំណើ​ទាំងឡាយ ដែល​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានស្នើ​ឡើង ដើម្បី​ពិនិត្យ​ពិចារណា និង​ឆ្លើយតប​ប្រកបដោយ​ភាព​វិជ្ជមាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×