Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ឃេី​ញ​ពង​សត្វ​ក​ន្ទា​យ​៤៤៤​ពង នៅ​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ

spot_img

​ខេត្តក្រចេះ ៖ សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ឬ​ហៅថា​ល្មិច​ចំនួន​១៣​សំបុក ស្មើនឹង​៤៤៤​ពង រក​ឃេី​ញ​ដោយ​ក្រុម​អ្នក​អភិរក្ស​មកពី​សហគមន៍​នេសាទ​រដ្ឋបាល​ជលផល និង​អង្គការ WCS ខណៈ​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ថា​ជា​ប្រភេទ​សត្វ​កំពុង​ទទួលរង​ការ​គំរាម កំហែង​ជាស​កល ស្ទេី​រ​តែ​ផុត​ពូជ​ទៅ​ហេី​យ ។

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អង្គការ WCScambodia នៅ​ថ្ងៃទី​១៥​មករា​សរសេរថា ក្រុម​អ្នក​អភិរក្ស​មកពី​សហគមន៍​នេសាទ រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​រកឃើញ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ឬ​ល្មិច​ចំនួន ១៣​សំបុក សរុប​ស្មើ ៤៤៤​ពង នៅលើ​ឆ្នេរ​ខ្សាច់​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ ចាប់តាំងពី​ដើមរដូវ​ពង​កូន ក្នុង​ចន្លោះ​ពី​ខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់​ខែមករា ឆ្នាំ​២០២០​។​

​កន្ធាយ​ក្បាល​កង្កែប​ឬ​ល្មិច (​ឬ​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា Pelochelys cantorii) ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់ IUCN ថា​ជា​ប្រភេទ​កំពុង​ទទួលរង​ការគំរាមកំហែង​ជាស​កល​។ កន្ធាយ​ប្រភេទ​នេះ ត្រូវបាន​គេ​គិតថា បាន​ផុត​ពូជ​ហើយ​នៅតាម​ដង​ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា ក៏ប៉ុន្តែ​ក្នុង​ឆ្នាំ ២០០៧ វត្តមាន​កន្ធាយ​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​សាជាថ្មី​នៅក្នុង​ដែនទឹក​នៃ​ដង​ទន្លេមេគង្គ​ប្រវែង ៤៨​គ​.​ម ចន្លោះ​ពី​ខេត្តក្រចេះ ដល់ ខេត្តស្ទឹងត្រែង ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ និង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​កម្មវិធី​ការពារ​សំបុក​អណ្តើក ត្រូវបាន​អនុវត្ត​ដោយ​អង្គការ WCS សហការ​ជាមួយ​សហគមន៍​នេសាទ​នានា​ស្ថិតនៅ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ និង​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង និង​រដ្ឋបាល​ជលផល ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប ម៉ា​ហ្គា​រេ​ត ខា​ហ្គី​ល (Margaret A. Cargill Philanthropies), ឧទ្យាន​សត្វព្រៃ​សឹង្ហ​បុរី (Wildlife Reserves Singapore), និង Turtle Survival Alliance៕​ដោយ​៖​កូ​ឡាប​

spot_img
×