Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ យក​ថ្នាំញៀន​ចូល​គុក​ព្រៃ​ស ត្រូវ​អនុរក្ស​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌដង្កោ​

spot_img

​ភ្នំពេញ​៖ មន្ត្រី​អនុរក្ស​មណ្ឌល​អប់រំ​កែប្រែ​(​ម​១) បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃវែង​។ ហេតុការណ៍​ខាងលើ​បានកើត​ឡើង​នៅ​ថ្ងៃ​ពុធ ៦​រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧​និង​១៥​នាទី នៅត្រង់ចំណុច​មណ្ឌល​អ​ប់​រំ​កែប្រែ​(​ម​១) ព្រៃ​ស ស្ថិតនៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ឃី សិរីវុឌ្ឍ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់យក​៖ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់​ថង់​ធំ​, ចំណី​សត្វ​ចំនួន​០២​កំប៉ុង និង​ទូរស័ព្ទដៃ​០១​គ្រឿង​។​

​ប្រភព​ដដែល​បន្តថា នៅវេលា​ម៉ោង​ខាងលើ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង បានទទួល​ដំណឹង​ពី​មណ្ឌល​អប់រំ​កែប្រែ​(​ម​១) នៅ​ចំណុច​មណ្ឌល​អប់រំ​កែប្រែ​(​ម​១) ស្ថិតនៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ជនសង្ស័យ​ខាងលើ បាន​យក​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់​ថង់​ធំ ដាក់​ក្នុង​កំប៉ុង​ចំណី​សត្វ យកទៅអោយ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​(​ម​១) ក៏ត្រូវ​មន្ត្រី​អនុរក្ស​ពន្ធនាគារ បាន​ឆែកឆេរ​រកឃើញ ហើយក៏​បាន​ឃាត់​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង នឹង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​។ សមត្ថកិច្ច​បានធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល​៖​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ប្រាកដ​មែន​។ ហើយដោយ​មានការ​សម្របសម្រួល​ពី​លោក ឆាយ ហុង ព្រះរាជអាជ្ញារង អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×