Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​រៀបចំគម្រោង​ប្លន់​

spot_img

​ព្រៃវែង​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សង្កែ​ជ្រុំ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អន្ទរក​ម្លាំ​ង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​កម្លាំង​ជំនាញ នគរបាល​ខេត្តព្រៃវែង ការិយាល័យ​បច្ចេកទេស​ខេត្ត អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ អធិការដ្ឋាន​នគរបាល​ស្រុក​មេសាង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទឹកថ្លា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រៀបចំ​គម្រោង​ប្លន់​។​

​មន្ត្រីនគរបាល​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ហ៊​ន ណា​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​របោះ​ផ្ចឹក​ទី​២ ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង​។​

​ប្រភព​ដដែល​បន្តថា តាម​ចម្លើយសារភាព​របស់​ឈ្មោះ ថន និ​ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​៦ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ថា​បាន​លក់​អាវុធ ប្រភេទ​AK៤៧ ស្វាយ​បត់​០១​ដើម អោយទៅ​ឈ្មោះ ហ៊​ន ណា​ង ដើម្បី​រៀបចំ​គំរោង​ប្លន់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​។​

​ដកហូត​វត្ថុតាង​៖ អាវុធ អាកា​ស្វាយ​បត់​១​ដើម កាត់​កាណុង​បង់​១​គ្រាប់​អាកា​ចំនួន​៧​គ្រាប់​។ បច្ចុប្បន្ន​ជនសង្ស័យ យកមក​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×