Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់សាឡង់​ដឹក​គ្រួស បើកគៀរទូកស្ត្រីអ្នកនេ​សា​ទខ្មែ​រឥស្លា​ម នៅកោះសូទិន យ​ល់ព្រមសងកា​រ​ខូច​ខាត

spot_img

កំពង់​ចាម៖ ទីបំផុតម្ចាស់សាឡង់ដឹកគ្រួ​ស ដែលបើកគៀរទូកស្ត្រីអ្នកនេ​សា​ទ​ខ្មែរឥស្លា​ម នៅកោះសូទិន​ យល់ព្រមសងការខូចខាតចំ​នួ​ន៧,៥លាន​រៀល​។ នេះបើតាមការផ្សាយព័ត៌មានរ​ប​ស់មជ្ឈ​មណ្ឌល​ព័ត៌​មានមូស្លី​ម​កម្ពុជា នៅថ្ងៃទី១៦មករានេះ។



​ដោយមានការខិតខំដោះស្រាយពីសំ​ណា​ក់សម​ត្ថកិច្ច​ពាក់​ព័ន្ធខេ​ត្ត​កំ​ព​ង់ចាម ចំពោះករណីសាឡង់ដឹកគ្រួសបើកគៀ​រទូក ប្រជាពលរដ្ឋខ្មែរ​ឥ​ស្លាម ​នៅតាមដងទន្លេមេគ​ង្គ​ ស្ថិតក្នុងស្រុកកោះសូ​ទិ​ន​​ខេត្តកំពង់ចាម បានបញ្ចប់រឿងដោយភា​គី​សាឡ​ង់ ដឹកគ្រួសសងសំណង់កា​រ​ខូចខា​ត​ចំ​នួន៧លាន​កន្លះរៀ​ល​​ដល់ទូកជនរងគ្រោះប្រជាពល​រ​ដ្ឋខ្មែ​រឥ​ស្លាម ​នៅវេលាម៉ោង​៥​ល្ងាច​ថ្ងៃ​ទី១៥​​ខែម​ករា​នេះ​ នៅការិយាល័យ​ច​រាចរ​ណ៍ផ្លូវ​ទឹ​ក​ នៃស្នងការនគរបាលខេ​ត្ត​កំពង់​ចា​ម​។

គួររំលឹកផងដែរថាស្ត្រីខ្មែរឥស្លា​ម​ម្នាក់ បានរងរបួសធ្ងន់ត្រូវបញ្ជូន​ទៅ​ម​ន្ទី​រពេទ្យ ក្រោយពីសាឡង់ដឹកគ្រួសមួយបា​ន​គៀរ​ បុកដោយសារការបើក​ប​រ​ ធ្វេសប្រហែស​ ​។
ហេតុការណ៍នេះ បានកើតឡើងកាលពី​វេ​លាម៉ោ​ង៣​ល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅចំណុចទន្លេមេគង្គត្រើយខាងកោះថ្មី ​ភូ​មិទី១​ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។គ្រួសារខ្មែរឥស្លាមជា​អ្ន​កនេសា​ទនេះ មានគ្នា​៣នាក់​ប្តី ឈ្មោះ លី សេត អាយុ៣៥ឆ្នាំ និង ​ប្រ​ពន្ធ ឈ្មោះម៉ាត សាគីរ៉សអាយុ៣៥ឆ្នាំ​ ​ព្រមទាំងកូនស្រីអា​យុ​៥ខែ​ ឈ្មោះអា រីណាស់ជាអ្នកភូមិទី១៣លើ ​ឃុំ​កោះសូទិ​ន​ ៕ ដោយ៖កូឡាប

spot_img
×