Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ថៃ ដែល​បង្ហាញ​គូថ​សស្គុះ ដើម្បី​លក់​ឡេ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ (មានវីដេអូ)

spot_img

ស្ត្រី​ថៃ​ម្នាក់ ដែល​បាន​បង្ហាញ​គូ​ថ ដើម្បី​ផ្សព្វផ្សាយ​លក់​ផលិតផ​លឡេ​ធ្វើឲ្យ​គូថស ត្រូប៉ូលីស​ចាប់ខ្លួននឹង​ចោទប្រកាន់​ពីបទ ប្រើប្រាស​ស្លាក​សញ្ញា​មិន​ត្រឹមត្រូវ ដោយសារ​តែ​ប្រអប់ឡេរប​ស់នាង មិន​មាន​ដាក់​ព៌តមាន​លំអិត ដែល​នឹង​ធ្វើឲ្យ​អ្នកប្រើប្រាស់​យល់ច្រឡំ​។​

​អ្នកល​ក់ឡេ​គូថស​នោះ​មានឈ្មោះ​ថា Nitthakarn Nunthasuteepat អាយុ ២៥​ឆ្នាំ​។ នាង​ត្រូវបាន​ប៉ូលីស​កោះហៅ​យកទៅ​សាកសួរ​។​

​ការចាប់ខ្លួន​របស់​នា​ង​បាន​កើតឡើង ក្រោយពេល​មាន​មេធាវី ២​នាក់​បាន​ស្នើឲ្យ​ប៉ូលីស​ចាត់វិធានការ ក្រោយពេល​កត់សម្គាល់ឃើញ​ថា នាង​បាន​បង្ហាញ​គូថ​របស់​នាង ខណៈពេល​កំពុង​ផ្សព្វផ្សាយ​ផលិតផ​លឡេ​លាប​ឲ្យ​គូថ​ស​នៅលើ​ហ្វេ​ស​បុក​។​

​ប៉ូលីស​បញ្ជាក់ថា នាង​នឹង​ត្រូវ​គេ​អនុញ្ញាតិឲ្យ​នៅ​ក្រៅ​ឃុំ​បាន ព្រោះ​នាង​មិន​មាន​បំណង​រត់​ទៅ​ណា​។​

​អ្នកល​ក់ឡេ​គូថស បញ្ជាក់ថា នាង​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ណែនាំ​ផលិតផល​របស់​នាង និង​បង្កើត​ការលក់ ហើយ​នាង​បាន​ធ្វើ​បែប​នេះ​ជាង​មួយ​ឆ្នាំ​មកហើយ​។​

​នាង​បាន​បដិសេធថា នាង​មាន​បំណង​បង្ករឿង និង​បាន​បញ្ជាក់ថា​នាង​បាន​ប្រឹក្សា​ជាមួយនឹង​មេធាវី​រួចរាល់​ហើយ​។ នាង​បញ្ជាក់ថា ផលិតផល​របស់​នាង មាន​អាជ្ញាប័ណ្ឌ​៕ សុភ័ក្ត្រ​

spot_img
×