Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរ​ដ្ឋទូ​តអា​មេ​រិក ជួបជាមួយម​ន្រ្តី​មួយ​ចំនួន ដើម្បីពិភាក្សាពីការរីក​ច​ម្រើន​យ៉ាង​ឆា​ប់រ​ហ័សនៃទីក្រុ​ងព្រះ​សីហ​នុ

spot_img

ព្រះសីហនុ៖ ស្ថានទូតសហរដ្ឋអាមេ​រិ​កប្រចាំកម្ពុជា ​នៅថ្ងៃទី 16 ខែមករានេះបាន បានសរសេរសារ​នៅ​លើហ្វេ​សប៊ុក​ថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយមន្រ្តីមួយចំ​នួ​ន ​ដើម្បីពិភាក្សាពីការរីក​ច​ម្រើនយ៉ា​ងឆាប់​រហ័​សនៃទីក្រុងព្រះ​សី​ហនុ​ ​។

ស្ថានទូតសហរដ្ឋអា​មេ​រិកប្រចាំកម្ពុជា បានបញ្ជាក់ថា នៅទីក្រុងព្រះសីហនុ លោក​ឯកអ​គ្គ​រដ្ឋទូត W. Patrick Murphy បានជួបជាមួយមន្រ្តីមួយចំ​នួ​ន ដើម្បីពិភាក្សាពីការរីកចម្រើ​ន​យ៉ាង​ឆាប់​រហ័សនៃ​ទីក្រុ​ង​នេះ។ ដំបូង លោកបានជួបជាមួយលោ​ក​អភិ​បាល គួច ចំរើន ដើម្បីពិភាក្សាពីសារសំខាន់​នៃ​នីតិ​រដ្ឋ និងការចូលរួមជាមួយ​ស​ង្គមស៊ី​វិល​ ​ដើម្បីធានាការអ​ភិ​វឌ្ឍន៍​ប្រកប​ដោ​យ​និរ​ន្តរភាព ទាក់ទាញការវិនិ​យោ​គល្អ​ៗ និងធានាប្រជា​ធិ​បតេយ្យ​។​ លោកថែមទាំងបាន​ជួ​បជា​មួយលោ​ក ជួន ណារិន ស្នងការនគ​រ​បាល ដែលកំពុងប្រឈម​នឹ​ងកំណើ​ននៃ​បទ​ល្មើ​ស​។ សហរដ្ឋអាមេរិក​ធ្វើ​ការ​ជាមួយ​នឹងន​គរបាល ដើម្បីការពារ​កុ​មារ ចាប់យកមកកាត់ទោ​ស​នូវ​ជន​គេច​ខ្លួន ប្រឆាំងនឹងការ​ជួ​ញដូរ​​មនុស្ស គ្រឿងញៀន សត្វព្រៃ និងទំនិញក្លែង​ក្លា​យ។ លោកឯកអគ្គរដ្ឋទូតបាន​និ​យា​យ​ថា ​“ទីក្រុងព្រះសីហនុកំ​ពុ​ងមា​នការ​ប្រែមុ​ខមាត់ ដោយផ្តល់ឱកាសសេដ្ឋ​កិ​ច្ចច្រើ​ន តែទន្ទឹមនឹង​នោះ​ ​ក៏មានផលលំបាកកា​ន់​តែច្រើ​នផ​ង​ដែរ ដែលចោទជាបញ្ហាប្រឈ​ម​ធ្ង​ន់​ធ្ងរ”៕ ដោយ៖កូឡាប

spot_img
×