Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ និងពិភាក្សាលើការ​ធ្វើវិ​សោធ​នកម្ម​ច្បាប់​ស្តី​ពីការងារ ដើម្បីបង្កើនឱកាសកា​រងារ ផ្តល់អត្ថប្រយោជន៍​ប​ន្ថែ​មទៀ​ត ដល់បងប្អូនកម្ម​ក​រនិយោ​ជិត បង្កើនសង្វាក់ផលិ​ត​ក​ម្ម

spot_img

ភ្នំពេញ៖ តំណាងកម្មករនិយោជិត សហជីព និយោជក សមាគមនិយោជក ក្រសួ​ង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ តំណាង​អ​ង្គទូ​ត និងដៃគូអភិវឌ្ឍ​ន៍​នានា ព្រមទាំងអ្នកជំនាញរ​ប​ស់​អង្គកា​រអ​ន្តរជាតិ​ខាង​ការងារ (ILO)សរុប ៨៥រូប បានមកជួ​ប​ជុំគ្នាពិនិត្យ និងពិភាក្សា ផ្តល់យោបល់ជាធាតុចូ​ល​ ប្រកបដោយគុណប្រយោ​ជ​ន៍​ លើ​ការធ្វើ​វិសោធនកម្មច្បា​ប់​ស្តីពី​ការងារ ដែលមានអាយុជាង ២​ទ​សវ​ត្ស​រ៍៍ ឱ្យបន្តឆ្លើយតប​នឹ​ងកា​រវិ​វឌ្ឍផ្នែ​កសេដ្ឋ​កិច្ច-សង្គមរបស់ប្រ​ទេ​ស​ ។

នាឱកាសថ្លែងបើកសិក្ខាសាលា​ពិ​គ្រោះយោប​ល់ត្រីភា​គីស្តីពី ការធ្វើវិសោធនកម្មច្បាប់ស្តី​ពី​កា​រងារ នៅសណ្ឋាគារសាន់វេ​ ​នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកបណ្ឌិត អ៊ិត ​សំហេង រដ្ឋមន្ត្រីក្រសួងការងា​រ​ និង​បណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​ លើកឡើងថា ស្រ​បតាមវិធានការកែទម្រង់​មុ​តស្រួ​ចរប​ស់ សម្តេចតេជោនាយក​រ​ដ្ឋ​មន្ត្រី ក្រសួងការងារ​ ​និងប​ណ្តុះបណ្តា​លវិជ្ជា​ជីវៈ បានបង្កើតក្រុមការងា​រ​សិក្សា​លទ្ធភា​ពក្នុ​ងការ​ធ្វើ​វិសោ​ធន​កម្មច្បា​ប់​ស្តីពី​កា​រ​ងារ ឱ្យស្របតាមបរិប​ទ​សេដ្ឋ​កិច្ច​និង​សង្គ​ម។ បន្ទាប់ពីបានបញ្ចប់​កា​រ​សិក្សា​ជា​បឋម លើភាពចាំបាច់និ​ង​អត្ថ​ប្រយោ​ជ​ន៍ នៃការធ្វើវិសោធន​ក​ម្មច្បា​ប់ស្តីពី​កា​រងារ ក្រសួងបាន បានសហការជាមួយ​អ្ន​កជំនា​ញរប​ស់​អង្គ​​ការ ILO រៀបចំសិក្ខា​សា​លាពិគ្រោះ​យោប​ល់ត្រីភា​គី​លើកទី​១ ដើម្បីពិភាក្សាអំ​ពី​លទ្ធ​ភាព​លើ​៖

១-ការកែសម្រួលបទប្បញ្ញ​ត្តិ​ពាក់​ព័ន្ធ​នឹងវេ​នកា​រងាររ​បស់​រោ​ងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការលើ​ស​ពី​ ​១វេនជាប្រចាំ។ ដូចបា​នបញ្ជា​ក់ក្នុ​ងសេច​ក្តីជូ​ន​ដំណឹង ស្តីពីសិក្ខាសាលាពិគ្រោះយោបល់​ត្រី​ភាគី​ ស្តីពីការធ្វើវិសោធ​ន​កម្ម​ច្បាប់ស្តី​ពីកា​រងា​រ ចុះថ្ងៃទី១៣ ​ខែ​មករា ឆ្នាំ២០២០ របស់ក្រសួង ការកែសម្រួលនេះមាន​គោ​លបំ​ណ​ង ​(១) បង្កើនភាពទាក់ទាញ​ឧ​ស្សាហ​កម្មទំ​នើប ដូចជារោងចក្រផលិត​ប​រិក្ខា​រអគ្គិ​សនី, គ្រឿងអេឡិច​ត្រូ​និច និងការកែច្នៃម្ហូ​ប​អាហារ​ ​ជាដើម និង (២) បង្កើនការងារ​ជូ​នប្រ​ជាពល​រដ្ឋ ទៅតាមជម្រើសនិងតម្រូ​វ​ការ​ជាក់ស្តែ​ងរ​បស់ពួក​គេ​ ដើម្បីទទួលបានប្រាក់ចំ​ណូ​លកា​ន់តែប្រ​សើរ​ឡើ​ង។ ត្រង់ចំណុចនេះ លោកបានបញ្ជាក់ផងដែរថា រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការ​លើស​ពី​ ១វេន ម្តងម្កាល គឺត្រូវ បន្តអនុ​វ​ត្តប​ទប្ប​ញ្ញត្តិដែ​លមាន​ជាធ​រមា​ន​។

២-ការលុបការ​ឈប់នៅ​ថ្ងៃបន្ទា​ប់​សម្រាប់​ថ្ងៃឈ​ប់សម្រាកបុណ្យចំថ្ងៃអា​ទិ​ត្យ ​ដូចដែលអនុវត្តចំពោះ​ម​ន្ត្រីរាជ​ការ​សាធា​រណៈ​ទូទៅ និងការអនុវត្តនៅ​ក្នុ​ងបណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំ​បន់។ ការ​កែ​សម្រួ​លនេះ​ គឺដើម្បីឆ្លើយតបទៅនឹង​កា​រវិវ​ឌ្ឍផ្នែ​កស​ង្គម-សេដ្ឋកិច្ចក​ម្ពុ​ជា សំដៅលើកកម្ពស់​ផ​លិត​ភាពកា​រងា​រ​ និងពង្រឹងភាពប្រ​កួ​តប្រ​ជែងសេ​ដ្ឋកិច្ច​កម្ពុជា​ទំាង​ក្នុងតំ​បន់ និងស​ក​ល​លោ​ក។ ក្រសួងនឹងពិនិត្យឱ្យបាន​គ្រ​ប់ជ្រុង​ជ្រោយ​ ​និងធានាថាផលប្រយោជន៍​រ​បស់​កម្មក​រ​និយោជិ​តគ្រ​ប់​រូប មិនត្រូវបានកា​ត់​ប​ន្ថ​យ។​

៣-ការពង្រីកវិសាលភា​ព​សេវាក​ម្មរ​បស់ក្រុមប្រឹក្សាអាជ្ញា​ក​ណ្តាល ក្នុងការដោះស្រាយវិវា​ទ​ការងា​របុគ្គ​ល​ ដូចការដោះស្រាយវិវាទ​កា​រងា​ររួ​មដែរ ដោយមូលហេ​តុ​ថា​ ក្រុមប្រឹក្សាអាជ្ញាកណ្តា​ល​ ​គឺជាស្ថាប័នដោះស្រាយវិវាទកា​រ​ងារ​ក្រៅប្រ​ព័ន្ធតុ​លា​ការ ដែលទទួលបានកា​រ​ទុកចិ​ត្តពីគ្រ​ប់ភាគី​។​ ចំណុចនេះត្រូវបានលើកយក​ម​កធ្វើ​ការសិ​ក្សាល​ម្អិ​ត បន្ទាប់ពីការវិភាគ​លើ​ទិន្ន​ន័យ នៃការដោះស្រាយវិ​វា​ទកា​រ​ងា​រ ​ដែលក្នុងនោះចំនួន​នៃ​វិវា​ទការ​ងារ​បុ​គ្គល មានការកើ​ន​ឡើងនៅ​ប៉ុន្មា​ន​ឆ្នាំចុ​ងក្រោ​យ​នេះ​។ ផ្អែកលើលក្ខណៈពិសេសនៃវិវាទកា​រ​ងា​រ ភាគច្រើន នៃវិវាទការងារបុ​គ្គ​លតែង​តែត្រូ​វបានប​ញ្ចប់ ដោយភាគីមិនប្តឹងទៅ​តុ​លាកា​រមាន​សម​ត្ថកិច្ច​នោះទេ​ ​បើទោះបីជាករណីមិន​សះ​ជាក៏​ដោយ​។ ក្នុងន័យនេះ ដើម្បីពង្រឹងប្រ​សិ​ទ្ធ​ភាព​ នៃយន្តការដោះស្រាយ​វិ​វា​ទការ​ងារ និងឆ្លើយតបនឹងតម្រូ​វ​ការ​របស់​ភាគី​វិវា​ទ ព្រមទាំងកាន់តែធានាបាននូ​វ​សុខ​ដុមរ​ម​នា ក្នុងទំនាក់ទំន​ង​វិជ្ជា​ជី​វៈ​ ការបើកឱ្យក្រុមប្រឹក្សាអាជ្ញា​ក​ណ្តា​ល ដោះស្រាយទាំងវិវាទ​កា​រងា​រ​បុគ្គ​ល គឺជាដំណោះស្រាយដ៏​ប្រ​សើរ​។​

ចំណុចទាំង៣ ខាងលើនេះ គឺជាចំណុចអាទិភាព​ ​ដែលក្រុមការងារបានសិ​ក្សា និងរៀបចំដាក់ជូនអ​ង្គ​សិក្ខា​សាលា​ ពិនិត្យនិងពិភា​ក្សា​រួម​គ្នា ដើម្បីទទួលបានកា​រ​ឯក​ភាព​គ្នា​ ​ក្នុងការដាក់ចេញនូ​វ​ដំណោះ​ស្រាយកា​ន់តែល្អ​ប្រសើ​រ​ ក្នុងការលើកកម្ពស់សិ​ទ្ធិ​កា​រងា​រ និងរក្សាបាននូវភា​ព​ប្រកួ​តប្រជែ​ងរ​ប​ស់ក​ម្ពុ​ជា​។

លោករដ្ឋមន្ត្រី ​បា​នលើកទឹកចិត្តនិងជំរុញ​ឱ្យ​គ្រប់ភា​គី ធ្វើការពិភាក្សាឱ្យ​បា​ន​
ផុសផុលប្រកបដោយវិជ្ជា​ជី​វៈ ក្នុងស្មារតីទ​ទួ​លខុ​សត្រូវ​រួម ដើម្បីធានាបានភាពសុខដុម​រ​ម​នា ក្នុងទំ​នាក់ទំ​នង​វិជ្ជាជី​វៈ។​ ទន្ទឹមគ្នានេះដែរ ក្រសួង​កា​រងា​រ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន​ត្រៀ​ម​ខ្លួន រួចជាស្រេចក្នុងការ​ប​ន្តកិ​ច្ចសហ​កា​រ ជាមួយដៃគូសង្គម​និ​ងភាគី​ពាក់ព័​ន្ធ​ ដើម្បីរួមចំណែកជាមួយរាជរ​ដ្ឋា​ភិ​បាល ក្នុងការសម្រេចឱ្យបាន​នូ​វចក្ខុ​វិស័​យកម្ពុ​ជា​ឆ្នាំ​២០៣​០​ ដែលជាប្រទេសមានចំ​ណូ​ល​មធ្យ​មកម្រិ​ត​ខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូ​ល​ខ្ព​ស់​៕ដោយ៖កូឡាប

spot_img
×