Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សវនាការ​​អតី​ត​ប្រ​ធាន​គ​ណ​បក្ស​ជំទាស់​ គួរត្រូវបាន​អនុញ្ញាតឱ្យ​​​មានការចូលរួម​ពីក្រុមគ្រួសា​រ​​ អ្នកសារព័ត៌មាន​ ​និងអង្គការ​សង្គមស៊ីវិល​​​

spot_img

ភ្នំពេញ៖ នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ យើងខ្ញុំ​ ជាអង្គការ​សង្គមស៊ីវិល​មានរា​យ​នាម​​ដូច​ខាងក្រោម​ សូមស្នើសុំ​ឱ្យសាលា​ដំបូងរាជ​ធា​នី​ភ្នំពេញ​ ធានាថា ​សវនាការ​រ​ប​ស់​​លោក​ កឹម សុខា​អតីត​ប្រធាន​គណបក្ស​ជំទា​ស់​​ដែ​លត្រូវ​បាន​រង់ចាំអស់​រយៈពេល​​​ជាយូ​រម​កហើ​យ​ គួរតែ​បើកទូលាយ​ដល់​​​សាធារ​ណជន​ ​សារព័ត៌មាន​ ​និងការចូលរួម​ពេញ​លេ​ញ​​ពីសំណា​ក់​អ​ង្គការ​​សង្គ​មស៊ីវិល។​ យើងខ្ញុំ​ក៏ស្នើសុំ​ដល់តុលា​ការ​ឱ្យផ្ដិត​យកទិ​ដ្ឋ​ភាព​ និងផ្សាយបន្ត​ផ្ទាល់ពី​ដំណើរ​កា​រ​ស​វនា​ការនេះ ​ដូចដែលបាន​ធ្វើឡើង​កាលពីលើក​មុ​ន​។ នេះបើតាមការផ្សាយព័ត៌មានរបស់សម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)។

សវនាការ​របស់លោក​ កឹម សុខា​ លើការ​ចោទប្រកាន់​ពី​ “បទសន្ទិដ្ឋិភាព​ជាមួ​យ​​ប​រ​ទេស​”​ មិនទាន់បាន​បង្ហាញ​ជាសាធារណៈ​​នូ​វភស្ដុ​តា​ង​គួរឱ្យជឿទុកចិត្ត​ណាមួ​យ​​នៅ​ឡើយទេ​ ហើយករណី​នេះអាចប្រឈម​នឹ​ង​ការផ្ដ​ន្ទាទោ​ស​ឱ្យ​ជាប់ពន្ធ​នាគារ​រហូតដល់​៣០ឆ្នាំ ​ដែលមានការ​ចា​ប់​អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់​សាធា​រ​ណជ​ន​ទាំងក្នុង​ និងក្រៅប្រទេស។​

​ការចោទប្រកាន់នេះ​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទា​ល់​​នឹងកា​រ​​រំលាយ​អតីត​គណបក្សជំទា​ស់​​ធំ​ជាងគេ​​​នៅកម្ពុជា ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៧​គឺ គណបក្ស​​ស​ង្គ្រោះជា​តិ​ ដែលដឹកនាំ​ដោយ​លោក​ កឹម សុខា ​ ទោះបីជាគណបក្ស​នេះ ត្រូ​វ​បាន​បោះឆ្នោតគាំទ្រ​​ដោ​យ ប្រជាពលរដ្ឋ​កម្ពុជា​ជាង៤០%​ ​កា​លពី​​ការបោះ​ឆ្នោតជ្រើ​សរើ​ស​​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២០​១​៧​​ក៏​ដោយ។​ លោក​ កឹម សុខា​ អាយុ៦៥ឆ្នាំ​ ត្រូវបាន​ចាប់ខ្លួន​នៅពាក់​​ក​ណ្ដាល​​អធ្រាត្រ ​កាលពីខែកញ្ញា​ ឆ្នាំ២០១៧​ ហើយត្រូវបាន​ឃុំខ្លួន​ក្នុង​ព​ន្ធនាគា​រ​​ជាង១ឆ្នាំ ​បន្ទាប់មក​ត្រូវបាន​ដោះ​លែ​ង​ឱ្យ​​នៅក្រៅឃុំ​បណ្ដោះអាសន្ន​ដោយមាន​​​លក្ខខ​ណ្ឌ​តឹ​ងរ៉ឹង​បំផុត ​(ឃុំខ្លួន​ក្នុងគេហដ្ឋាន)​ ​​របស់​លោក​ ក្នុងខែកញ្ញា ​ឆ្នាំ២០១៨។​

លោក ម៉ៃ ទិត្យថារ៉ា, នាយកប្រតិបត្តិ​នៃសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ខេមបូចា បានបញ្ជាក់ថា ប្រសិនបើកៅអី​​​ក្នុង​​ប​ន្ទ​​ប់​ស​វ​នាការ​មានចំនួន​កំ​ណត់​​ តុលា​ការ​​គួរតែផ្សាយបន្ត​ផ្ទាល់​ដំ​ណើ​រកា​រ​ជំនុំ​ជម្រះក្ដី ​ព្រោះនេះ​ជាសម័យឌីជីថល។

​មិនមាន​សារព័ត៌មាន​ ឬអង្គការ​សង្គម​​ស៊ីវិល​​ ត្រូវបាន​អនុញ្ញាតឱ្យ​ចូ​ល​រួម​​នៅក្នុង​​​សវនាការ​ ដែលត្រូវបាន​ប៉ា​ន់​ប្រមា​ណថា​​ នឹងត្រូវ​ចំណាយ​ពេលរហូត​​ដ​ល់៣ខែ​នេះទេ​។​ អ្នកសារព័ត៌មាន​ឯក​រា​ជ្យ​ពី​រនាក់​ ដែលបាន​រាយការណ៍​ព័ត៌​មា​ន​ស្ដី​ពី​​សវនាកា​រ​​នាព្រឹកនេះ​ ក្រោយមក​ត្រូវបាន​បដិសេធ​មិ​ន​ឱ្យ​​ចូលប​ន្ទ​ប់​ស​វនាការ​នៅពេល​រសៀល​វិ​ញ។​​​​ ការសម្រេចចិត្ត​បដិសេធ​ចំពោះ​អ្ន​ក​សារព័​ត៌​មាន​ទាំងពីរនាក់​ បង្ហាញពី​ឆន្ទៈពិតប្រាក​ដ​​របស់អាជ្ញាធរ​នៅពីក្រោយ​​​ដំណើរការ រឹតបណ្ដឹង​ក្នុងការចុះឈ្មោះ​ចូល​រួ​ម​តា​មដាន​​ស​វនាកា​រនេះ ​​ដើម្បីរារាំង​អ្នកសារព័ត៌មាន​​ និងអង្គការ​សង្គម​ស៊ី​វិល​ ​ក៏ដូចជា​ក្រុមគ្រួសារ​រ​ប​ស់​​លោក​ ទោះបីជា​មានកៅអីទំនេរ​នៅក្នុង​ប​ន្ទ​ប់​ស​វនា​ការ​ក៏ដោយ។​

លោក ​ម៉ៃ ទិត្យថារ៉ា​ នាយកប្រតិបត្តិ​នៃសម្ព័ន្ធ​​អ្ន​កសា​រព័ត៌​មាន​កម្ពុជា​ ខេមបូចា បានមាន​ប្រសាសន៍ថា​៖​ ​“តុលាការគួរតែ​អនុ​ញ្ញា​ត​ឱ្យ​​អ្នកសារព័ត៌មាន​ចូល​​ក្នុ​ងប​ន្ទប់​ស​វ​នាការ​ ដើម្បីអាចឱ្យ​អ្នកទាំងនោះ​​រា​យកា​រណ៍​​ពិត​ប្រាក​ដ ​ពីអ្វីដែល​បាន​កើ​ត​ឡើ​ង​ ជាជាង​រង់ចាំ​​​ទ​ទួល​​ព័ត៌មាន​បន្ដ​ពីអ្ន​ក​ដ​ទៃ។​”

លោកបាន​បន្ថែមថា៖ “​ប្រសិនបើកៅអី​ក្នុងបន្ទប់​ស​វ​នាកា​រ​មា​នចំនួន​កំ​ណត់​ តុលាការ​គួរតែផ្សាយប​ន្ត​​ផ្ទា​ល់​ដំ​ណើរ​ការ​​ជំនុំ​ជ​ម្រះក្ដី​ ​​ព្រោះនេះ​ជាសម័យឌីជី​ថ​ល”។ ហើយ “ដើម្បីស្ដារ​លំហរ​ប្រព័​ន្ធ​​ផ្ស​ព្វផ្សាយ​​ឱ្យ​បានល្អ​​ប្រ​សើរ ​តុលាការ​គួរតែផ្លាស់ប្ដូ​រ​​ផ្នត់​គំនិ​ត​របស់ពួកគាត់”។​

ការរាយការណ៍​​ប​ឋម​​ពីសវនាការ​បានរក​ឃើ​ញ​ថា​ ទោះបីជា​មន្ត្រីតុលាការ​អះអាងថា​ ​​មានចំនួន​កៅអីសម្រា​ប់​​ត្រឹ​មតែ៣​០នា​ក់​​ ប៉ុន្តែជាក់ស្ដែង​បន្ទប់ស​វ​នាកា​រ ​អាចដាក់​មនុស្សបាន​ច្រើន​ជា​ង៦​០នា​ក់​ទៅ​ទៀត​។ ​

យើងខ្ញុំ សូមស្នើសុំ​ដោយ​ទ​ទូច​​ដល់តុលាការ​ សូមអនុញ្ញាត​ឱ្យក្រុមគ្រួសា​រ​​​លោក​ កឹម សុខា ​សារព័ត៌មាន​ និងអង្គការ​ស​ង្គ​មស៊ីវិ​ល​​ ​ក៏ដូចជា​ស្នើឱ្យមា​ន​ការ​​ផ្សា​យប​ន្តផ្ទាល់ ​ពីដំណើរការ​ស​វ​នាការ​ ដើម្បី​ធ្វើឱ្យប្រាក​ដ​ថា ​ការជំនុំជម្រះក្ដីនេះ​ប្រព្រឹ​ត្ត​ទៅ​​ដោយមា​នកា​រ​​បើកទូលាយ ​តម្លាភាព​ និងមានការ​ចូលរួ​ម​​ដោ​យពេញ​លេញ​ពីសាធារណជន​​ទូ​ទៅ​៕ដោយ៖កូឡាប

សេចក្ដី​ថ្លែងការណ៍នេះ​ គាំទ្រ​ដោយ៖​
១.​ សហគមន៍កៅពីរ (ភ្នំពេញ)
២. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
៣. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
៤. សហគមន៍អន្លង់រុន (បាត់ដំបង)
៥. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
៦. សហគមន៍បឹងប្រាំ (បាត់ដំបង)
៧. សហគមន៍បុរីកីឡា (ភ្នំពេញ)
៨. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
៩. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
១០. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
១១. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១២​. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
១៣. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១៤. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
១៧. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១៨. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
១៩. សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA)
២០. សហភាព​ការងារ​កម្ពុជា​ (CLC)
២១. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២២. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
២៣. បណ្តាញយុវជនកម្ពុជា (CYN)
២៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៥. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
២៦. សហគមន៍ឆេកូ (ភ្នំពេញ)
២៧. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២៨. សហគមន៍ដីធ្លីជីខលើ (កោះកុង)
២៩. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
៣០. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៣១. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៣២. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣៣. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៣៤. សហគមន៍ដកពរ (កំពង់ស្ពឺ)
៣៥. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៣៦. អង្គការសមធម៌កម្ពុជា (EC)
៣៧. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៣៨. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ​ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៣៩. សមាគមឥន្ទ្រទេវី (IDA)
៤០. សមាគមយុវជនខ្មែរ (KYA)
៤១. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៤២. សហគមន៍នេសាទ កោះស្រឡៅ (កោះកុង)
៤៣. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៤៤. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៤៥. សហគមន៍ដីធ្លី (កំពត)
៤៦. អង្គការជំនួយផ្នែក ច្បាប់ដល់ស្រ្តីនិងកុមារ (កោះកុង) LSCW
៤៧. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
៤៨. អង្គការការពារសិទ្ធិជន ជាតិដើមភាគតិច (MIRO)
៤៩. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
៥០. សហគមន៍ដីធ្លីមានជ័យ (ស្វាយរៀង)
៥១. អង្គការមរតក (កោះកុង)
៥២. ចលនាមាតាធម្មជាតិ (MN)
៥៣. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៥៤. សហគមន៍ភ្នំបាត (ភ្នំពេញ)
៥៥. សហគមន៍ភ្នំក្រោម (សៀមរាប)
៥៦. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៥៧. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៥៨. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៥៩. អង្គការពន្លកខ្មែរ (PKH)
៦០. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៦១. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៦២. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៦៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៦៤. សហគមន៍ដីធ្លី ព្រៃពាយ (កំពត)
៦៥. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៦៦. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៦៧. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៦៨. សមាគមធាងត្នោត (STT)
៦៩. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)​
៧០. សហគមន៍សាមគ្គី៤ (ភ្នំពេញ)​
៧១. សហគមន៍ដីធ្លី សង្គមថ្មី (ពោធិ៍សាត់)
៧២. សហគមន៍ SOS ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ (ភ្នំពេញ)
៧៣. សហគមន៍ស្រែប្រាំង (កំពង់ចាម)
៧៤. សហគមន៍ស្ទឹងបត់ (បន្ទាយមានជ័យ)
៧៥. សហគមន៍ដីធ្លីតានី (សៀមរាប)
៧៦. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
៧៧. សហគមន៍ទួលសង្កែ (ភ្នំពេញ)
៧៨. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
៧៩. សហគមន៍ទំនប់ពីរ (ពោធិ៍សាត់)
៨០. សហគមន៍ដីធ្លី១៩៧ (កោះកុង)
៨១. ក្រុមយុវជនជនជាតិដើមភាគតិច (រតនគិរី)
៨២. សហគមន៍ជនជាតិដើមភាគតិចជង (អារ៉ែង)

spot_img
×