Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយាអតីត​នាយក​រដ្ឋម​ន្ត្រីជ​ប៉ុន បានមើលឃើញថាកម្ពុជា​បាន​ទទួ​លនូវ​សុខ​សន្តិភាពយ៉ាងពិតប្រាកដ​

spot_img

ភ្នំពេញ៖ ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ ​OBUCHI Chizuko បានកត់សម្គាល់ឃើញថាក្នុងដំណើ​រ​ទស្សន​កិច្ច​មកកា​ន់ក​ម្ពុជា​នា​ពេលនេះ លោកស្រីបានមើលឃើញថា ​ព្រះ​រាជាណាចក្រកម្ពុជាបានទ​ទួ​លនូ​វសុ​ខស​ន្តិភា​ពយ៉ាង​ពិ​តប្រា​ក​ដ។

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានទទួលជួបជាមួយសមាជិ​ក​សភា​មកពី​ប្រទេស​ជប៉ុ​នរួ​ច​ហើ​យនោះ សម្តេច​អគ្គមហាសេនាបតី​តេ​​​ជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​​​កម្ពុជា ក៏បានទទួលជួបពិភាក្សាការ​ងា​រ​បន្ត​ជា​មួយ លោកស្រី OBUCHI Chizuko ដែលភរិយា របស់​លោក Keizō Obuchi អតីតនាយករដ្ឋម​ន្ត្រី​ជប៉ុ​ន​។

ក្នុងជំនួបនោះ លោកស្រី OBUCHI Chizuko បានគោរពជម្រាបជូន​សម្ដេច​តេជោថា លោកស្រីពិតជាមានសេចក្តីសោមន​ស្ស​រីករា​យ ដែលបានមកធ្វើទស្សនកិច្ចនៅក្នុង​ប្រ​ទេស​កម្ពុជា នៅក្នុងខួប២០ឆ្នាំ បន្ទា​​ប់​ពីលោ​កស្រី និងស្វាមី មកកាន់កម្ពុជាកាលពី២០ឆ្នាំ​មុ​ន។​ លោកស្រី បានគោរពថ្លែងអំណរគុណចំពោះ​ស​ម្ដេច​តេជោនា​យករ​ដ្ឋ​មន្ត្រី ដែលបានអនុញ្ញាតឲ្យលោកស្រី និងគណៈប្រតិភូបានចូលជួប​សំ​ដែង​ការគួរ​សម នាពេលនេះ និងក៏សូមថ្លែងអំណរគុណសម្ដេចតេជោផ​ង​ដែរ​ ដែលតំណាងឱ្យព្រះមហាក្សត្រ​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​បានបំពាក់គ្រឿងឥស្សរិយយស​ជូ​នលោ​កស្រី។

លោកស្រី OBUCHI Chizuko បានមានប្រសាសន៍ថា លោក​ស្រីមានការចងចាំយ៉ាងរស់រវើក ក្នុ​ងដំណើរទស្សនកិច្ចរ​ប​ស់​ លោកស្រីទៅកា​ន់មជ្ឈមណ្ឌលស៊ីម៉ាក់កា​លពី​២០​ឆ្នាំមុន ជាមួយនឹងស្វាមី​ ​ហើយក្នុងដំណើរទស្សនកិច្ច​លើកនេះ ក៏បានទៅធ្វើទស្សនកិច្ចនៅម​ជ្ឈ​មណ្ឌល​ស៊ីម៉ា​ក់ផ​ងដែ​រ។ លោកស្រីបានកត់សម្គាល់ឃើ​ញ​ថា ក្នុងដំណើរទស្សនកិច្ចមក​កា​ន់ក​ម្ពុជានា​ពេ​លនេះ លោកស្រីបានមើលឃើញ​ថា​ ព្រះរាជាណាចក្រកម្ពុជាបានទ​ទួ​លនូវ​សុខស​ន្តិ​ភាពយ៉ាង​ពិតប្រា​កដ។ លើសពីនេះទៅទៀតប្រជាព​ល​រដ្ឋ​កម្ពុជា មានទឹកមុខស្រស់​ស្រា​យ​ និងរស់រ​វើក។ ជាមួយគ្នានេះផងដែរ លោកស្រី បានមានប្រសាសន៍​ប​ន្តថា នេះជាជោគជ័យដ៏ពិតប្រា​ក​ដរប​ស់កម្ពុ​ជា​។ បន្ទាប់មក លោកស្រីក៏បានជូ​នពរឲ្យចំណងមិត្តភា​ព​រវាង​កម្ពុជា និងជ​ប៉ុន កាន់​តែស្អិ​តល្មួតរឹងមាំបន្ថែមទៀត ហើ​យ​លើសពីនេះទៅទៀតលោ​កស្រី ក៏បានគោរពជូនពរជូនសម្ដេចតេ​ជោ​នាយ​ករដ្ឋ​មន្ត្រី​ សូមឱ្យមាតាក្មេករបស់​ស​ម្ដេច ដែលត្រូវជាមាតាបង្កើតរ​ប​ស់ស​ម្ដេច​កិតិ្តព្រឹ​ទ្ធ​ប​​ណ្ឌិត ឱ្យជាសះស្បើយពីជំងឺនាពេល​ខាង​​មុខ​នេះ។​

សម្ដេចតេជោ ហ៊ុន សែន បានថ្លែ​ង​អំណរគុ​ណចំ​ពោះលោ​កស្រី និងគណៈប្រតិភូដែលបាន​ជូ​នព​រ ដល់ម្ដាយក្មេករបស់សម្ដេចឱ្យ​ជា​សះស្បើ​យពី​ជំងឺ។ សម្ដេចតេជោនាយក​រ​ដ្ឋម​ន្ត្រី ​ក៏បានមានប្រសាសន៍អំពី​អ​តីត​កាល ដែលពេលនោះលោក Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសក​ម្ពុ​ជា ក្នុងទស្សន​កិច្ច​នោះ​ផង​ដែរ​ មានតែលោក Obuchi និងលោកស្រីទេ ដែលជាជនជាតិបរទេសធ្វើទស្សន​កិ​ច្ចទៅ​មើល​សកម្ម​ភាពដោះ​មីន នៅមជ្ឈមណ្ឌលស៊ី​ម៉ា​ក់ ​ហើយមានតែលោក Obuchi ទេដែលបានយកចិ​ត្ត​ទុក​ដាក់យ៉ា​ង​ខ្លាំងប​ញ្ហាដោះមី​ននៅក​ម្ពុ​ជានេះ។ លើសពីនេះទៅទៀតសម្ដេច​តេ​ជោ ​ក៏បានរំលឹកពីអតីតកាល​ផ​ងដែ​រនោះ គឺលោក Keizō Obuchi និងរាជរដ្ឋាភិបា​ល​ និងប្រជាពលរដ្ឋជប៉ុន​នៅ​ក្នុង​ការជួយដល់ប្រ​ទេ​ស​ក​ម្ពុជា ឲ្យមានការបោះឆ្នោតក្នុង​ឆ្នាំ​១៩​៩៨​ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រ​ដា​ប់អា​វុធនៅ​ឆ្នាំ​១៩៩៧ លើសពីនេះទៅទៀត​ស​ម្ដេច​តេជោ បានបញ្ជាក់​ថា លោក Obuchi ជានាយករដ្ឋមន្ត្រីទី២ ​ក្នុងប្រវត្តិសាស្ត្រ​ដែល​ធ្វើដំណើរមកកាន់ប្រទេ​ស​កម្ពុជា​ ហើយលោកបានមកកាន់ប្រទេសកម្ពុជាកា​ល​ពី២​០​ឆ្នាំមុ​ននោះ គឺជាប្រ​វត្តិសា​ស្ត្រ​ ហើយលោកគឺជាមនុស្សទីពី​រហើយ នៅក្នុងដំណាក់កាលរបស់​លោកជានាយករដ្ឋម​ន្ត្រី​ជ​ប៉ុន ដែលបានចូលរួមក្នុ​ង​ប្រទេស​កម្ពុ​ជាជាច្រើ​ន​ ជាពិសេសក្នុងការជំរុ​ញ​ឲ្យមា​នការផ្តល់នូវថវិកា​ទ្រ​ទ្រង់ ដល់កម្ពុជាក្នុងការអ​ភិ​វឌ្ឍសេ​ដ្ឋកិ​ច្ច ដែលគាត់បានប្រកាសក្នុង​កា​រជួ​យ​ដល់ប្រទេសក​ម្ពុជា ក្នុងដំណើរទស្សនកិច្ចរប​ស់​លោកនោះ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រក​ម្ពុជា បានថ្លែងអំណរគុ​ណ​ និង សូមជូនពរដល់លោក​ស្រី OBUCHI Chizuko ទទួលបាននូវភាពជោគ​ជ័​យក្នុ​ងដំ​ណើរទ​ស្សន​កិច្ច​នៅក​ម្ពុ​ជា​៕ដោយ៖កូឡាប

spot_img
×