Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មិនត្រូវបានអនុញាតឱ្យចូល​​​ស​ង្កេ​ត​ការណ៍ សវនាការ​រឿងក្តីលោកកឹម សុខា​ ដោយផ្ទា​ល់

spot_img

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា Cambodian Center for Human Rights កាលពីថ្ងៃទី១៥ខែមករា បានផ្សាយព័ត៌មានលើផេកហ្វេសប៊ុកថា ម.ស.ម.ក មិនត្រូវបានអនុញាតឱ្យចូល​ស​ង្កេត​ការណ៍សវនាការ​នៅ​ថ្ងៃនេះ​ ដោយផ្ទា​ល់នោះទេ។ កាលពីសប្ដាហ៍មុន ​សាលាដំបូងរាជធានីភ្នំពេ​ញ បានចេញសេចក្តីជូនដំ​ណឹ​ង​ណែនាំ ឱ្យអ្នកដែលមានបំណ​ង​ចូល​រួមស​វនា​ការ ធ្វើការចុះឈ្មោះជា​មុ​ន។

ម.ស.ម.ក មានក្តីព្រួយបារម្ភនៅពេលមាន​កា​រលើ​កឡើង ពីការចំណាយពេលវេលា​យូ​រ និងលក្ខណៈស្មុគស្មា​ញ​ក្នុង​ដំណើរ​ការចុះ​ឈ្មោះ ​ដែលនេះបានរារាំងអ្ន​ក​សង្កេ​តការណ៍ឯ​ករាជ្យ រួមទាំងអង្គការមិ​ន​មែ​នរដ្ឋា​ភិ​បាល និងអ្នកសារព័​ត៌​មាន អាចមានឱកាសចូលរួមតា​ម​ដានលើ​ក​រណី​នេះ​។

សវនាការសាធា​រណៈ គឺធានាដល់គណនេយ្យភាពមួ​យ​ ដើម្បីរារាំងការរំលោភបំពា​ន​ទៅលើ​នីតិ​វិធី ដោយអង្គតុលាកា​រ​ ហើយប្រការនេះត្រូវ​បា​នប៉ះ​ពាល់ ដោយសារការតម្រូ​វ​ឲ្យចុះ​ឈ្មោះ ដែលប្រគល់ឆ​ន្ទា​នុសិទ្ធិ​ដល់​តុលាការ ក្នុងការដៅមុខនិ​ង​ជ្រើស​រើស​បុគ្គល ដែលគួរត្រូវផ្តល់ការ​អ​នុ​ញាត ឲ្យចូលរួមសវនាការបា​ន​ដោយមិ​នមាន​តម្លា​ភា​ព​។ ទង្វើបែបនេះមិនត្រូវក្លាយ​ជា​ទម្លា​ប់ សម្រាប់សវនាការនាពេល​ខា​ងមុ​ខនោះឡើ​យ។​

ជុំវិញដំណើរការនេះ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃ ម.ស.ម.ក បានមានប្រសាសន៍ថា​៖ ​”លោក កឹម សុខា ត្រូវឃុំឃាំងទាំងនៅក្នុងពន្ធ​នា​គារ និងក្នុងផ្ទះសរុបអស់​រ​យៈពេ​លពីរ​ឆ្នាំនិង​ពី​រខែ។ ការចាត់ទុកទំនងដូចជា​គា​ត់មា​នទោស​រយៈពេ​ល​ ២៦ ខែមកនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរដល់​សិ​ទ្ធិស​ន្មតថា គ្មានទោសទុកជាមុនរហូ​ត​ដល់​មាន​ពិ​រុទ្ធភាព ទៅលើរូ​បលោ​ក កឹម សុខា ដែលសិទ្ធិនេះត្រូវបានធានាដោ​យ​ច្បាប់​ជាតិ និងអ​ន្តរជា​តិ​។ ការរំលាយគណបក្សសង្គ្រោះជាតិ​ ដោយតុលាការកំពូល​ដែ​លរ​ងការ​រិះគន់​យ៉ាង​ច្រើន និងការថ្លែងជាសាធារណៈដោយ​នា​យករ​ដ្ឋម​ន្ត្រី​ និងមន្ត្រីរដ្ឋាភិបាល​ផ្សេ​ងទៀ​ត អំពីពិរុទ្ធភាពរប​ស់​លោ​ក​ កឹម សុខា ជាការរំលោភថែមទៀតលើកា​រស​ន្មត​ថា គ្មានទោ​សទុ​កជាមុ​ន​ និងផ្ទុយទៅនឹងករណីយកិច្ច​រ​បស់​រ​ដ្ឋ ក្នុងការបញ្ចៀសធ្វើបុរេវិនិច្ឆ័​យ​លើល​ទ្ធផល នៃសវ​នាការ​ ដោយរាប់ទាំងការមិនថ្លែ​ង​ជាសា​ធារ​ណៈ បញ្ជាក់ពីពិរុទ្ធភាពរប​ស់​ជន​ជា​ប់ចោ​ទ​។ ដំណើរការលើរឿងក្ដីនេះធ្វើឱ្យមានកា​រ​ព្រួ​យបា​រម្ភ ចំពោះការប្រកាន់ខ្ជាប់​នូ​វប​ទដ្ឋា​ន នៃការជំនុំជម្រះ​ដោយ​យុត្តិធម៌ ហើយជាការសំខាន់ណាស់ចំពោះ​ស​វនា​ការលើ​ករ​ណី​លោក កឹម សុខា ដែលគួរត្រូវធ្វើឡើងជា​សា​ធារ​ណៈ ដោយសាធារណជនអាចធ្វើកា​រ​តាម​ដាន ដោយហ្មត់ចត់និងធានាឱ្យ​បា​នផ​ង​ដែរ នូវសិទ្ធិទទួលបា​ន​កា​រជំ​នុំជ​ម្រះ​ដោយយុត្តិធម៌”៕ដោយ៖កូឡាប

spot_img
×