Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិតចូលឆ្នាំចិនហើយ! ​តើផ្លែឈើអ្វីខ្លះដែលបង​ប្អូ​នខ្សែ​ស្រឡាយ​ចិន​គួរសែន ដើម្បីនាំលាភ និ​ងទ្រព្យ​ចូល?

spot_img

ផ្លែឈើគឺជារបស់ដែលសំខាន់បំផុ​ត​នៅពេលសែ​ន ដូចនេះក្នុង​ថ្ងៃសែ​នចូ​លឆ្នាំចិន​ក៏ដូ​ចគ្នាដែរ ប្រសិនជាអ្នកសែនចំផ្លែឈើ​ដែ​លត្រូ​វ នោះអ្នកនឹងមាន​លា​ភចូ​ល។ ដូចនេះតើមានផ្លែឈើ​អ្វី​ខ្លះដែ​លអ្នក​គួរតែ​សែននោះ​?

ផ្លែចេក

អ្នកត្រូវតែសែនផ្លែចេកព្រោះនៅពេលដែល​អ្ន​កសែ​ន​ចេក វានឹងនាំសំ​ណា​ង និងលាភទាំងអស់​ម​ក​រក​អ្នក និងនាំចូលមកក្នុ​ង​ផ្ទះអ្ន​កជាមិ​នខា​នក្នុ​ងរ​យៈ​ពេលពេ​ញមួយ​ឆ្នាំ​នេះ។​

ផ្លែទ្រលាប់

ផ្លែទ្រលាប់គឺជាផ្លែឈើម្យ៉ាង​ដែ​លក្រោ​យពេ​លដែ​លអ្ន​កសែនរួច វានឹងអាចធ្វើឲ្យអ្នកសមដូ​ច​បំណង​អ្នក​នៅពេ​លដែ​លអ្នក​ធ្វើអ្វី​មួយ​ វានឹងអាចរលូ​ន​ទៅ​មុខ មិនមានអ្វីមក​រា​រាំ​ងឡើយ។

ផ្លែប៉ោម

នៅពេលដែលអ្នកសែន​ ផ្លែប៉ោមគឺជាផ្លែឈើដែលអ្ន​ក​ខាន​ពុំបា​នឡើយ ព្រោះបើអ្នកសែនផ្លែប៉ោ​ម​ ​នោះអ្នកនឹងអាច​មា​ន​សុខ​ភា​ពល្អ និងមានសុវត្ថិភាពក្នុង​ឆ្នាំ​ថ្មីនេះ​។

ផ្លែសារី

ផ្លែសារីក៏ជាផ្លែឈើដែលមនុស្សភាគច្រើននិ​យ​មទិ​ញមក​សែន​ដែរ ព្រោះវាក៏អាចនាំលាភ​ម​ករ​កអ្ន​ក​ដូច​គ្នា​ ដូចនេះអ្នកនឹង​អា​ចមា​នទ្រ​ព្យស​ម្បតិ្តហូ​រចូល​ក្នុង​ផ្ទះក្នុង​ឆ្នាំថ្មី​នេះ​។

ក្រូចឃ្វិច

ផ្លែឈើមួយមុខនេះគឺមិន​ចាំ​បាច់​និយាយ​ឡើយ ព្រោះមនុស្សទាំងអស់សុទ្ធតែ​ទិ​ញវា​មក​សែនជា​និច្ច​នៅពេ​លចូល​ឆ្នាំ​ ព្រោះវាអាចធ្វើឲ្យអ្ន​ក​ក្លា​យជា​មនុស្ស​ដែលមា​នសំ​ណាង និងធ្វើអ្វីបានជោគជ័​យ​ជានិ​ច្ច​។

ក្រូចថ្លុង

ប្រសិនជាអ្នកចង់បានកូន នោះអ្នកអា​ចសែន​ក្រូចថ្លុ​ងនេះ​បាន នោះវានឹងនាំយកកូនម​ក​ឲ្យអ្ន​កជាមិ​នខា​ន។

ផ្លែម្នាស់

ចំពោះអ្នកដែល​ប្រ​កបរ​ប​ររកស៊ី អ្នកគួរតែសែនផ្លែ​ម្នា​ស់​នេះ ព្រោះវាអាចនាំយកអតិថិជន​ជា​ច្រើន​មក​រកអ្ន​ក នោះមុខរបរអ្នកនឹ​ង​អាចរី​កច​ម្រើន​ទៅមុខ​ជាមិន​ខា​​នឡើយ កាន់តែធ្វើគឺកាន់​តែ​ធំ​។

ទំពាំងបាយជូរ

តើអ្នកធ្លាប់សង្កេតឃើញទេ​ថា​ទំពាំ​ងបា​យជូ​រគឺ​ជាផ្លែឈើ​ម្យ៉ាង​ដែលមា​នជា​ច្រើ​នគ្រា​ប់នៅ​លើ​ចង្កោ​ម​មួយ​ ដូចនេះក្រោយពេល​ដែ​ល​អ្នក​សែនរួ​ច វានឹងធ្វើឲ្យអ្ន​ក​មា​នកូ​នចៅ​ច្រើន​ពីមួ​យឆ្នាំ​ទី​មួ​យឆ្នាំ​៕​

អត្ថបទ៖ health

spot_img
×