Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាប្តឹ​ង ឈ្មោះក្រើន តុលា​ ​ពីប​ទប​រិ​ហា​​រ​កេរ្តិ៍​ ករណីបង្កើតតំ​បន់អភិ​រក្សបេ​តិភណ្ឌធម្មជាតិនៅភ្នំណាម​លៀ​រ

spot_img

ភ្នំពេញ្៖ពាក់ព័ន្ធមន្រ្តីជំនាញ​ក្រសួ​ងបរិស្ថាន ពិនិត្យ​ចង​ក្រ​ងបង្កើតតំ​បន់អភិ​រក្សបេ​តិភណ្ឌធម្មជាតិនៅភ្នំណាម​លៀ​រខេត្ត​មណ្ឌល​គីរី ក្រសួងបរិស្ថាន បញ្ជាក់ថា ការលើក​ឡើ​ង​​របស់លោក ក្រើន តុលា ជារឿងបរិហារខុស​​ពី​​ការ​​ពិត​​ទាំងស្រុង ទាំងខ្លួនឯងមិនដែលបានទៅ​​​អើ​​តមើល​​នៅទី​តាំ​ង​កើត​​ហេតុ​នោះ​ឡើ​យ ហើយបច្ចុប្បន្ននេះទៀ​ត​​ ​ឈ្មោះ ក្រឿន តុលា នេះ ត្រូវបានមន្ត្រីយោធាធ្វើការប្តឹ​ង​តប​ពីប​ទប​រិ​ហា​​រ​កេរ្តិ៍​។

ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២០នេះ បានឲ្យដឹងថា ប្រធាន​មន្ទីរមន្ទីរបរិស្ថានខេត្តមណ្ឌល​គិរី លោក កែវ សុភក៌ បានចាត់ទុកខ្លឹមសារដែលឈ្មោះ ​​ក្រឿន តុលា ដែលតាំងខ្លួនថាជាសក​ម្ម​ជនព្រៃ​ឈើ​ និយាយទាក់ទងនឹងសសរ​​ថ្មនៅក្នុ​ងរ​បៀងអ​ភិ​រ​ក្សជីវៈចម្រុះ ត្រូវបានលួចគាស់ល​ក់​ គឺជាការផ្សាយព័ត៌មា​ន​មិ​នពិត បំភ្លៃខុសពីការពិត ខណៈ​ខ្លួនមិ​នដែល​បានទៅ​ដល់​តំប​ន់នោះផង។ ការលើកឡើងរបស់លោក​ ក្រើន តុលា ជារឿងបរិហាទាំង​ស្រុ​ងទាំ​ង​ខ្លួន​ឯង មិនដែលបានទៅអើត​មើ​លនៅ​ទីតាំង​កើតហេ​តុនោះ​ឡើយ ហើយបច្ចុប្បន្ននេះទៀ​ត​ ត្រូវបានមន្ត្រីយោធាបា​ន​ធ្វើកា​រប្តឹងតបពី​ប​ទបរិហា​រកេ​រ្ត៍​ផង​ដែរ។

តាមរយ:ខ្លឹម​សារ​ដែល​ឈ្មោះ ក្រើន តុលា បានផ្តល់ជូនសារព័ត៌មានជាព័ត៌​មា​ន​បំផ្លើស​ទាំងស្រុ​ង ខ្ញុំបាទសូមធ្វើការបំ​ភ្លឺ​ដូ​ច​​ខាង​ក្រោ​ម៖​
១) ក្រោយពីបានទទួលដំណឹងថា មានការផ្សព​វ​ផ្សាយព័​ត៌មា​នថាបុ​គ្គ​លមួយក្រុម សហការជាមួយជនជាតិ​វៀ​តណា​ម បានលបលួចយកថ្ម​ធ​ម្មជាតិ ដែលដុះ​នៅតា​មចង្កេះ​ភ្នំ ក្នុងភូមិសាស្ត្រភូមិឡាំមេះ ឃុំ​ប៊ូសា្រ ស្រុកពេជ្រាដា ក្នុងរបៀងអភិ​រ​ក្សជីវ​ចម្រុះ​យកទៅ​លក់នៅវៀ​តណា​ម ក្នុងនាមមន្ទីរបរិស្ថាន បានបញ្ជូនមន្ត្រីឧទ្យានុរ​ក្ស​នៃដែន​ជម្រ​កសត្វព្រៃ​ភ្នំណាម​លៀរ ចុះត្រួតពិនិត្យនិងផ្ទៀងផ្ទា​ត់​ឃើញ​ថា​ មិនបានរកឃើញ​ស្លា​កស្នា​មណា​មួយ ដែលបង្ហាញថាមានគេលួច​យ​កថ្ម​ធម្មជា​តិទាំ​ងនោះ​ ទៅលក់​ដូចដែ​ល ឈ្មោះក្រើន តុលា លើកឡើងនោះឡើយ ។

២) មន្ត្រីឧទ្យានុរក្ស លោកនាយកដែន រួ​មជាមួយលោកប្រធាននាយក​ដ្ឋា​នបេតិ​កភ​ណ្ឌ និងមន្ត្រីការិយាល័យអភិវឌ្ឍ​ន៍​សហគ​មន៍មូ​ល​ដ្ឋា​ន បានចុះទៅពិនិត្យទីតាំង​នោះ​ជាលើ​ក​ទី២ ក្រោយការពិនិត្យ មិនអ្វីគួរកត់សម្គាល់ទេ ​ដូចជាការគាស់ ការយកវ​ត្ថុ​តាង និងស្លាកស្នាមដឹកចេ​ញ​គឺមិន​មានឡើ​យ​។

៣) ក្នុងនោះក៏មានប្រធានមន្ទីរវ​ប្ប​ធម៌ខេត្តមណ្ឌលគិរី រួមជាមួយអាជ្ញាធរ​ស្រុ​ក ពេជ្រ​ដា បានចុះពិនិត្យទីតាំ​ខា​ងលើ​នោះដែ​រ ហើយលទ្ធផលមិនរកឃើញអ្វីដូចដែលបា​ន​លើកឡើ​ងដោយ​ឈ្មោះ​ ក្រឿន តុលា ឡើយ។

សរុបមកការលើកឡើ​ង​របស់លោក ក្រើន តុលា ជារឿងបរិហារខុស​ពី​ការ​ពិត​ទាំងស្រុង ទាំងខ្លួនឯងមិនដែលបានទៅ​អើ​តមើល​នៅទីតាំ​ងកើត​ហេតុនោះ​ឡើ​យ ហើយបច្ចុប្បន្ននេះទៀត​ ​ឈ្មោះ ក្រឿន តុលា នេះ ត្រូវបានមន្ត្រីយោធាធ្វើការប្តឹងតបពីបទបរិ​ហា​រកេរ្តិ៍ផង​ដែរ។

សូមបញ្ជាក់ថា មន្រ្តីជំនាញក្រសួងបរិស្ថានពិ​និ​ត្យច​ងក្រ​ង​បង្កើតតំ​បន់អភិ​រក្សបេ​តិ​ភណ្ឌ​ធម្មជា​តិនៅភ្នំ​ណាម​លៀ​រ ខេត្តមណ្ឌលគីរី។
លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិ​ក​ភណ្ឌ នៃអគ្គនាយកដ្ឋានសហគម​ន៍​មូល​ដ្ឋាន ក្រសួងបរិ​​ស្ថាន កាលពីថ្ងៃទីសុក្រ ១រោច​ ខែ​បុស្ស ​ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ បានដឹកនាំមន្រ្តីជំនាញ​ក្រ​សួងប​រិ​ស្ថាន សហការជាមួយមន្រ្តី​ឧ​ទ្យា​នុរ​ក្ស សមត្ថកិច្ចន​គ​របា​ល​ជាតិ កងយោធពលខេម​រ​ភូ​មិន្ទ និងអាជ្ញាធ​រ​មូ​លដ្ឋាន បានចុះស្រាវជ្រាវតំបន់បេតិភ​ណ្ឌ​ធ​ម្មជា​តិ នៅក្នុង​ដែន​ជម្រ​កស​ត្វព្រៃ​ភ្នំណាម​លៀរ​ នៅក្នុងខេត្តម​ណ្ឌ​ល​គីរី។ ក្រុមការងារធ្វើដំ​ណើ​រ​​ ដោយរថយ​ន្ត​ ផង និងដោយម៉ូ​តូ​​ផង បានទៅដល់ទីតាំងធ​ម្ម​ជា​តិ កន្លែងវប្បធម៌របស់ជ​ន​ដើម​ភាតិច​នៅក្នុ​ងតំ​បន់។ នៅទីនោះ ក្រុមការងារបានចុះពិនិត្យ​ស្រា​វជ្រា​វលើ​តំប​ន់ស​សរ​ថ្មធម្ម​ជាតិជា​ច្រើន​ផ្ទាំង ស្ថិតនៅភូមិលេខ៥(​ឡាំ​មេះ) ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេ​ត្ត​មណ្ឌលគិរី ក្នុងភូមិសាស្រ្តតំប​ន់​របៀ​ងអភិ​រក្ស​ជីវៈ​ច​ម្រុះ “ខេត្តម​ណ្ឌ​លគិ​រី” ដែលតាមកា​រសិ​ក្សាជំ​ហានដំ​បូង មានអាយុកាលរាប់​ពា​ន់ឆ្នាំ​។
លោក វុធ សារុំ នាយកដែនជម្រក​ស​ត្វព្រៃ​ភ្នំណាម​លៀ​រ បានឱ្យ​ដឹ​ងថា សសរថ្មធម្មជាតិរាប់ពាន់ដើម​មា​នមុ​ខកា​ត់ចា​ប់​ពី៤​០​សង់ទីម៉ែត្រ ដល់៦០សង់ទីម៉ែត្រ និងប្រវែងរហូត​ដ​ល់ ២ ម៉ែត្រ ដុះឡើងពីធម្មជាតិតាម​ចង្កេះ​ភ្នំណា​មលៀរ​ ដែលមើលទៅហាក់ដូចជាត្រូ​វ​បាន​គេ​លើក​បន្ដុបលើគ្នា​ ដូច​រាងប្រា​សាទ​បុ​រាណ។ តាមរយៈការស្រាវជំហានដំបូ​ង​ក្រៅពី​សសរ​ថ្ម​ មានវត្តមានដើ​ម​រកា ដើមជ្រៃលាភ នាងនួន ធ្នង់ ស្រឡៅ ឈើទាល ដើមឬស្សី ឈើផ្សេងទៀតនៅតំបន់​នោះ​ផង​ដែរ​ ដែ​លជាសម្បត្តិធម្មជា​តិ​ កម្រឃើញមាននៅតា​ម​តំប​ន់កា​រ​ពារ​ធ​ម្មជាតិ។ លោក វុធ សារុំ បានបន្ថែមថា លើសពីនេះ តំ​ប​ន់កា​រពា​រធម្ម​ជា​តិ​នេះ មានសត្វព្រៃដូចជាក្តា​ន់​ញ៉ែ​ង ​ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មារបា សត្វកេងកង ជា​ដើ​ម​ ព្រមទាំងមានទឹកធ្លា​ក់​ពីលើ​ដុំថ្ម​ដ៏ប្រ​ណិតផ​ង​ដែរ។ តំបន់ព្រៃដែលមាន​ធ​នធា​ន​ធម្ម​ជាតិ​ដ៏មាន​តម្លៃ​ទាំងនោះ​ ក៏ជាជាទីកន្លែងសក្កា​រៈ​បូ​ជាដ៏ស័​ក្តសិទ្ធិ​ តាមជំនឿរបស់ជនជាតិ​ដើ​ម​ភាគតិ​ច​ព្នងជា​ច្រើនជំ​នាន់មក​ហើ​យ​។
លោក លឿង កេសារោ បានបញ្ជាក់ថា ក្រោយពីការសិក្សា ក្រុ​មការងារមានគម្រោង​រៀ​ប​ច​បង្កើតជា​តំបន់​អភិ​រក្សបេ​តិក​ភ​ណ្ឌ​ “ឡាំមេះ” ដើម្បីថែរក្សាសម្ប​ត្តិ​ជា​តិ សម្បត្តិដូ​ន​តា និងជំនឿប្រពៃ​ណី​រប​ស់ជ​នជា​តិដើ​មភាគ​តិ​ច​ព្នង ដោយធ្វើការចុះបញ្ជីជាដីសា​ធា​រ​ណៈរប​ស់​រដ្ឋ ​និងបោះបង្គោលកំណ​ត់​ព្រំប្រ​ទ​ល់ឱ្យ​បា​ន​ច្បាស់​លា​ស់​៕ដោយ៖កូឡាប

spot_img
×