Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែក្រពះ និងប្រ​ពន្ធ កូន ខំទាំងឈឺ៖ បុរសម្នាក់ធ្លាក់ពីលើដើមត្នោ​ត កម្ពស់​១០​ម៉ែ​ត្រស្លាប់

spot_img

ខេត្តស្វាយរៀង៖ ដើម្បីជីវភាពក្នុងគ្រួសារ​បុ​រសម្នាក់ ខំឡើងដើមត្នោតទាំ​ង​ខ្លួនឈឺសង្ស័យងងឹតមុខ​ធ្លា​ក់ពីលើ​ដើមត្នោ​ត កម្ពស់​១០​ម៉ែត្រ បានបណ្តាលឱ្យស្លាប់ចោល​ប្រព​ន្ធ និងកូ​ន គ្មានអឡោះអាល័យ។​



ហេតុការណ៍នេះបាន កើតឡើងកាល​ពីវេលា​ម៉ោង​៤និង៤ ៥នាទីរសៀលថ្ងៃទី១​៤ ខែមករា ឆ្នាំ២០២​០ នៅចំណុច​ភូមិ​ព្រែខ្ជា​យ ឃុំកំពង់ត្រាច ស្រុករមាសហែក ​ខេត្តស្វាយ​រៀ​ង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមសមត្ថកិច្ចបា​នឲ្យដឹងថា៖ ជនរងគ្រោះ ដែលធ្លាក់ពីលើដើមត្នោតនោះមា​ន​ឈ្មោះ ​អ៊ុំ ចយ អាយុ ៥៨ ឆ្នាំ មុខរបរឡើងត្នោត​រ​ស់ នៅភូមិឃុំខាង​លើ​។

ប្រភពបន្តទៀតថា៖ ក្រុមគ្រួសារ​ខា​ងលើនេះ មានជីវភាពក្រីក្រខ្វះ​ខា​តរ​កព្រឹ​កខ្វះ​ល្ងាច ហើយមានតែមុខរ​ប​រ​ឡើង​ត្នោត ដើម្បីចិញ្ចឹ​មជី​វិត​និងប្រ​ពន្ធកូ​ន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពឱ្យដឹងបន្តថា៖ មុនកើតហេតុបុរសរង​គ្រោះ​នេះ បាន​ដើរ ចេញពីផ្ទះមកដាក់ទឹ​ក​ត្នោត ដូចសព្វរា​ល់​ដងដែល នៅខាងជើងផ្ទះចម្ងាយ​១២​ម៉ែត្រ លុះប្រមាណកន្លះម៉ោង ស្រា​ប់តែ​ជន​រងគ្រោះ​សង្ស័យ ងងឹតមុ​ខមុខ​ធ្លាក់ពី​លើចុង​ ត្នោតកម្ពស់ប្រមាណជាង​១០​ម៉ែត្រ មកដី​ បង្កការភ្ញាក់ផ្អើលដល់អ្នក​ភូ​មិ និងក្រុមគ្រួសារតែម្ដ​ង​។​

បច្ចុប្បន្នសពត្រូវបាន​ស​មត្ថ​កិច្ច ប្រគ​ល់ឲ្យក្រុមគ្រួសារយកមកធ្វើបុ​ណ្យ​ តាមប្រពៃណីទាំងក្ដុក​ក្ដួ​លបំ​ផុត​ ៕ដោយ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វ៉ៃកូ

spot_img
×