Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំវិសាមញ្ញលើកទី១ ឆ្នាំ​ទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ស្វាយ​រៀ​ង

spot_img

ខេត្តស្វាយរៀងៈលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ស្វាយ​រៀង​នៅព្រឹ​កថ្ងៃទី១៦ មករា ឆ្នាំ២០២០នេះបាន​អ​ញ្ជើញ​ជាអ​ធិបតី នៅក្នុងកិច្ចប្រជុំវិសាម​ញ្ញ​លើក​ទី១ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេ​ត្ត​ដែលបាន​ប្រព្រឹ​ត្តទៅ នៅសាលប្រជុំសាលាខេត្តស្វា​យ​រៀង​ ។

ពិធីនេះក៏មានការអញ្ជើញចូលរួ​ម​ពីលោក លោកស្រីជាសមាជិកក្រុមប្រឹក្សា​ខេ​ត្ត​ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានា​ ​និង​លោក​ លោកស្រីនាយកទីចាត់ការទាំ​ង​៥រ​បស់សា​លាខេ​ត្តស្វា​យ​រៀងជា​ច្រើនរូ​ប​ទៀ​ត។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ​សេ​ចក្តី​ព្រាង​របៀប​វារៈ​ដូ​ច​ជា ១- ការអនុម័តសេចក្តីព្រា​ង​ផែន​ការ​អភិវ​ឌ្ឍ​ន៍​រយៈពេល៥ឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិ​យោ​គ​បីឆ្នាំ​រំ​កិល (២០២០-២០២២) របស់ខេត្តស្វាយរៀ​ង​។ ២- សេ​ចក្តី​ផ្សេ​ងៗ។

ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ មានចក្ខុវិស័យរួ​ម​ចំណែក​ជាមួ​យរា​ជរដ្ឋា​ភិបាល​កម្ពុ​ជា គឺការកសាងរដ្ឋបាលឯ​កភាពមួ​យ​ដែលរឹ​ងមាំ រក្សានូវបាន​ស​ន្តិភាព ស្ថិរភាពនយោបា​យ​ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គ​ម​ មា​នការអ​ភិវ​ឌ្ឍប្រក​បដោ​យចីរ​ភាព និងសមធ​ម៌ ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ា​ង​ម៉ឺង​ម៉ា​ត់នូវគោ​ល​ការ​ណ៍ លទ្ធិប្រជាធិប​តេ​យ្យ សេរីពហុបក្ស ​គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ​រ​បស់​មនុ​ស្ស ជាសង្គមមួយដែលមា​ន​កោ​សិកា​រផ្សា​រភ្ជា​ប់គ្នា​ និងត្រូវបានពង្រឹ​ង​ដើម្បី​ធានាថា​ប្រជាជ​នក្នុង​ខេ​ត្តស្វាយ​រៀង មានចំណេះដឹងខ្ពស់ ​មានសុខភាព​ល្អ​ មានជីវភាពសមរ​ម្យ​ ​និងមានការរស់​នៅ​ប្រក​បដោ​យសុខ​ដុម​រមនា ទាំងក្នុងរង្វង់​គ្រួ​សារ ទាំងសហគមន៍​ និងទាំងសង្គមជាតិទាំងមូ​ល​៕ដោយ៖ វ៉ៃកូ

spot_img
×