Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​លើ​ការងារ​​ស្តារលូ លាង​លូ​មួយ​សប្តាហ៍​នេះ​សម្រេច​បាន​ជាង​៣០០០​ម៉ែត្រ​ហើយ​

spot_img

​ភ្នំពេញ​៖ យុទ្ធនាការ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​លើ​ការងារ​ស្តារលូ លាង​លូ ដើម្បី​ត្រៀម​រំដោះ​ទឹកភ្លៀង​នៅ​រដូវវស្សា​ខាងមុខ ក្នុង​មួយ​សប្តាហ៍​នេះ ក្រុម​ការងារ​អនុវត្ត​សម្រេច​បាន​ជាង​៣០០០​ម៉ែត្រ​ហើយ ។​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អោយដឹង​នៅ​ព្រឹក​​ថ្ងៃទី​១២​មករា​នេះ​ថា យុទ្ធនាការ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​លើ​ការងារ​ស្តារលូ លាង​លូ ក្នុង​មួយ​សប្តាហ៍​នេះ​សម្រេចបាន​៣៣៩៥​ម៉ែត្រ​ហើយ ក្នុងនោះ​រួមមាន​ ៖ ​ការងា​បូម​ស្តា លាង​លូ​ផ្លូវ​លេខ​៣១៥​ចាប់​ពី​ផ្លូវ​៥១៦​ដល់​ផ្លូវ​លេខ​៥២៨ ចាប់ពី​ថ្ង​ទី​០៤ មករា ដល់​ថ្ងៃ​១១ មករា​២០១៨ លាង​លូ​ទំហំ​០,៦០​ម៉ែត្រ មាន​ប្រវែង​៦៧០​ម៉ែត្រ​។​ការងារ​បូម​លាង​លូ​ផ្លូវ​លេខ​១១០​ចាប់​ពី​ផ្លូវ​R8​ដល់​ផ្លូវ​២៨៩​ចាប់ពី​ថ្ងៃ​ទី​០៤ មករា ២០១៨ លាង​លូ​ទំហំ​០,៦០ម៉ែត្រ ​បាន​ប្រវែង​៥៦១​ម៉ែត្រ លាង​លូ​ទំហំ​១០០​ម៉ែត្រ​បាន​ប្រវែង​៦៥២​ម៉ែត្រ ការងារ​បូម​លាង​លូ​ផ្លូវ​លេខ​១២៨ ​ចាប់​ពី​ផ្លូវ​២៦៥​ដល់​ផ្លូូវ​២៥៣ ចាប់ពី​ថ្ងៃ ៤​មករា ២០១៨ លាង​លូ​ទំហំ ០,៦០​ម៉ែត្រ បាន​ប្រវែង ៧៥៦​ម៉ែត្រ​។ លាង​លូ​ទំហំ​១០០​ម៉ែត្រ បាន​ប្រវែង ៧៥៦​ម៉ែត្រ ស្ដារ​លូ​និង​អូស​កៅឡាក់​ផ្លូវ​លេខ​៦៨​ចាប់​ពី​ផ្លូវ​លេខ​៩៣​ដល់​ផ្លូវ​ជាតិ​លេខ​៥ ។ ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៧​យុទ្ធនាការ​ស្តារលូ​រង​សំរាប់​ខណ្ឌទួលគោក នៅ​ចំនុច​ផ្លូវ​លេខ ២៥៣ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ស្តា​លូ​ខាងលើនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​កន្លងមក​ថា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ប្រគល់​ភារៈកិច្ច​ជូន​ទៅ​រដ្ឋបាល​ខណ្ឌ​ទាំង​៤​កណ្តាល​ក្រុង​ដោយ​អនុវត្ត​តាម​វិមជ្ជកា​ថ្នាក់ក្រោម​ជាតិ គឺ​ប្រគល់​សិទ្ធិ និង​ប្រគល់​ថវិកា អោយ​ទៅ​ខណ្ឌ ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មិន​ប្រលែង​ដៃ​ចោល​ដែរ គឺ​នៅតែ​តាមដាន​និង​ផ្តល់​បច្ចេកទេស ឬ​ថវិកា​បន្ថែម​ប្រសិនបើ​មាន​ការខ្វះខាត​។​

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​នឹង​ដឹង​ជញ្ជូន រាជធានី​ភ្នំពេញ​ធ្លាប់​បានបញ្ជាក់ អោយ​ដឹង​ហើយ​ថា លូ​ដែល​ត្រូវ​អនុវត្ត​នៃ​ការស្តារ​នេះ​មាន​ប្រវែង​ជាង​៤៦០​គីឡូម៉ែត្រ ស្មើនឹង​៦៤​ខ្សែ គឺ​ខណ្ឌដូនពេញ​មាន​ប្រវែង​២៤,៣៩០​ម៉ែត្រ​, ខណ្ឌ​ចំការមន​មាន​ប្រវែង​២៨,០៦៨​ម៉ែត្រ​, ខណ្ឌទួលគោក​មាន​ប្រវែង​២៨,៨១៩​ម៉ែត្រ និង​ខណ្ឌ​៧​មករា មាន​ប្រវែង​២០,៨១៤ ម៉ែត្រ​។ ចំពោះ​ការស្តា​លូ​ទាំង​៦៤​ខ្សែ​នេះ គឺ​ប្រើប្រាស់​មធ្យោបាយ​ស្តា​លូ គឺ​មាន​រថយន្ត​សំរាប់​បូមទឹក​ចំនួន​៤​គ្រឿ រថយន្ត​បាញ់​ទឹក​បំបែក​ដី​ភក់​ចំនួន​៤​គ្រឿង រថយន្ត​ដឹក​ដី​ចំនួន​៤​គ្រឿង និង​កម្មករ​ចំនួន​៥០​នាក់​។ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខ ដោយ​ប្រើ​រយៈពេល​៧​ខែ​អោយ​រួចរាល់​ទូទាំង​៤​ខណ្ឌ​៕​ ​ដោយ​៖​កូឡាប​

spot_img
×