Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកធំ​ម្នាក់​ចេញ​សែក​ស្អុយ​ជាង ២ លាន​ដុល្លារ ត្រូវ​តុលា​ការចេញ​ដីកាចាប់ខ្លួន

spot_img

​ភ្នំពេញ​៖ ​តុលា​ការចេញ​ដីកាចាប់ខ្លួន លោកធំ​ម្នាក់​ឈ្មោះ សារិន រ៉ាត់​ណាត់​ដា​ណៃ ពីបទមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​ចេញ​សែក​អត់លុយ ) ប្រព្រឹត្តទៅ​នៅ​ភ្នំពេញ កាលពី​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ ។

​បច្ចុប្បន្ន លោកធំ​ឈ្មោះ សារិន រ៉ាត់​ណាត់​ដា​ណៃ បាន​កំពុង​រត់គេចខ្លួន ។

​លោក​ប៊ុន ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ​យល់ឃើញថា ជន​ត្រូវ​ចោទ​ឈ្មោះ សារិន រ៉ាត់​ណាត់​ដា​ណៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​​នគរបាល ទីកន្លែង​កំណើត​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​ ៥៩ ផ្លូវ​លេខ ​២០៩ B ភូមិ​៤ សង្កាត់​ច្រាំង​ចំណេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​៖ “​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​
​ដូរ​បាន​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​​ចែង​​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់ ។​

​តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ម្តង​រួចមកហើយ​តែ​ជន​ត្រូវ​ចោទ​មិន​បានមក​តាម​ការកំណត់​របស់​តុលាការ​នោះទេ ។​

​តំណាង​អយ្យការ​បាន​ឯកភាព​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សារិន រ៉ាត់​ណាត់​ដា​ណៃ តាម​នីតិវិធី ។​

​ហេតុដូច្នេះ​សម្រេច ១.​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ ឈ្មោះ សារិន រ៉ាត់​ណាត់​ដា​ណែ​_​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
​ដែលមាន​អត្តសញ្ញាណ​ខាងលើនេះ ។ ២.​បញ្ហា​កងកម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​នាំខ្លួន​ឈ្មោះ​ខាងលើនេះ មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

 

spot_img
×