Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនដំរី ០១​ក្បាល បាន​ងាប់​នៅក្នុង​ទឹកអូរ​លាវ​

spot_img

​ខេត្តរតនគិរី​៖​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បាន​ផ្សាយ​ព័ត៌មាន​ថា ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ចំនួន ០៣​នាក់ ក្រោយពី​ទទួលដំណឹង​ពី​ប្រជា​នេសាទ បានឱ្យដឹង​អំពី​ការប្រទះឃើញ​សាកសព​សត្វ​ដំរី ០១​ក្បាល​បាន​ងាប់​នៅក្នុង​ទឹក​ក្នុង​អូរ​លាវ ព្រំប្រទល់​រវាង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ដោយ​មិនទាន់​ដឹង​មូលហេតុ និង​សាកសព​មាន​សភាព​ស្អុយរលួយ​ទៅហើយ​។

​តាម​ការសាកសួរ​ពី​អ្នកភូមិ បានឱ្យដឹងថា ប្រហែល​ជាង​10​ថ្ងៃមុន មាន​ដំរី​ប្រមាណ​ពី 20 ទៅ​30​ក្បាល បាន​ចូលមក​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ដោយ​ធ្វើការ​កាច់​បំបាក់​ដើម​ឬ​ស្សី និង​មែកឈើ បន្សល់​លាមក​ជាច្រើន ហើយ​ឆ្លងទៅ​ទឹកដី​ខេត្តមណ្ឌលគិរី​វិញ បន្ទាប់មក​ក៏​ឮថា​មាន​កូនដំរី​ស្លាប់​។

​ក្រុមការងារ​ពិបាក​នឹង​យក​សព​កូនដំរី មក​រក្សាទុក ដោយ​ស្ថានភាព​ពិបាក​ក្នុងការ​ដឹកជញ្ជូន ក្រុមការងារ នឹង​អូស​ដំរី មក​កប់​នៅ​ដី​ក្បែរ​មាត់​អូរ​សិន ដេ​ី​ម្បី​ទុកឱ្យ​សាច់​រលួយ ទើប​អាច​ប្រមូល​ឆ្អឹង​ជា​ក្រោយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×