Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​សេចក្តីណែនាំ ៦​ចំណុច ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន វៀតណាម កូរ៉េ​

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចេញ​សេចក្តីណែនាំ ៦​ចំណុច ស្តីពី​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន វៀតណាម កូរ៉េ​។​

​បើតាម​សេចក្តីណែនាំ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​ចិន វៀតណាម កូរ៉េ​ ​ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​សង្គម​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​​ចូលរួម​អបអរសាទរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន វៀតណាម និង​កូរ៉េ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់​​ពីថ្ងៃ​សុក្រ ១៥​រោច ខែបុស្ស ដល់​ថ្ងៃ​ចន្ទ ៣​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៤-២៧ ខែមករា​​ឆ្នាំ​២០២០ ខាងមុខនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ធ្វើការ​ណែនាំ​ដល់​ប្រធាន​នាយកដ្ឋាន​កណ្តាល ប្រធាន​នាយកដ្ឋាន​អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ប្រមូលផ្ដុំ​យកចិត្តទុកដាក់​ពង្រឹង​នូវ​វិធាន​ការធានា​ស្ថិរភាព​​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ដោយ​ផ្តោតលើ​ការងារ​មួយចំនួន​ដូចខាងក្រោម ៖

១-​យកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ក្ដាប់​
​ឲ្យ​បាន​នូវ​ឧបាយកល សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការ​ញុះញង់​នានា​ធ្វើ​ឲ្យ​សង្គម​មាន​ចលាចល​។​

២-​ចាត់វិធានការ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​ទី​អា​រ៉ា​ម ព្រះវិហារ​ចិន វៀតណាម កូរ៉េ ក៏ដូចជា​
​ទីសក្ការៈ និង​រមណីយដ្ឋាន​មួយចំនួន​ដែល​មានការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ដោយ​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់​មិន​​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជាពិសេស​សកម្មភាព​បង្ក​ការអុកឡុក​ដោយ​ក្មេង​ទំនើង និង​ត្រូវ​រៀបចំ​ឲ្យ​មាន​​សណ្តាប់ធ្នាប់​ល្អប្រសើរ​។​

៣-​យកចិត្តទុកដាក់​រៀប​ចំ​សណ្តាប់ធ្នាប់​ចរាចរណ៍ បង្ការ​ភាព​កកស្ទះ និង​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្តន៍​
​ច្បាប់​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​បងប្អូន ឬ​ទៅ​កំសាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា ប្រព្រឹត្ត​ទៅដោយ​ក្តីសប្បាយ​រីករាយ និង​សុវត្ថិភាព។​

៤-​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជាពិសេស​
​ទៀនធូប​នៅពេល​សែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿង ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​ផ្ទះ​ផ្សេងៗ​។ ជាមួយគ្នា​នោះ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំការ​ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​ពន្លត់ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

៥-​ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ហា​គ្រប់​ថ្នាក់ និង​ការងារ​ផ្ដល់ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​
​សភាពការណ៍​ដែល​កើតមានឡើង​ជាយថាហេតុ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

៦-​ត្រូវ​បូកសរុប​សភាពការណ៍ និង​លទ្ធផល​នៃ​ការអនុវត្តន៍​វិធានការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុងអំឡុង​
​ពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន វៀតណាម និង​កូរ៉េ ផ្ញើមក​សេនាធិការដ្ឋាន នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០២០ ជា​កំណត់​៕​ដោយ​៖​កូ​ឡាប​

spot_img
×