Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​កង់​បេ​រ៉ា​និង​បាន​ជម្រាប​ពី​កា​រីកចម្រើន​របស់​ប្រទេសជាតិ​ដល់​ពលរដ្ឋ​បានដឹង

spot_img

​កង់​បេ​រ៉ា​៖ ឆ្លៀត​ពី​ការចូលរួម​កិច្ចប្រជុំ​APPF លើក​ទី​ ២៨ ក្នុងប្រទេស​អូស្ត្រាលី សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បានទទួល​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ ប្រជាពលរដ្ឋ​ខ្មែរ​និង​និស្សិត​កំពុង​រស់នៅ​និង​សិក្សា​នៅក្នុង​ទីក្រុង​កង់​បេ​រ៉ា និង​រដ្ឋ​នៅក្បែរៗ​នោះ នា​រសៀល​ថ្ងៃទី​១៦ ខែមករា​នេះ នៅ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី​។​

​លោក​ចាន់ រតនា ឯកអគ្គរាជទូត​កម្ពុ​ជា​នៅ​ប្រទេស​អូស្ត្រាលី ប្រជាពលរដ្ឋ និស្សិត​ដែល​បានមក បាន​ស្វាគមន៍​សម្តេច បានបង្ហាញ​ក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា​។ ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ខ្មែរក្រហម និង​បាន​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។​

​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​សម្តែង​ការគាំទ្រ​និង​សប្បាយរីករាយ ចំពោះ​ការរីកចម្រើន សុខសន្តិភាព ដែល​កម្ពុជា​ទទួលបាន​សព្វថ្ងៃនេះ និង​សូម​ឲ្យ​ថ្នាក់ដឹកនាំ ពលរដ្ឋ​នៅក្នុង​ប្រទេស​រួមគ្នា​ថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ជា​អចិន្ត្រៃយ៍​ទៅ​។ ពួកគាត់​មិន​ចង់ឃើញ​ប្រទេសជាតិ​មាន​សង្គ្រាម​ដែល​នាំ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា និង​រត់​មក​រស់នៅ​ប្រទេស​គេ​ទៀត​នោះទេ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ដល់​ពលរ​ដ្ឋ​ខ្មែរ​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី ដែល​បានទទួល​ស្វាគមន៍​សម្តេច​តាំងពី​ពេលមកដល់​ព្រលានយន្តហោះ​មក​ម្លះ​។ ជាមួយគ្នានេះ សម្តេច​បាន​អរគុណ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​រស់​ក្រៅប្រទេស ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ ខ្មែរ​រស់នៅ​អូស្ត្រាលី​នេះ ដែលជា​និច្ចកាល​តែង​គាំទ្រ ទាំង​ផ្នែក ស្មារតី និង​សម្ភារៈ​ដល់​ប្រជាជន​នៅក្នុង​ប្រទេស ក្នុងការ​រួមចំណែក កសាង និង​អភិវឌ្ឍ​ប្រទេស​តាំងពីដើម​រៀងមក​។​

​សម្តេច​បាន​ផ្តាំផ្ញើ​ដល់​លោក​ឯកអគ្គរាជទូត​ក​ម្ពុ​ជា​នៅ​ប្រទេស​អូស្ត្រាលី ប្រជាពលរដ្ឋ​ទាំងអស់ ចេះ​ជួយ​យកអាសា​គ្នា​គ្រប់ពេលវេលា មាន​អធ្យាស្រ័យ​គ្នា និង​ថែរក្សា​ឲ្យ​បាន​ភាពថ្លៃថ្នូរ​ជា​ពលរដ្ឋ​ខ្មែរ​។ ​ជាមួយគ្នានេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជម្រាប​ពលរដ្ឋ​ខ្មែរ នៅ​នាយ​សមុទ្រ​ពី​សភាពការណ៍​ជាក់ស្តែង​នៅក្នុង​ប្រទេស ពិសេស​ការអភិវឌ្ឍរ​បស់​ប្រទេសជាតិ នាពេល​បច្ចុប្បន្ននេះ​។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​បាន​រំលឹក​ពី​ប្រវត្តិ​សង្គ្រាម​នៅ​កម្ពុជា​និង​ចលនា​តស៊ូ​របស់​ឥស្សរជន​ស្នេហា​ជាតិ ដែល​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ខ្មែរក្រហម និង​ការតស៊ូ​កសាង​ជាតិ ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​។​

​សម្តេច​បាន​បន្តថា ហែរ​ឆ្លង​ការលំបាក​ជាង​៤០​ឆ្នាំ មកនេះ កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាត​នៃ​របបប្រល័យពូជសាសន៍ ពី​សមរភូមិ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំ​រៃ បង្ហូរឈាម ពី​ការបែកបាក់​ជាតិ និង​បែកបាក់​ទឹកដី មកជា​ប្រជាជាតិ​មួយ ដែលមាន​សន្តិភាព ឯកភាព ស្ថិរភាព និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដូចជា ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី រហូតដល់​ជនបទ​ដាច់​ស្រ​យ៉ា​ល​គ្រប់​ច្រកល្ហក ប្រព័ន្ធ ធារាសាស្ត្រ​ខ្វាត់ខ្វែង នៅ​គ្រប់​តំបន់ ជនបទ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ត្រូវបាន កសាង និង កែលំអ​នៅ គ្រប់​ភូមិ​ឃុំ​និគមជនបទ និង ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវន្ត​ដទៃទៀត​រាប់មិនអស់ ដែល​ក្នុងនោះ តំបន់​ភាគច្រើន​មិន​ធ្លាប់ មានការ​អភិវឌ្ឍ​ទាល់តែសោះ នៅក្នុង​របប​នយោបាយ​មុនៗ​៕​ដោយ​៖​កូ​ឡាប​

spot_img
×