Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការ​រិះគន់​ការសាងសង់​ស្ពាន និង​គាស់​រូប​តោ​ចោល ថា​ជាការ​ស្វែងរក​កំណប់នៅ​ស្ពានថ្ម​ចាស់​

spot_img

​បាត់ដំបង​៖ មាន​ព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ដោយបាន​បំផ្លើស​ថា​មានការ​រិះគន់​ការសាងសង់​ស្ពាន និង​គាស់​រូប​តោ​ចោល ថា​ជាការ​ស្វែងរក​កំណប់ ។​

​រដ្ឋបាលខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​១៦​មករា​នេះ បាន​ឲ្យ​ដឹងថា សូម​គោរព​ជម្រាបជូន បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ទាំងអស់​មេត្តា​ជ្រាបថា ថ្មីៗ​មាន​គេហទំព័រ​ព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ដោយបាន​បំផ្លើស​ថា​មានការ​រិះគន់​ការសាងសង់​ស្ពាន និង​គាស់​រូប​តោ​ចោល ថា​ជាការ​ស្វែងរក​កំណប់ ។ តែ​ផ្ទុយទៅវិញ​ការកសាង​សង់ស្ពាន​នេះ​គឺមាន​ការគាំទ្រ​ជាច្រើន ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តបាត់ដំបង ក្នុងការ​សាងសង់​ស្ពាន​ថ្ម​ថ្មី​មួយ​បន្ថែមទៀត​នៅក្បែរ​គ្នា ដែល​រក្សា​នៅ​លំនាំ​ដើម​ដូច​ស្ពានថ្ម​ចាស់ ។ មួយវិញទៀត​ក៏​មិនមាន​ការ​គាស់​រូប​តោ​ចោល​ដើម្បី​ស្វែងរក​កំណប់​នោះដែរ ។ ជាក់ស្តែង​ការសាងសង់​មិនមាន​ការបិទបាំង ឬក៏​ហាមឃាត់​មិន​ឲ្យ​មើល​នោះទេ​។​

​តាម​អ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់​ស្ពានថ្ម​ថ្មី​នៅ​ប៉ែក​ខាងត្បូង​(​ប៉ែក​ខាងលើ​) ក្បែរ​ស្ពានថ្ម​ចាស់ គឺអាច​ជួយ​ពាំង​កម្លាំង​ទឹក ឬ​សំរាម​ផ្សេងៗ​ក្នុងពេល​មាន​ជំនន់​ស្ទឹង​សង្កែ​ហក់​ឡើង​ខ្លាំង ដោយសារតែ​ស្ពានថ្ម​ចាស់​ពិតជា​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ម្យ៉ាងវិញទៀត​ដើម្បី​ជួយ​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​នៅពេល​មាន​ពិធីបុណ្យ​ផ្សេងៗ​។​

នៅ​រសៀល​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០ អាជ្ញាធរខេត្ត​បាត់ដំបង ចាប់ផ្ដើម​បុកគ្រឹះ​សាងសង់​ស្ពាន​ថ្មី នៅ​អែប​ស្ពាន​ចាស់​ជំនាន់​បារាំង​ដែលមាន​អាយុ ១០៦ ឆ្នាំ ។

​ប្រជាជន​ខេត្តបាត់ដំបង​និយាយ​ពេញៗ​មាត់​ថា ការសាងសង់​ស្ពាន​ថ្មី​នេះ​មិនមែនជា​តម្រូវការ​ចាំបាច់​ដេី​ម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ទេ ព្រោះ​ស្ពាន​ឆ្លងកាត់​ស្ទឹង​សង្កែ​ក្នុង​ទី​រួម​ខេត្តបាត់ដំបង​មាន​ចំនួន ៣ រួច​ទៅ​ហេី​យ​កំពុង​ធ្វើចរាចរ​រាល់ថ្ងៃ តែ​ដេី​ម្បី​ស្វែងរក​កំណប់​ក្បែ​ស្ពាន​បុរាណ​ច្រេី​ន​ជាង ។ ប្រជាជន​ខេត្តបាត់ដំបង​កំពុង​ព្រួយបារម្ភ​ខ្លាច​ការបុក​គ្រឹះ​សាងសង់​ស្ពាន​ថ្មី​នេះ​អាច​បណ្ដាលអោយ​បាក​ស្ពាន​ចាស់​ដែល​កំពុង​ទ្រុឌទ្រោម​ស្រាប់ ។

​ម្យ៉ាងទៀត​ទីតាំង​សាងសង់​ស្ពាន​ថ្មី​នេះ​ត្រូវ​គាស់​រូប​តោ​ថ្ម​មួយ​ចោល ដែល​នៅក្រោម​តោ​ថ្ម​នោះ​សង្ស័យថា​មាន​កំណប់ ។

​ទោះជា​យ៉ាងណាក្ដី អាជ្ញាធរខេត្ត​បាត់ដំបង​បាន​បញ្ជាក់ថា ការសាងសង់​ស្ពាន​ថ្មី​នេះ​គឺ​ដេី​ម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរ និង មិន​ប៉ះពាល់​ដល់​ស្ពាន​ចាស់​ទេ ៕​ដោយ​៖​កូ​ឡាប​

spot_img
×