Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បី​ករណី ពលរដ្ឋ​ប្ដឹង​ឧ​ត្ត​ម​ក្រុមប្រឹក្សា មាន​ទាំង​មន្ត្រី មាន​ទាំង​ឧកញ៉ា រំលោភ​យក​ដី​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​ថ្ងៃទី​១៦ ខែ មករា ឆ្នាំ ២០១៩ នេះ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក ចុះ​ស្រាវជ្រាវ បញ្ហា​នានា តប​តាម​បណ្ដឹង​របស់​ពលរដ្ឋ ចំនួន​៣​ករណី​។​

លោក​william បាន​ថ្លែងថា តាម​បណ្ដឹង​របស់​ពលរដ្ឋ ចំនួន​៣​ករណី​រួមមាន ៖

1 ពលរដ្ឋ​នៅ​ក្រុមសាមគ្គី​ចាស់ 55​គ្រួសារ​មាន​ទីតាំង នៅ​ភូមិ រទាំង​លើ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ប្ដឹង​មេភូមិ​មេឃុំ និង​អ្នកមានអំណាច​មួយក្រុម ដែល​រំលោភ​យក​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​របស់ខ្លួន។​

2 ឈ្មោះ វ៉ន តឿ នៅ ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ភ្នំពេញ ប្ដឹង​ចំពោះ​លោក ឧកញ៉ា​ចិត្តធម៌ សមាជិក​ព្រឹទ្ធសភា ដែល​លោក​អះអាងថា​ឧកញ៉ា​នោះ រំលោភ​យក​ដី​ស្របច្បាប់​របស់លោក ទោះ​លោក​ឈ្នះក្ដី​ពីសា​លា​កំពូល ក៏​ឧកញ៉ា​នោះ​បំពាន​យក​ដី​ទៅ​លក់​អោយ​អ្នកផ្សេង​។​

3 ឈ្មោះ អ៊ឹម សោភ័ណ និង ឈ្មោះ​ម៉ម សុ​ភី ទីតាំង ភូមិ​ឫស្សីស្រុក​2 ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្ដាល ប្ដឹង​ចំពោះ​ភាពយឺតយ៉ាវ នៃ​ភាព​អសកម្ម​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​ការធ្វើ​ប្លង់រឹង​ដល់​ពួកគាត់ ។​

​លោក​បាន​បន្តថា គ្រប់​ករណី​ទាំងអស់ នឹងត្រូវ​ឆ្លងកាត់​ការពិនិត្យ​លើ​អង្គហេតុ អង្គសេចក្ដី នឹង​វិនិច្ឆ័យ​ច្បាស់លាស់​ជាមុនសិន ទើប​បញ្ជូន​ជា​របាយការណ៍ ទៅ​សម្ដេច​តេ​ជោ ដើម្បី​លោក​ជ្រាប​នឹង​ចាត់​វិធា​ការ ៕​ដោយ​៖​កូ​ឡាប​

spot_img
×