Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំអ៊ីរ៉ង​ថា ចង់ចរចាដើ​ម្បី​បង្កា​រកុំឲ្យ​ផ្ទុះសង្រ្គា​ម​

spot_img

ប្រធានាធិប​តី​អ៊ីរ៉ង លោក Hassan Rouhani បាននិយាយនៅថ្ងៃសុក្រ​នេះ​ថា​ រូបលោកចង់​ប​ញ្ចៀ​សង្រ្គាម​ ក្រោយពេលក្រុងតេ​ហេ​រ៉ង​ និងវ៉ាស៊ីនតោ​ន​ទំន​ងហាក់​ ស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមកា​ល​ពីដើម​ខែម​ករានេះ​។​

មុនពេលបោះឆ្នោតសភាម​ក​ដល់​នៅថ្ងៃ​ទី ២១ ខែកុម្ភៈខាងមុខ មេដឹកនាំរូបនោះបាន​ថ្លែ​ង​ថា ការចរចាជាមួយនឹ​ង​ពិភព​លោកនៅ​តែអា​ចកើត​មា​ន​។

លោកនិយាយថា “រដ្ឋាភិបាលកំពុ​ង​ធ្វើកិច្ច​កា​ររា​ល់ថ្ងៃ ដើម្បីបង្ការការប្រឈមមុ​ខ​ដាក់គ្នា​ផ្នែកយោ​ធា​ ឬសង្រ្គាម”។

កាលពីដើមខែនេះ តំប​ន់​មជ្ឈិមបូព៌ាស្ថិ​តក្នុង​ស្ថាន​ភាពប្រុ​ងជើ​ងកា​ង​ ក្រោយពេលសហរដ្ឋអាមេ​រិ​ច បានវាយប្រហារតាមដ្រូន​ ដើម្បីសម្លាប់មេដឹកនាំយោធា​កំ​ពូលរ​ប​ស់​អ៊ីរ៉​ង​ឈ្មោះ Qasem Soleimani។

ក្រោយ​សម្លាប់ឧត្តមសេ​នី​យ៍ Qasem Soleimani អ៊ីរ៉ងបានធ្វើការសង​សឹក​ដោ​យបា​នបា​ញ់​មីស៊ី​លជា​ច្រើន​គ្រាប់ ​ស្រោចទៅលើ​មូលដ្ឋានទ័ពអា​មេ​រិ​ច នៅអ៊ីរ៉ាក់។

អ្វីដែលធ្វើឲ្យអ៊ីរ៉ងរង​ស​ម្ពាធ​កាន់តែ​ខ្លាំងនោះ​គឺ មីស៊ីលរបស់ខ្លួនបានបា​ញ់​ចំយ​ន្តហោះអ៊ុ​យក្រែ​ន​ បណ្តាលឲ្យមនុស្សទាំ​ងអ​​ស់​ចំនួន ១៧៦នាក់ស្លាប់បាត់បង់ជី​វិ​ត ដែលអ្នកដំណើរភាគច្រើនជា​ជ​នជា​តិអ៊ី​រ៉ង និងកាណាដា៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×