Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េរូ បណ្តេញអ្នកទេ​សច​រ ៥នាក់ចេ​​ញ និងហាមមិនឲ្យ​ម​កវិ​ញ ១៥ឆ្នាំ ដោយសារបំ​ផ្លា​ញ និងបន្ទោរបង់​នៅ​តំប​ន់បេ​តិកភ​ណ្ឌ​

spot_img

អ្នកទេសចរ​ចំនួន ៥នាក់ដែលរងការចោទប្រកាន់ពី​ប​ទបំ​ផ្លាញតំប​ន់បេតិ​កភ​ណ្ឌ Machu Picchu របស់ប្រទេ​ស​ប៉េ​រូ ត្រូវបានបណ្តេញចេញ​ពី​ប្រ​ទេស និងហាមមិនឲ្យត្រឡប់មកវិ​ញ​រយៈពេ​ល​ ​១៥ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់មន្រ្តី​អ​ន្តោ​ប្រវេស​ន៍នៃ​ប្រទេ​ស​នេះ​។

មន្រ្តីអន្តោប្រវេសន៍ប៉េរូបានថ្លែ​ង​ក្នុ​ងសេ​ចក្តី​ប្រ​កាសថា អ្នកទេសចរ​​ចំនួន ៥នាក់ មានជនជាតិប្រេ​ស៊ី​ល​ ២នាក់ អាហ្សង់ទីនម្នាក់ ឈីលីម្នា​ក់​ និងបារាំងម្នាក់ ត្រូវបានដាក់ទោសដោយការប​ណ្តេ​ញ​ចេញ​ ​និងហាមមិនឲ្យត្រឡប់មកលេងប្រទេស​ប៉េ​រូ​រយៈ​ពេ​ល​ ១៥ឆ្នាំ។

ពួកគេក៏រ​ងការស​ង្ស័យ​ថាបា​នបន្ទោ​រប​ង់ (បត់ជើងធំ) នៅក្នុងប្រទេសព្រះអាទិត្យ​ផ​ងដែ​រ​។

ចំណែកអ្នកទេសចរទី ៦ ដែ​លជាជ​នជា​តិ​អាហ្ស​ង់​ទីន ត្រូវបានអាជ្ញាធរហាម​​មិន​ឲ្យចា​ក់​ចេញ​ពីទី​ក្រុង​មួយ​នៃ តំបន់បេតិកភ​ណ្ឌ​ ​Machu Picchu ឡើយ ក្រោយពេលបានទទួ​ល​ស្គាល់​ថា​ បានបំផ្លិចបំផ្លាញប្រ​ទេ​ស​ព្រះអា​ទិត្យ​។

អ្នកទេសចររូបនោះប្រឈមនឹងការ​កា​ត់ទោស​ និងអាចប្រឈម​កា​រជា​ប់គុ​ករយៈ​ពេ​ល​ ៤ឆ្នាំ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រ​ភព៖ channelnewsasia

spot_img
×