Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍រ​វាងម៉ូតូ​សណ្តោ​ងរ៉ឺម៉កនិងរថយ​ន្ត​ស្លាប់ ​០១ នាក់ , អ្នកបើកម៉ូតូសណ្តោង​រ៉ឺ​ម៉ក​​​ បើកចូលចំណែកផ្លូវខាងរថយន្ត​

spot_img

ក្រុងតាខ្មៅ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានរាយការណ៍ពីករណីគ្រោះថ្នាក់ចរាចរណ៍រ​វាងម៉ូតូ​សណ្តោ​ងរ៉ឺម៉កនិងរថយ​ន្ត​
ប​ណ្ដាលឲ្យស្លាប់មនុស្សប្រុស​ ​០១ នាក់ កើតហេតុនៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០វេលា​ម៉ោង​ ០៥ និង ៣០ នា​ទី នៅចំណុច​ខាង​មុខសា​លាស​ង្កា​ត់​ព្រែក​ហូរ​ ស្ថិតនៅភូមិប​ត្តា​ជី១ សង្កាត់ព្រែកហូរ​ ​ក្រុងតា​ខ្មៅ​ ខេត្តក​ណ្ដាល​ តាមបណ្ដោយផ្លូវជាតិលេខ​២​ ។

ករណីនេះបង្កឡើងដោយម៉ូតូសណ្តោងរ៉ឺម៉កមួ​យ​គ្រឿង​ ម៉ាក SUZUKI VIVA 110 ពណ៌ ខ្មៅ​ គ្មានផ្លាកលេខ (មិនពាក់មួកសុវត្ថិភាពនិ​ង​មាន​កញ្ចក់​មើល​ក្រោយ​)​។ អ្នកបើកម៉ូតូឈ្មោះ​ កែវ​ រតនា​ ភេទ ប្រុសអាយុ ២៥ ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ​​​ ស​ង្កាត់​ដើមមៀន​ ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅ​ក​ន្លែង​កើតហេតុ​) ត្រូវបានរថយន្តស​ង្គ្រោះ​រប​ស់ស្នង​ការដ្ឋា​នន​គរបា​លខេ​ត្តកណ្តា​ល​​ដឹកសពយកទៅប្រគ​ល់​ជូន​សាច់​ញាតិ ដើម្បីធ្វើបុណ្យតាមប្រៃណី​ ​។

នគរបាល បានឲ្យដឹងថា មុនកើ​ត​ហេតុ ម៉ូតូសណ្តោងរ៉ឺម៉កបើកក្នុងទិស​ដៅ​ពីត្បូ​ងទៅ​ជើង មកដល់ចំណុច​កើតហេ​តុខាង​លើ បានបុកជាមួយរថ​យ​ន្តម៉ា​ក​ STERLING ពណ៌សំ​ប​កឪឡឹក​ពាក់​លផ្លាកលេខ ភ្នំពេញ 3C-0812 អ្នកបើករថយន្ត ​(​មិនទាន់​ស្គាល់អ​ត្តស​ញ្ញាណ​)​ បើករថយន្តក្នុងទិសដៅពី​ជើងមក​ត្បូង បណ្តាលឱ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កស្លាប់នៅកន្លែងកើតហេតុតែម្តង ។

ករណីនេះ បណ្តាលឲ្យខូតខាតម៉ូតូស្រាល ០១ គ្រឿង និងរថយន្តស្រាល ០​១​ គ្រឿ​ង ​។
មធ្យោបាយដែលពាក់​ព័ន្ធ បានយកមករក្សាទុក​​ប​ណ្ដោះ​​អាស​ន្ន​ នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​​តា​មនីតិវិ​ធី ​។ មូលហេតុមកពីអ្នកបើកម៉ូតូសណ្តោង​រ៉ឺ​ម៉ក​​​ បើកចូលចំណែកផ្លូវខាងរថយន្ត​ ​៕ដោយ៖កូឡាប

 

spot_img
×