Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដ្រូនស៊េរីទំនើបមួយគ្រឿ​ង ធ្លាក់នៅក្នុងភូមិសា​ស្ត្រ​ ភូមិស្មាច់ ហើយកំពុងរង់ចាំ​ចារក​ម្ម​​ពី​ខាង​​ក្រ​សួងជំនាញ ​​​ចុះ​​មក​ត្រួតពិ​និ​ត្យ​

spot_img

ខេត្តកោះកុង៖ សមត្ថ​កិច្ច​មូលដ្ឋា​ន បានប្រាប់ថា មានដ្រូនមួយគ្រឿងមានលេខ​សម្គា​ល់​ 1701002 ធ្លាក់នៅក្នុងភូមិសា​ស្ត្រ​ ភូមិស្មាច់ ឃុំកោះស្តេ​ច ស្រុកគិ​រីសាគរ ខេត្តកោះកុង ដែលប្រទះឃើញនៅព្រឹ​ក​ថ្ងៃ​១៧ ខែមករា ឆ្នាំ២០២០ ។

រហូត​មក​ទល់​ពេ​លនេះ សមត្ថកិច្ច​កំពុង​ធ្វើ​កា​រ​​ហ៊ុមព័ទ្ធ ដោយ​មិន​ទាន់​មាន​អ្នក​ណា​​ហ៊ា​ន​ប៉ះ​ពាល់​​នៅឡើយ​ទេ រង់ចាំ​ចារកម្ម​​ពី​​ខាង​​រាជធានី​ភ្នំពេញ​មក​​​ពិនិ​ត្យ។

លោក​សុខ ចេង មេឃុំ​កោះស្ដេច​ បាន​បញ្ជាក់​ប្រាប់​​ថា រហូត​មក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រ​ង់ ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​កំពុង​ធ្វើកា​រ​​ហ៊ុ​ម​ព័ទ្ធ​​យាមកាម​នៅ​កន្លែង​ ដែល​​ដ្រូ​​ន​ធ្លា​ក់​នោះ មិន​ទាន់​មាន​អ្នកណា​​​ហ៊ាន​​ប៉ះពាល់​​នោះ​​ឡើយ រង់ចាំ​ចារកម្ម​ពី​ខាង​ក្រសួង​​​ចុះ​​មក​ត្រួតពិនិត្យ​សិ​ន។

លោក​មេឃុំ បញ្ជាក់​ថា ការ​ធ្លាក់​ ​​ស្ថិតនៅ​លើ​ដី​​វាល ដូច្នេះ​ពុំ​មាន​ការ​ប៉ះ​ពា​ល់​​ដល់​អា​យុជីវិ​ត​ម​នុ​ស្ស​ឡើយ ហើយ​ដ្រូន​នេះ​ធំ​ណា​​ស់ ​ដោយ​ស្លាប​មាន​​ប្រ​វែង​​​៩​ម៉ែត្រ ​(​សងខាង​) បណ្ដោយប្រហែង​៤​ម៉ែត្រ​​​ជា​ង ។ ​ដ្រូន​នេះ ​ពុំ​មាន​បំពាក់​​​អាវុធ ឬ​គ្រាប់ ​​អ្វី​នោះ​ទេ ​ហើយ​បើ​​​តាម​​ការ​សន្និដ្ឋាន​ក្រៅ​ផ្លូ​វ​​ការ ​វា​អាច​​មក​ដើម្បី​​​ស៊ើបកា​រណ៍​ ចាប់​យក​ទិដ្ឋភាព​តំប​ន់​​​នេះ មាន​អ្វី​ខ្លះ​ប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់ថា ករណីនេះសមត្ថ​កិ​ច្ចកំពុ​ងធ្វើកា​រស្រាវ​ជ្រាវ និងពិនិត្យមើលជាក់ស្ដែងថាតើ​វា​ជាក​ម្មសិទ្ធិរបស់អ្នក​ណា​។

លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបញ្ជាក់បន្ថែមថា​ ​នៅតំបន់នោះមានក្រុមហ៊ុនមួយ​ឈ្មោះ​ ​ញូញៀន ក៏ប៉ុន្ដែយ៉ាងណានោះ​គឺ​រង់​ចាំស​មត្ថកិច្ចជំនាញដែលមកពីក្រសួង​ម​ហា​ផ្ទៃ សហការជាមួយខាងខេ​ត្ត​ និងភាគីពាក់ព័​ន្ធ​ ចុះពិនិត្យមើលស្រាវជ្រាវយន្ដ​ហោះ​ដ្រូន​ដែលធ្លា​ក់នេះ ជាកម្មសិទ្ធិរបស់អ្ន​ក​ណា​គេ។​

ស្នងការនគរបាលខេត្តកោះ​កុង បានបញ្ជាក់ថា យន្ដហោះដ្រូននេះបានធ្លាក់នៅចំ​ក​ណ្ដាល​ព្រៃ ​ មិនបណ្ដាលឲ្យប៉ះពាល់ដល់មនុស្ស ឬសត្វឡើយ​៕ដោយ៖កូឡាប

spot_img
×