Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​ វីដេអូ​ ទី​២​ ដែល​យុវតី​ពាល​ ប្រើហឹង្សា​លើសិស្សស្រីនៅ​វិទ្យាល័យ​ផ្សារដើមថ្កូវ​

spot_img

ភ្នំពេញ៖ តាមរយៈ​ វីដេអូ​ ២​ នេះ​ សមត្ថកិច្ច​មិនត្រូវយោគយ​ល់​​ ​ឬ​ លើកលែង​ឲ្យ យុវតី​ពាល​ទាំងនោះ​ជាដាច់ខាត​ ​។​ គួរតែបញ្ជូន​យុវតី​​ពា​ល​ទាំងនោះ​ទៅ​ តុលាការ​ចាត់ការ​តាមច្បា​ប់​ ។នេះបើតាមការបញ្ជាក់របស់លោកផែង វណ្ណៈនៅថ្ងៃទី១៧មករានេះ។

សាហាវហួស សិស្សស្រីទំនើងប្រើហឹង្សាលើសិស្សស្រី​នៅវិទ្យា​ល័យផ្សារដើមថ្កូវត្រូវចាប់ខ្លួន។
មានការភ្ញាក់ផ្អើលមួយនៅ​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២០ នេះ បន្ទាប់ពី បាន ឃើញ វីដេអូ សិស្សសាលា មួយក្រុម ភាគច្រើនជាសិស្សស្រី​ បានព្រួតគ្នា ប្រើហឹង្សា​ លើសិស្សស្រីម្នាក់យ៉ាងព្រៃផ្សៃបំផុត ។​
​បន្ទាប់ពី បែកធ្លាយ វីដេអូ នេះភ្លាម សមត្ថកិច្ច នគរបាលខណ្ឌចំការមន បានស្រាវជ្រាវរកឃើញថា ក​រណីនេះ បានកើតឡើងនៅ ​វិទ្យា​ល័យ ផ្សារដើមថ្កូវ តាំងពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៩ មកម្ល៉េះ ។

ពាក់ព័ន្ធ នឹងអំពើហឹង្សានេះ យុវតីទំនើង ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌ​ចំការមន ដើម្បី សាកសួរ ។

លោក កែវ សុធា ព្រះរាជ អាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ករណីនេះ លោកបានឲ្យសមត្ថកិច្ច ពិនិត្យចាត់ការ តាមច្បាប់ ។

សមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានឃាត់ ខ្លួនសិស្សស្រីទំនើង ៤នាក់ យកទៅសួរនាំ និងចាត់វិធានការតា​មផ្លូ​វ​ច្បាប់ បន្ទាប់ពីពួកគេ វាយទាត់ធាក់ និង ជេរប្រមាថ ដល់សិស្សស្រីម្នាក់ នៅវិទ្យា​ល័យផ្សា​រដើ​មថ្កូ​វ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ និងក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដឹកដៃកូនមកស្នើសុំនគរបាល​ជួ​យអ​ន្តរា​គមន៍ និងឃាត់ក្មេងស្រីពាលបង្ក​​ហេ​តុ ដើម្បីយកមកសាកសួរនាំពីហេតុការណ៍​កើ​តឡើ​ង នៅវិទ្យាល័យផ្សារដើមថ្កូ​វ ក្នុងសង្កាត់ផ្សារដើម​ថ្កូ​វ ខណ្ឌចំកា​រ​មន​។

បើតាមសមត្ថកិច្ច ជនរងគ្រោះរៀនថ្នាក់ទី​៨​ ​ឈ្មោះ ស្រ៊ុន កែវមរកត អាយុ​ ​១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើម​ថ្កូ​វ​ ផ្លូវ៣​៤​៣០។ ចំណែកក្រុមជន​ប​ង្កមា​នគ្នា ៤នាក់ រៀនថ្នាក់ទី៩​ម្នា​ក់ ដោយហៅបក្ខ​ពួ​កពី​ខាងក្រៅ​ស្រីវិ​ទ្យាល័យផ្សេងចំនួន ៣ទៀ​ត មកវាយលើជនរងគ្រោះ​ថែ​មទៀត​។

យោងតាមក្រុមគ្រួសារអ្នករងគ្រោះ បានឲ្យដឹងថា ករណីហិង្សានេះ កើតឡើងកាលពីរ​សៀ​ល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សា​រ​ដើម​ថ្កូវ។ បន្ទាប់ វាយដំលើរាងកាយ ដោយប្រើជើង ​ធា​ក់ខ្លួន និងចំក្បាលរួចមក ក្រុមជនបង្កបាន​គំ​រាម ដល់ជនរងគ្រោះថែមទៀ​ត​។ ចំណែកជនរងគ្រោះមិនបានទៅរៀ​ន​ទេ​ ព្រោះ​ខ្លួន​ប្រាណជ្រាំពេញខ្លួនប្រាណទាំ​ង​អស់​។

បើតាមម្តាយយុវតីរងគ្រោះបានអះអាងថា គា​ត់​មិន​បានដា​ក់ពាក្យ​បណ្តឹង​នៅឡើ​យទេ ទើបតែរសៀលថ្ងៃទី១៦ ​ខែមករា ឆ្នាំ២០២០ ឃើញមានរូបភាព បង្ហោះតាមសង្គមហ្វេស​ប៊ុ​ក ហើយបានដឹងថា កូនគាត់មានកូនសិស្សស្រីដូ​ច​គ្នា​ ចោមរោម វាយយ៉ាងចាស់​ដៃ។​ ម្តាយរូបនេះ បានបន្តថា ក្រោយមក ក៏នគរបាលប៉ុស្តិ៍ផ្សារដើ​ម​ថ្កូវ​ បានអន្តរាគមន៍ និងស្វែងរកតាមសកម្ម​ភា​ព ហិង្សាតាមវី​ដេ​អូឃ្លីប និងនាំក្មេងស្រីសិស្សសា​លា​ចំនួន​៤នាក់។ ម្តាយយុវតី​រ​ងគ្រោះ មិនចង់ឲ្យនគរបា​ល​ដាក់​ ទោសទណ្ឌលើក្មេងបង្កហិង្សាម​កលើកូ​នគាត់​ទេ គ្រាន់តែចង់ឲ្យអប់រំ​ និងឪពុកម្ដាយម​ក​ធា​នា កុំឲ្យប្រើហិង្សាមកលើ​ក្មេង​ស្រីដទៃ​ទៀត​។​

ដោយឡែកក្មេងស្រីជនដៃដល់ទាំងបួ​ន​ ត្រូវបានបញ្ជូនទៅស្នងការន​គ​របា​ល​រាជធា​នីភ្នំ​ពេញ​ហើយ និងរង់ចាំចំណាត់ការ​ប​ន្ត​ តើថាតុលាការនឹងចោទប្រកា​ន់​ ឬយ៉ា​ងណា?​
ដោយឡែកនៅថ្ងៃនេះស្រាប់តែលេចចេញ​វីដេអូថ្មី​មួយទៀ​ត​ពីសកម្មភាពដដែល ដោយក្មេង​ស្រី​ទាំងនោះ​បានព្រួ​តវាយធ្វើបាបជេរប្រមាថយុ​វតីម្នា​ក់នោះ យ៉ាងសាហាវ។
នេះជាលើកទី២ ហើយដែលក្មេងស្រីទំនើង ធ្វើសកម្មភាព គួរឲ្យស្អប់ខ្ពើមនៅ​ក្នុងស​ង្គម បន្ទាប់ពីករណីទី១ ​បាន​កើតឡើងនៅស្រុក មេសាង ខេត្តព្រៃវែង ៕


 

spot_img
×