Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ជាន់​ទី​១ នៅ​ខាងក្រោយ​អគារ​៤២​ជាន់ ក្បែរ​ផ្សារ​ឡាក់​គី

spot_img

​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ជា​ន់ទី​១ នៅ​ខាងក្រោយ​អគារ​៤២​ជាន់ ក្បែរ​ផ្សារ​ឡាក់​គី​កាលពី​ម៉ោង​៣ និង​១០​នាទី រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ តាម​បណ្ដោយ​ផ្លូ​២៧៦ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

​មូលហេតុ​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​កើតឡើង​នេះ គឺ​បណ្តាលមកពី​ផ្ទះ​ខាងលើ គឺ​កំពុងតែ​ជួសជុល ហើយ​ជាង​ផ្សា​ដែក ធ្លាក់​កំទិច​ភ្លើង​ដែក​មកក្រោម បង្ក​ជា​អណ្តាតភ្លើង ឆេះ​​បែបនេះ​តែម្តង ។ ក្នុង​ការជួយ​អន្តរាគមន៍ សង្គ្រោះ​អគ្គីភ័យ​ខាងលើនេះ រថយន្ត​ពន្លត់អគ្គីភ័យ ក៏បាន​មកដល់​ដែរ ហើយ​បាន​បាញ់​អស់​តែ​ពី​រថយន្ត ទើប​រលត់​ទាំងស្រុង​។​

​ក្នុង​ហេតុការណ៍​ខាងលើ​នេះដែរ បណ្តាល​ឲ្យ​កូន​ម្ចាស់ផ្ទះ​ម្នាក់ រលា​កដៃ​បន្តិចបន្តួច ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​មួយចំនួន​តូច​ប៉ុណ្ណោះ​៕​​ ដោយ​៖​សំណាង​

 

spot_img
×