Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​អ្នករឹងរូស មិន​ព្រម​ទទួលយក​ដី​ឡូ​តិ៍ តាម​ការសម្រេច របស់​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​តំបន់​អភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីជូនដំណឹង សូម​ជម្រាបជូន​​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ស្តីពី​ការអនុវត្ត​ធាន​ការ​រដ្ឋបាល​ចំពោះ​អ្នករឹងរូស​មិន​ព្រម​ទទួលយក​ដី​ឡូ​តិ៍​តាម​សេចក្តីសម្រេច​​របស់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​។​

​យោងតាម​សេ​ក្ដី ជូនដំណឹង របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​១៦ ខែ មករា ឆ្នាំ ២០២០​បាន​បញ្ជាក់ថា “​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ សូម​ជម្រាបជូន ឯកឧត្តម ជ្រាបថា ក្រសួងមហាផ្ទៃ​បានទទួល​​នូវ​របាយការណ៍​វឌ្ឍនភាព​របស់​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ស្តីពី​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​​ឫស្សីកែវ​។ ករណីនេះ ក្រសួងមហាផ្ទៃ​គាំទ្រ​ចំពោះ​សំណើ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ស្នើសុំ​បន្ត​​អនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​អ្នករឹងរូស​មិន​ព្រម​ទទួលយក​ដី​ឡូ​តិ៍​តាម​ការសម្រេច​របស់​អា​ជ្ញា​ធ​ជាតិដោះស្រាយ​​ទំនាស់​ដីធ្លី ដើម្បី​ឈានទៅ​បញ្ចប់ទំនាស់​ដ៏​រ៉ាំ​រៃ​ឲ្យ​បាន​ឧ​ប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០២០​នេះ​។ ទន្ទឹមនេះ រដ្ឋបាល​​រាជធានី​ភ្នំពេញ​ត្រូវ​បន្ត​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​នេះ​ប្រកបដោយ​តម្លាភាព និង​ស្របតាម​គោល​​ការណ៍​ច្បាប់​ជា​ធរមាន ព្រមទាំង​ខិតខំ​បញ្ចៀស​ឲ្យ​បាន​នូវ​អំពើហិង្សា​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

​វិធានការ​របស់ ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​បន្ទាប់ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្ញើ លិខិត​មួយច្បាប់ កាលពី​ថ្ងៃទី​៨ ខែ មករា ឆ្នាំ ២០២០ សូម​គោរព​ជម្រាបជូន សម្តេច​ក្រឡាហោម មេត្តា​ជ្រាបថា​ទំនាស់​ដី តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ បានអូសបន្លាយ​ជាច្រើន​ឆ្នាំ និង​មាន​យន្តការ ដោះស្រាយ​ច្រើន​ស្ថាប័ន ជា​បន្តបន្ទាប់ ហើយ​ចុងក្រោយ រាជរដ្ឋាភិបាល បានប្រគល់​ជូន អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី ដោះស្រាយ​។ ក្រោយពី​ទទួល គោលការណ៍ របស់​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល ព្រមទាំង​អនុវត្ត តាម​ការប្រគល់ ភារកិច្ច​របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង​ជា​ប្រធាន អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​វិធានការ រដ្ឋបាល​ចំពោះ​ក្បាលដី ឈ្មោះ ព្រំ បូរ និង​ឈ្មោះ គង់ ទី ក្នុង​តំបន់ អភិវឌ្ឍន៍​ឫស្សីកែវ ដើម្បី​យក​ទីតាំង​ដី ដែល​រំលោភ​កាន់កាប់ ខុសច្បាប់​ប្រគល់ ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដែល​បាន​ទិញ ពី​សាលាក្រុង​ភ្នំពេញ ដែលមាន​សេចក្តីសម្រេច របស់​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី​។​

មុនពេល​អនុវត្ត​វិធានការ រដ្ឋបាល រដ្ឋបាល​រាជធានី ភ្នំពេញ ក៏ដូចជា រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ជូនដំណឹង ជាច្រើនលើក​ច្រើនសារ រហូត​មាន​ប្រជាពលរដ្ឋ ដែល ស្នាក់នៅ និង​ជួល​នៅលើ​ទីតាំង​ដី ទំនាស់​បាន​ស្ម័គ្រចិត្ត រុះរើ​ជាច្រើន​គ្រួសារ លើកលែង តែ​សាច់ញាតិ របស់​ឈ្មោះ​​ព្រំ បូរ និង​ឈ្មោះ គង់ ទី មិន​ព្រម​អនុវត្ត តាម​សេចក្តីជូនដំណឹង ទើប​នៅ​ថ្ងៃទី​២៦-២៧ ខែធ្នូ ឆ្នាំ​២០១៩ គណៈ​កម្ម​ការចុះអនុវត្ត វិធានការ​រដ្ឋបាល ចំពោះ​ក្បាលដី​ឈ្មោះ ព្រំ បូរ និង​ឈ្មោះ គង់ ទី ដោយបាន​ទទួលលទ្ធផល​​ដូចតទៅ​៖

១-​ពាក់ព័ន្ធ​ក្បាលដី ឈ្មោះ ព្រំ បូរ ដែល​រឹងរូស​មិន​ព្រម អនុវត្តតាម​សេចក្តី ជូនដំណឹង របស់​រដ្ឋបាល រាជធានី គណៈកម្មការ បានសម្រេច​ធ្វើការ រុះរើ​សំណង់ ហើយ​យក​ទីតាំង​ដី ដែល​គាត់​កាន់កាប់ ខុសច្បាប់​មក បែង​ចែក​​ជូន​ប្រជាពលរដ្ឋ ចំនួន​១៧៦​គ្រួសារ ដែល​កំពុង​រស់នៅ មាន​សំណង់​មិន​រៀបរយ នៅលើ​ផ្លូវ​សាធារណៈ និង​ដី​របស់ ប្រជាពលរដ្ឋ ៦៥​គ្រួសារ​។ ដូចនេះ ការអនុវត្ត​លើ​ក្បាលដី របស់​ឈ្មោះ ព្រំ បូរ ពិតជា​បាន​ដោះ​ស្រា បរ​ជូន​ប្រជាពលរដ្ឋ ចំនួន ១៧៦​គ្រួសារ និង​បញ្ចប់​បញ្ហា ជាមួយ​ប្រជាពលរដ្ឋ ចំនួន ៦៥​គ្រួសារ ស្មើនឹង​៧៨ ក្បាលដី​ដែល មាន​ឯកសារ តែ​មិនអាច​ចូល កាន់កាប់​ដី​បាន​។​

២-​ពាក់ព័ន្ធ​ក្បាលដី ឈ្មោះ គង់ ទី នៅពេល​គណៈកម្មការ ចុះទៅ​អនុវត្ត​រយៈពេល​១​ថ្ងៃ​ពេញ ពុំមាន​ភាគី​ណាមួយ តំណាងឱ្យ​ឈ្មោះ គង់ ទី ឬ​ឈ្មោះ គង់ ទី ចេញមក​តវ៉ា​នោះទេ ព្រោះថា​មុនពេល​អនុវត្ត វិធានការ​រដ្ឋបាល គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌឫស្សីកែវ បានចេញ​សេចក្តី ជូនដំណឹង​ជាច្រើន លើក​ច្រើនសារ រហូតដល់​អ្នក​កំពុង ជួល​ដី​របស់​ឈ្មោះ គង់ ទី បាន​ស្ម័គ្រចិត្ត​រើ​ឥ​វ៉ាន់​ជួល និង​អ្នក​មួយចំនួនទៀត បាន​រើ​ឥ​វ៉ាន់ ពេល​កំពុង​អនុវត្ត ហើយ​ដី​ដែល​ដកហូត ពី​ឈ្មោះ គង់ ទី បាន​យកទៅ​បែងចែក ជូន​ប្រជាពលរដ្ឋ ចំនួន​១២​ឡូ​តិ៍ និង​ជូនទៅ​ឈ្មោះ គង់ ទី ខ្លួនឯង​ចំនួន​៥​ឡូ​តិ៍ តាម​សេចក្តីសម្រេច របស់​អាជ្ញាធរ​ជាតិ ដោះស្រាយ ទំនាស់​ដីធ្លី​។ ប៉ុន្តែ​រយៈពេល​១​ថ្ងៃក្រោយ មក​ទើប​លេចចេញ​ឈ្មោះ សេក សុ​ភក្ត្រ​សឿ​មូ​នា និង​បក្ខពួក​ចេញ មុខមក​អះអាងថា គាត់​ជា​ម្ចាស់​ដី និង​ទៅ​បំផ្លិចបំផ្លាញ​ព្រំដី និង​របង ដែល​គណៈកម្មការ ប្រគល់ជូន​ប្រជាពលរដ្ឋ​
​នាំឱ្យមាន​ទំនាស់ កើតឡើង រវាង​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ដី និង​ឈ្មោះ សេក សុ​ភក្ត្រ​សឿ​មូ​នា​។​

ទោះបីជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្តតាម​គោលការណ៍ ដែល​បាន​ប្រគល់ឱ្យ​ក៏ដោយ ក៏ អ្នករឹងរូស​មួយចំនួន នៅតែ​បន្ត​ប្តឹង ទៅគ្រប់​ស្ថាប័ន ដើម្បី​បង្អង់ ការអនុវត្ត​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើឱ្យ ប្រជាពលរដ្ឋ​ចំនួន ជាង​៣៣៨​គ្រួសារ ដែល​កំពុង​រង់ចាំ ទទួលយក​ការបែងចែក ដី​ឡូ​តិ៍ នឹង​បាត់បង់​ទំនុកចិត្ត ចំពោះ​ចំណាត់ការ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ប​ញ្ហានេះ អាច​នឹង​កាន់តែ ស្មុគស្មាញ ជាពិសេស​អាច កើតមាន​ការប្រមូលផ្ដុំ តវ៉ា​ពី​សំណាក់​បងប្អូន ប្រជាពលរដ្ឋ​ប្រឈម​នឹង បុគ្គល​រឹងរូស​ទាំង​៨​ឈ្មោះ​។​

​ដូច្នេះ ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត ដល់​ប្រជាពលរដ្ឋ ជាង​៣០០​គ្រួសារ ដែល​រងចាំ ទទួល​ការបែងចែក ដី​ឡូ​តិ៍ និង​អនុវត្ត​សេចក្តី សម្រេច​របស់ អាជ្ញាធរ​ជាតិដោះស្រាយ ទំនាស់​ដីធ្លី ស្ថិតនៅ​តំបន់ អភិវឌ្ឍន៍​ឫស្សីកែវ នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ខិតខំ​ដោះស្រាយ ឱ្យអស់​លទ្ធភាព និង​គោរព​ស្នើសុំ សម្តេច​ក្រឡាហោម​
​ឧបនាយករដ្ឋមន្ត្រី មេត្តា​អនុញ្ញាតឱ្យ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​អ្នករឹងរូស មិន​ព្រម​ទទួលយក ដី​ឡូ​តិ៍ តាម​ការសម្រេច របស់​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ឈានទៅ​បញ្ចប់ ទំនាស់​ដ៏​រ៉ាំរ៉ៃ ឱ្យបាន​ចប់​ជា​ស្ថាពរ ក្នុង​ឆ្នាំ​២០២០​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×