Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​វ៉ៃខ្នោះ​គ្រូបង្រៀន​ម្នាក់​ទាំង​គ្មាន​កំហុស​

spot_img

ភ្នំពេញ​៖ ​លោក អ៊ូ ជាលី ជា​គ្រូបង្រៀន​នៅ វិទ្យាល័យ ឥន្ទ្រ​ទេវី បាន​រៀបរាប់ថា នគរបាល​ស្រុក កងមាស ខេត្ត កំពង់ចាម បាន​ចាប់​ឃាត់​វ៉ៃខ្នោះ លោក កាលពី ព្រលប់​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ដោយ​ចោទប្រកាន់ថា លោក​បេី​កឡាន​បុក​គេ​ស្លាប់​នៅ​ភូមិ អង្គ​របា​នទី​៩ ឃុំ អង្គរ​បាន ស្រុក កងមាស ខេត្តកំពង់ចាម ។

​នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់លោក​ផែង វណ្ណៈ នៅ​ថ្ងៃទី​១៧​មករា​។​

លោក​បាន​បដិសេដថា​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ។ ទោះជា​យ៉ាងណាក្ដី នគរបាល​ស្រុក​កងមាស នៅតែ​ចោទប្រកាន់​លោក ហេី​យ​ឃុំខ្លួន​លោក​បញ្ជូនទៅ តុលាការខេត្ត​កំពង់ចាម ។

ពេលទៅដល់ តុលាការខេត្ត​កំពង់ចាម តុលា​ការអោយ​តំកល់​លុយ ១០០០០ ដុល្លារ​អាមេរិក ទេី​ប​ដោះលែង​លោក​អោយនៅ​ក្រៅ​ឃុំ ។ ចំណែក​រថយន្ត​របស់​លោក ត្រូវបាន​ឃាត់ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក កងមាស ។

​នគរបាល​ស្រុក​កងមាស ចាប់​លោក​ផ្អែក​លេី​វីដេអូ​មួយ​ដែល​ថត​មិនបាន​ច្បាស់លាស់​ទាំង​លេខ​រថយន្ត ទាំង​ភិនភាគ​រថយន្ត ។

​ដោយ​មេី​ល​ឃេី​ញ​ការចោទប្រកាន់​យ៉ាង​អយុត្តិធម៌​បែបនេះ លោក​បាន​ស្នេី​អោយ​នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ ធ្វេី​កោសល្យ​វិ​ច្ច័​យ ស្លាកស្នាម​រថយន្ដ​រប​ស់លោក ។ នគរបាល​ជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ បាន​បញ្ជាក់ថា ផ្អែក​តាម​សាក្សី និង ផ្អែក​តាម​ការពិនិត្យ​ស្លាកស្នាម រថយន្ត តា​កូ​ម៉ា​ស្លាក​លេខ 2AU-3652 ភ្នំពេញ មិនមាន​ស្លាកស្នាម​បង្ករ​គ្រោះថ្នាក់​ចរាចរ​ទេ ។

​ទោះ​ជាមាន​របាយការណ៍​របស់នគរបាល​ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ បានបញ្ជាក់​យ៉ាងនេះ​ក្ដី ក៏​នគរបាល និង ព្រះរាជអាជ្ញា និង ចៅក្រម មិន​លេី​កលែង​ការចោទប្រកាន់​លោក​ដដែល ។

​ពេលនេះ លោកគ្រូ អ៊ូ ជាលី បាន​សំណូមពរ​អោយ លោក​ព្រះរាជអាជ្ញា ហួត វុទ្ធី និង លោក​ចៅក្រម មេត្តា​លេី​កលែង​ការចោទប្រកាន់​ចំពោះ​រូបលោក និង​សូមអោយ​លោក​បាន​ដក​លុយ​យកទៅ​សង​គេ និង យក​ឡាន​ទៅ​ប្រេី​ប្រាស់​វិញ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×