Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ចិន សូម​ឲ្យ​ចំណង​សាមគ្គីភាព មិត្តភាព​ដែលមាន​ស្រាប់ កាន់តែ​ត្រូវបាន​ពង្រឹងពង្រីក​ទ្វេរ​ដង​ថែមទៀត​

spot_img

(​ភ្នំពេញ​)៖ ពាក់ព័ន្ធ​ដល់​វិស័យ​យោធា​រវាង​ប្រទេស​ទាំងពីរ​(​កម្ពុជា​និង​ចិន​) ឯក អគ្គរដ្ឋទូត​ចិន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចទំនាក់ទំនង​នាពេល​កន្លងមក ហើយ​លោក សូម​ឲ្យ​ចំណង​សាមគ្គីភាព មិត្តភាព​ដែលមាន​ស្រាប់ កាន់តែ​ត្រូវបាន​ពង្រឹងពង្រីក​ទ្វេរ​ដង​ថែមទៀត​។​

​ក្នុងឱកាស​ដែល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ជិត​ឈាន​មកដល់ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ប្រតិភូ​ទៅជូន​ពរ​ឆ្នាំ​ថ្មី ជូន​ចំពោះ លោក វ៉ាង វិ​ន​ធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​កម្ពុជា​-​ចិន ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ក្នុង​រយៈពេល​មួយឆ្នាំ​២០១៩​នេះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ខិតខំ​លើកកម្ពស់​ឈានដល់​កម្រិត​កំពូល​។ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​កន្លងមក​បាន​ជួយឧបត្ថម្ភ​ដល់​កងយោធពល​ខេមរភូមិន្ទ ធ្វើ​ឲ្យ​កងទ័ព​កម្ពុជា​មានការ​វិ​វត្ត​ន៏​រីកចម្រើន​ជា​បន្តបន្ទាប់​។

​ជា​កិច្ច​ឆ្លើយតប លោក វ៉ាង វិ​ន​ធាន បាន​ថ្លែងអំណរគុណ​ដល់​ប្រតិភូ​អគ្គបញ្ជាការ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​មក​ជូនពរ​ឆ្នាំ​ថ្មី​នាឱកាស​នេះ​។ លោក បាន​រម្លឹក​ឡើងវិញ ពី​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែមេសា ឆ្នាំ​២០១៩ ដែលជា​ព្រឹត្តិការ​ណ៏​ដ៏​សំខាន់​នៃ​កិច្ចពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។ ពាក់ព័ន្ធ​ដល់​វិស័យ​យោធា​រវាង​ប្រទេស​ទាំងពីរ លោក អគ្គរដ្ឋទូត​ចិន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចទំនាក់ទំនង​នាពេល​កន្លងមក ហើយ​លោក បាន​ប្រសិទ្ធពរ​សូម​ឲ្យ​ចំណង​សាមគ្គីភាព មិត្តភាព​ដែលមាន​ស្រាប់ កាន់តែ​ត្រូវបាន​ពង្រឹងពង្រីក​ទ្វេរ​ដង​ថែមទៀត សមស្រប​នឹង​ស្ថាន​ការ​ណ៏​ដែល​កំពុង​ឈានដល់​ការរីកចម្រើន​ក្នុងដំណាក់កាល​ថ្មី​៕ ដោយ​៖​កូ​ឡាប​

spot_img
×