Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ របស់​អ​.​ស​.​ប អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ធានា​នូវ​យុត្តិធម៌​សម្រាប់​លោក កឹម សុខា ដែល​ការកាត់ទោស​ពីបទ​ក្បត់ជាតិ​

spot_img

​ភ្នំពេញ​៖ លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០ បានចេញ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Special Rapporteur Cambodia ថា “​ថ្ងៃនេះ ខ្ញុំ​ចូលរួម​ជាមួយ​អ្នកជំនាញ​ឯករាជ្យ​របស់ អ​.​ស​.​ប ពីររូប​ទៀត ក្នុងការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ធានា​នូវ​យុត្តិធម៌​សម្រាប់​លោក កឹម សុខា ដែល​ការកាត់ទោស​ពីបទ​ក្បត់ជាតិ របស់លោក បានចាប់ផ្តើម នៅ​ទីក្រុង​ភ្នំពេញ​នៅ​សប្តាហ៍​នេះ​”​។

​លោកស្រី​រ៉ូ​ណា ស្មី​ត បាន​បន្ថែមទៀតថា “​យើង​សូម​អំពាវនាវ​ម្តងទៀត ឱ្យ​ដកចេញ​ជាបន្ទាន់ នូវ​លក្ខខណ្ឌ​ធានា​នៅក្រៅ​ឃុំ ដែលមាន​ការ​រិត​ត្បិត ផ្តល់​សិទ្ធិ​នយោបាយ​របស់លោក​ឡើង​វិញ និង ធានា​សិទ្ធិ​របស់លោក ក្នុងការ​ទទួលបាន​សំណង និង​ជួសជុល​ការខូចខាត​ផ្សេងទៀត​”​។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពេញលេញ ដែល​ត្រូវបាន​ចូលរួម​ដោយ​អ្នករាយការណ៍​ពិសេស ស្តីពី​ការលើកស្ទួយ និង​ការពារ​សិទ្ធិសេរីភាព​នៃ​គំនិត និង​ការបញ្ចេញមតិ និង អ្នករាយការណ៍​ពិសេស​ស្តីពី​ឯករាជ្យភាព​របស់​ចៅក្រម និង​មេធាវី ផងដែរ​។​

​ចំណែក​លោក​មុត ចន្ថា នាយខុទ្ទកាល័យ​លោក​កឹម សុខា បាន​សរសេរ​នៅ​ថ្ងៃទី​១៨​មករា​នេះ​ផងដែរ​ថា លោក កឹម សុខា នឹង​រួចផុត​ពីបទ​ចោទ បើ​រកឃើញ​ភស្តុតាង​មាន​វិមតិសង្ស័យ​!​។​

​លោក កង រិ​ទ្ធ​គី​រី មេធាវី​ម្នាក់​ដែល​ធ្លាប់ធ្វើ​ការងារ​នៅ​សាលាក្តី​ខ្មែរក្រហម​បាន​កត់សំគាល់ថា ចំណោទបញ្ហា​នៅក្នុង​រឿងក្ដី​របស់លោក កឹម សុខា គឺ​វិមតិសង្ស័យ​នៃ​ភស្តុតាង​។ បើតាម​លោក​មេធាវី ប្រសិនបើជា​ភាគី​ណាមួយ​រកឃើញថា ភស្តុតាង​ពិតជា​មាន​វិមតិសង្ស័យ​មែន​នោះ ភាគី​នោះ​នឹង​នាំអោយ​លោក កឹម សុខា រួចខ្លួន ត្បិត​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​បាន​ចែងថា វិមតិសង្ស័យ​បានជា​ប្រ​យោ​ជ​ន៏​ដល់​ជនជាប់ចោទ​។ តែបើ​ភាគី​ដើមបណ្ដឹង និង​ក្រុមព្រះ​រាជអាជ្ញា រកឃើញថា ភស្តុតាង​មិនមាន​វិមតិសង្ស័យ​នោះទេ នោះ​លោក កឹម សុខា ពិតជា​ជាប់ទោស​ដដែល​។​

​ចំណែក​លោក សុខ សំអឿន ប្រធាន​ក្រុម​មេធាវី​នៃ​ក្រុមអ្នកច្បាប់ អម រិន្ទ បានលើកឡើង​ស្រដៀង​គ្នា​នេះដែរ​ថា កាលបើ​មាន​ធាតុ​ផ្សំ​ណាមួយ​នៅមាន​ការសង្ស័យថា មិនទាន់​ត្រូវបាន​បំពេញ នោះ​តុលាការ​ត្រូវតែ​កាត់​ឲ្យ​ជនជាប់ចោទ​រួចខ្លួន​។ បើ​លោក​មេធាវី បើ​ភស្តុតាង​ណា​ដែលមាន​ការសង្ស័យ​តែ​បន្តិច​ក៏ដោយ ក៏​ចាត់ទុកថា មិន​ពិត​នោះដែរ​។​

​លោក​បាន​បន្ថែមថា បើតាម​អ្នកច្បាប់​រូបនេះ ដើម្បី​ដោះស្រាយ​ភាព​ប្រទាញប្រទង់​គ្នា​នេះ តាម​លក្ខណៈ​បច្ចេកទេស​គេ​ត្រូវធ្វើ​កោសល្យវិច័យ​ទៅលើ​ខ្សែអាត់​ថត​សម្លេង​នោះ ថា​តើ​វា​មាន​កាត់ត​ឬទេ​? ប៉ុន្តែ​សំណួរ​នៅត្រង់ថា តើ​ស្ថាប​ន័​ណា​ជា​អ្នកធ្វើ​កោសល្យវិច័យ​លើ​ភស្តុតាង​នេះ​? បើ​រដ្ឋាភិបាល​ជា​អ្នកប្ដឹង និង​ជា​អ្នកគាំទ្រ​លើ​ភស្តុតាង​នោះ​?៕​ដោយ​៖​កូ​ឡាប​

spot_img
×