Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរុករក និង​សង្គ្រោះ​គ្រោះ រលំ​បាក់​អគារ ក្រុមការងារ​ឆ្លើយតប ប្រកបដោយ​សន្តិសុខ និង​សុវត្ថិ​ភាពល្អ

spot_img

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ករណី​លើ​ការរុករក និង​សង្គ្រោះ​គ្រោះ រលំ​បាក់​អគារ​នាពេល​កន្លងមក លោក​ទេសរដ្ឋមន្ដ្រី គន់ គីម បាន​កត់សម្គាល់ថា សម្រាប់​ក្រុម ការងារ​ឆ្លើយតប ត្រូវ​ធានា​ឲ្យ​ការងារ​ឆ្លើយតប ប្រកបដោយ​សន្តិសុខ និង​សុវត្ថិ​ភាពល្អ នឹងមិន​មានការ​រំខាន​ពី​អ្នក​ខាងក្រៅ សហការ​ជាមួយ​ប្រធាន​ក្រុម​ឆ្លើយតប​ថ្នាក់ជាតិ ដើម្បី​កំណត់​តំបន់​រងគ្រោះ ដោយសារ​គ្រោះមហន្តរាយ​លើ​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព​។​

​លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ ដក​ពិសោធន៍​លើ​ការរុករក និង​សង្គ្រោះ​គ្រោះ រលំ​បាក់​អាគារ​នាពេល​កន្លង​មក ដោយមាន​ការចូលរួម​ពី​បណ្តា​ក្រសួង អង្គភាព​ពាក់ព័ន្ធ​។​

​ក្នុង​កិច្ចប្រជុំ​នោះ ក្រុមការងារ​ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល​រុករក និង​សង្គ្រោះ​គ្រោះរ​លំបាក់​អាគារ​កន្លងមក និង​វាយតម្លៃ​ពី​ចំណុចខ្លាំង ចំណុច​ខ្វះខាត​ស្រង់​បាន​បទពិសោធន៍ និង​ដាក់ចេញ នីតិវិធី​ប្រតិបត្តិការ​របស់​ក្រុម​រុករក និង​សង្គ្រោះ​ជូន​អង្គប្រជុំ​ផងដែរ​។

​ក្រោយពី​បាន​ស្តាប់​ការធ្វើ​បទ​បង្ហាញ​រួច លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​កោតសរសើរ​ដល់​ក្រុម​ការ ងារ​រុករក​សង្គ្រោះ ដែល​បាន​សហការគ្នា​បាន​យ៉ាង​ល្អ ក្នុង​ប្រតិបត្តិ​ការរុករក​នាពេល​កន្លងមក​។ លើសពីនេះ លោក បាន​ក្រើនរំលឹក​ដល់​មេបញ្ជាការ ទទួលបន្ទុក​កងកម្លាំង​នីមួយៗ ត្រូវធ្វើ​យ៉ាងណា​រៀបចំ ក្រុម​របស់ខ្លួន​ឲ្យ​បានល្អ និង​មាន​សណ្តាប់ធ្នាប់ ក្នុង​ការចុះ​ប្រតិបត្តិការ​។

​លោក​ទេសរដ្ឋមន្ដ្រី គន់ គីម បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ ទី​១៖ ធ្វើការ​រួមគ្នា​ដើម្បី​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព របស់​ក្រុមការងារ​រុករក សង្គ្រោះ និង​ការចូលរួម​គាំទ្រ​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​, ទី​២៖ ធ្វើការ​កែលម្អ​លើ​បច្ចេកទេស ក្នុង​ប្រតិបត្តិការ​រុក រក និង​សង្គ្រោះ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ដែល​អាច​ធានា បាន​នូវ​កម្រិត​មរណភាព​ឲ្យ​មាន​កម្រិត​ទាប​បំផុត ទី​៣៖ កន្លែង​ទីតាំង​នីមួយៗ​ត្រូវមាន​មេបញ្ជាការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​មានការ​ពិភាក្សា និង​ពិគ្រោះ​យោបល់ ពី​អ្នកជំនាញ​មានការ​សម្រេចចិត្ត​ខ្ពស់ និង​ទាន់ពេលវេលា​។ ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​កោត​ស​សើរ​ដល់​កម្លាំង​សរុប​ទាំង​រដ្ឋ និង​ឯកជន ដែល​បាន​ចូលរួម​ក្នុងការ​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នាពេល​កន្លងមក​។ លោក ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ យកចិត្ត​ទុក​ខ្ពស់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ សម្តេច​ចុះ​ជាប់​ជានិច្ច និង​ចុះ​បញ្ជា​ផ្ទាល់​ក្នុង​ប្រតិបត្តិ​ការរុករក ដែល​ពុំមាន​ថ្នាក់ដឹកនាំ​ប្រទេស​ណា ធ្វើបាន​ដូចនេះ​។ លោក​ទេសរដ្ឋមន្ដ្រី គន់ គីម បាន​កត់សម្គាល់ថា សម្រាប់​ក្រុម ការងារ​ឆ្លើយតប ត្រូវ​ធានា​ឲ្យ​ការងារ​ឆ្លើយតប ប្រកបដោយ​សន្តិសុខ និង​សុវត្ថិ​ភាពល្អ នឹងមិន​មានការ​រំខាន​ពី​អ្នក​ខាងក្រៅ សហការ​ជាមួយ​ប្រធាន​ក្រុម​ឆ្លើយតប​ថ្នាក់ជាតិ ដើម្បី​កំណត់​តំបន់​រងគ្រោះ ដោយសារ​គ្រោះមហន្តរាយ​លើ​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព​។ លើសពីនេះ ត្រូវ​រៀបចំ​សេចក្តីណែនាំ និង​វិធានការ​ស្តីពី​សន្តិសុខ នៅក្នុង​តំបន់​កើតហេតុ ធ្វើការ​សិក្សា​ពី​ស្ថានភាព​ជាក់ស្តែង និង​ធ្វើការ​ប៉ាន់ប្រមាណ​ពី​តម្រូវ ការ ការវិភាគ រៀបចំ​ផែនទី​បោះទីតាំង ទីបញ្ជាការ​រៀបចំ​កម្ម​វិធី​ឆ្លើយតប និង​បែង ចែក​កម្លាំង​រុករក និង​សង្គ្រោះ​គៀងគ​រធន ធាន និង​ជំនួយ​សម្រាប់​ការងារ​ឆ្លើយតប ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​ការឆ្លើយតប ធ្វើការ​កែសម្រួល​ផែនការ និង​បត់បែន​តាម​ស្ថានការណ៍​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×